Modestore ដាក់​លក់​ផលិត​ផល​មាន​ស្លាក​យី​ហោ​ល្បីៗ​រាប់​ពាន់​លើ​វេប​សាយ​របស់​ខ្លួន

ហាង Modestore បានរៀបចំពិធីជប់លៀង VIP Cocktail Party ពិសេសមួយដើម្បីអបអរការដាក់ដំណើរការសាកល្បងវេបសាយ www.modestore.asia ជាវេបសាយដែលមានលក់ផលិតផលប្រណីតៗហើយមានម៉ាកល្បីៗជាច្រើន ។ កម្មវិធីនេះបានធ្វើទ្បើងនៅថ្ងៃសៅរ៍ ទី 5 ខែ ឧសភា ឆ្នាំ 2018 នៅហាង Modestore ដែលមានទីតាំងលើផ្លូវលេខ 430 ជិតផ្សារទួលទំពូង។

 ហាង Modestore ត្រូវបានបង្កើតទ្បើងជាផ្លូវការក្នុងចុងឆ្នាំ 2017 ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្លៀកបំពាក់ទាន់សម័យសម្រាប់បុរស នារី និងកុមារ ដែលកំពុងតែមានការកើនទ្បើងជាលំដាប់។ ហាង Modestore បានធ្វើការសហការជាមួយហាងលក់ផលិតផលដ៏ល្បីៗនៅទីក្រុងទ្បុងដ៍ ប៉ារីស ញូយ៉ក និងមីលេន ដើម្បីផ្តល់ជូននូវផលិតផលម៉ាកទំនើបៗកំពុងពេញនិយមដូចជា៖ម៉ាក Gucci, Chanel, Louis Vuitton, Coach, MK, YSL, Carbotti, Santa Firenze, Gussaci, Calvin Klein, Michael Kors, J.adam, Nike, Adidas, Dior, Ferragamo, Emporio Armaniព្រមទាំងស្លាកយីហោល្បីៗជាច្រើនទៀត។

នាយកប្រតិបត្តិរបស់ហាង Modestore លោកស្រី ខេង ពិទូពុធធីតា បានមានប្រសាសន៍ថា៖ «តាំងពីហាង Modestore បានចាប់ផ្តើមបើកដំណើរការមកតាំងពីប៉ុន្មានខែមុននេះ យើងខ្ញុំមានអតិថិជនជាច្រើន ដែលបានជាវផលិតផល ហើយទទួលបានការកោតសរសើរពីសេវាកម្ម និងម៉ាកល្បីៗដែលយើងខ្ញុំបានដាក់លក់»។

ចំពោះអតិថិជនទាំងអស់ដែលកំពុងស្នាក់នៅ ឬធ្វើការនៅតាមបណ្តាខេត្តនានា ឬមានការជាប់រវល់ខ្លាំង ក៏អាចចូលឆែកមើលផលិតផលរាប់ពាន់ដែលមានដាក់លក់លើវេបសាយ Modestore ហើយទទួលបានការដឹកជញ្ជូនភ្លាមៗក្នុងរយៈពេល 24 ម៉ោង ទូទាំងប្រទេសកម្ពុជា។ ផលិតផលទំនើបៗដែលលោកអ្នកអាចរកជាវបាននៅហាង Modestore រួមមានដូចជា៖ខោអាវ ស្បែកជើង ស្បែកជើងកីទ្បា កាបូប គ្រឿងសម្អាង និងនាឡិកា។ល។

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីតារាតំណាងផលិតផលដ៏ល្បីម្នាក់គឺ កញ្ញា នៅ សុនីតា ។ កញ្ញាបានបង្ហាញចំណាប់អារម្មណ៍យ៉ាងសប្បាយរីករាយទៅកាន់ភ្ញៀវកិត្តិយស ដោយខ្លួនបានជ្រើសរើសជាតំណាងឲ្យផលិតផលដែលប្រកបដោយគុណភាព និងសេវាកម្មខ្ពស់។

             លោកស្រី ខេង ពិទូពុធធីតានាយកប្រតិបត្តិរបស់ហាង Modestore

ក្នុងកម្មវិធីនេះផងដែរ ក៏មានភ្ញៀវ VIP ជាច្រើនបានសម្តែងនូវការកោតសរសើររបស់ពួកគេចំពោះផលិតផលនៅហាង Modestore ដោយសារតែគុណភាពរបស់វាល្អដូចនៅបរទេសបេះបិទ។ ជាមួយនឹងការបើកដំណើរការហាង Modestore អតិថិជនមិនចាំបាច់ចំណាយពេលក្នុងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីទិញផលិតផលដែលមានស្លាកយីហោល្បីៗទៀតឡើយ។

បច្ចុប្បន្ននេះ ហាង Modestore កំពុងសាងសង់ហាងទំនិញដ៏ធំថ្មីមួយដែលស្ថិតនៅលើផ្លូវ 337 សង្កាត់ទួលគោក រាជធានីភ្នំពេញ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃការទិញឥវ៉ាន់លំដាប់ថ្នាក់ពិភពលោកជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ខណៈពេលអតិថិជនកំពុងដើរមើលឥវ៉ាន់ដែលមានស្លាកយីហោល្បីៗ ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍នឹងផលិតផលទំនើបៗទាន់សម័យ សូមមកកាន់ហាង Modestore ដោយផ្ទាល់ ឬចូលទៅកាន់វេបសាយ www.modestore.asia ឬចូលទៅកាន់ fb: Modestore

ទាំងនេះជារូបភាពខ្លះៗក្នុងនៅក្នុងកម្មវិធីជប់លៀង VIP Cocktail Party ចង់ដឹងថាតើមានរូបអ្នកណាខ្លះនៅក្នុងកម្មវិធីកាលពីរាត្រីថ្ងៃសុក្រកន្លងទៅនោះ? តោះមកមើលទាំងអស់គ្នា៖លោក សឿម ណារិននឹងភ្ញៀវVIP របស់ Modestore

កញ្ញា នៅ សុនីតានឹងពីធីកររបស់ Modestore

បុគ្គលិក Modestore

 

បុគ្គលិក Modestore

 

ភ្ញៀវ VIP របស់ Modestore

 

You may also like

Popular News