អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

រូបសម្បត្តិ គឺជាគ្រឿងទាក់ចិត្តបុរស នៅពេលជួបនារី នៅពេលដំបូងៗ ប៉ុន្តែ ចរិយាសម្បត្តិ គឺជាទ្រព្យមើលមិនឃើញដែលអាចទាក់ចិត្តគេឲ្យស្រឡាញ់ អ្នកងើបមុខមិនរួច និងរស់នៅក្បែរអ្នកប្រកបដោយសុភមង្គលជារៀងរហូត ដល់ចាស់កោងខ្នងរៀងខ្លួន អាស្រ័យលើចំណុចមួយចំនួនដូចខាងក្រោម៖

1. ភាពរស់វើក៖ តាមការសិក្សាមួយចំនួនបង្ហាញថា សម័យបច្ចុប្បន្ន បុរសពេញចិត្ត នារីដែលមើលទៅរស់រវើក និងមិនរារែក ក្នុងការសាកល្បងអ្វីថ្មី និងប្រថុយប្រថាន ដូចជា ការធ្វើដំណើរឡើងភ្នំ បោះតង់ ជិះទូក ជាដើម។ បើក្នុងបរិបទការងារ និងមុខ ជំនួញវិញ គឺជានារីដែលពោរពេញដោយភាពស្វាហាប់ ហ៊ានពុះពារ និងសម្រេចចិត្ត ដើម្បីទទួលបានជោគជ័យ និងលទ្ធផលខ្ពស់។

2. ចេះសម្របខ្លួន៖ បុរសគឺជាភាគីដែលចូលចិត្តដឹកនាំ និងសម្រេចចិត្ត មិនថាក្នុងការងារ ឬជីវភាពគ្រួសារ ដូច្នេះ ជួនកាលភាពរឹងរូសខ្លាំងរបស់ស្ត្រី ក៏នឹងធ្វើឲ្យទំនាក់ទំនង ងាយនឹងប្រេះស្រាំផងដែរ។ បុរសតែងតែពេញចិត្តនារីណាដែលចេះចចារ និង ជួយស្វែងរកដំណោះស្រាយដើម្បីតម្រូវចិត្តទាំងសងខាង មិនមែនចូលចិត្តធ្វើអ្វី តម្រូវតែចិត្តខ្លួនឯងនោះឡើយ។

3.ភាពជឿជាក់លើខ្លួនឯង៖ សម័យបច្ចុប្បន្ន បុរសៗមិនសូវចាប់អារម្មណ៍នារីណា ដែលគ្មានភាពជឿជាក់លើខ្លួនឯងនោះឡើយ ទោះបីជានារីនោះមានរូបសម្បត្តិ ស្រស់ស្អាតយ៉ាងណាក៏ដោយ ព្រោះភាពជឿជាក់លើខ្លួនឯង គឺជាអ្វីដែលបុរស ភាគច្រើនកោតសរសើរ ជាពិសេសក្នុងវិស័យការងារ និងមុខជំនួញ។

4. ភាពទុកចិត្តគ្នា៖ បុរសសឹងតែ១០០% មិនចូលចិត្តឲ្យនារីតាមគេគ្រប់ជំហាន និង ជជីកសួរគ្រប់សកម្មភាពរបស់គេនោះឡើយ ព្រោះគេត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីបញ្ចេញអារម្មណ៍ និងភាពតានតឹងរបស់គេ។ ប្រសិនបើអ្នកចេះដឹងទុក្ខធុរៈ និង ផ្តល់ទំនុកចិត្ត និងឲ្យតម្លៃគេ នោះអ្នកនឹងក្លាយជាមនុស្សទីមួយដែលគេតែងតែ គិតដល់ជានិច្ចជាមិនខាន។

5. ភាពកំប្លុកកំប្លែង៖ ស្ត្រីទោះបីជាល្អយ៉ាងណា ប្រសិនបើនាងគ្មានសមត្ថភាពធ្វើឲ្យ បុរសសើចនោះទេ នាងមិនអាចយកឈ្នះបេះដូងរបស់គេបានឡើយ។ ភាពកំប្លែងគឺអាចបន្ថយភាពតានតឹងរបស់គេ និងធ្វើឲ្យបេះដូងរបស់គេរំភើបចង់ នៅក្បែរអ្នកជានិច្ច។

មិនមាយាដកខ្ញី៖ ភាពម្ញិកម្ញក់ គឺជាធម្មជាតិរបស់នារី ដែលបុរសៗមិនអាចបដិសេធ បាន តែភាពម្ញិកម្ញក់ ឬដ្រាម៉ាហួសកម្រិតពេកក៏ធ្វើឲ្យបុរសធុញទ្រាន់ រហូតលែងចង់ នៅក្បែរទៀតផង។ ដូច្នេះ នារីៗគួរយល់ពីកាលៈទេសៈក្នុងការបញ្ចេញអារម្មណ៌ របស់ខ្លួន អ្នកគួរប្រឈមជាមួយនឹងការពិត និងដោះស្រាយបញ្ហាចំពោះមុខ ជាជាង មានរឿងអីបន្តិចដ្រាម៉ាក្នុងហ្វេសប៊ុក ឬប្រកាសឲ្យពិភពលោកបានដឹងនោះឡើយ៕

You may also like

Popular News