krong poy paet

តោះ​​មក​​មើល​​ទិដ្ឋភាព​​​ក្រុង​​ប៉ោយ​​ប៉ែត​​​កាល​​​ពី​​​ឆ្នាំ​​២០០០​​​ទាំង​​អស់​គ្នា (មានវីដេអូ)

ក្រុងប៉ោយប៉ែតជាក្រុងធំមួយក្នុងចំណោមទីក្រុងធំៗទាំងអស់នៅប្រទេសកម្ពុជា។ សព្វថ្ងៃទីក្រុងមួយនេះវីកចម្រើនមិនចាញ់ក្រុងសៀមវៀបនិងភ្នំពេញនោះទេ ត្បិតថាវាមិនមានកន្លែងកំសាន្តប្រវត្តិសាស្រ្តដូចក្រុងសៀមរៀបឬមិនមែនជាទីក្រុងមេដូចក្រុងភ្នំពេញក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះក្រុងប៉ោយប៉ែតគឺមានទាំងកាស៊ីណូធំៗ សាលាអន្តរជាតិ សាកលវិទ្យាល័យ ព្រមទាំងហាងដែលមានម៉ាកល្បីមួយចំនួនក៏បានបង្ហាញខ្លួននៅទីនោះដែរតួយ៉ាងដូចជាហាងកាហ្វេដែលមានម៉ាកល្បីៗជាដើម ដែលបង្ករភាពងាយស្រួលដល់ប្រជាជនដែលរស់នៅតំបន់នោះព្រមទាំងបានបង្កើតការងារដល់ប្រជាជនខ្មែរជាច្រើនថែមទៀតផង ទាំងនេះហើយសុទ្ធតែជាភស្តុតាងដែលថាទីក្រុងប៉ោយប៉ែតរីកចម្រើនមិនចាញ់ក្រុងភ្នំពេញនិងក្នុងសៀមរៀបនោះ។ ប៉ុន្តែឥឡូវនេះសូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកទស្សនាទិដ្ឋភាពក្រុងប៉ោយប៉ែតកាលពីជិតម្ភៃឆ្នាំមុនបន្តិចទៅមើល ចង់ដឹងថាមានភាពខុសគ្នាពីពេលច្ចុប្បន្នយ៉ាងណាខ្លះនោះ តោះមកទស្សនាវីដេអូនិងរូបភាពមួយចំនួនទាំងអស់គ្នា៖

អ្នកនៅប៉ោយប៉ែត យូរហើយជួយចែករំលែក បទពិសោធន៍ពីមុនៗ ឱ្យគ្នាយើងដឹងផង!

អ្នកនៅប៉ោយប៉ែត យូរហើយជួយចែករំលែក បទពិសោធន៍ពីមុនៗ ឱ្យគ្នាយើងដឹងផង!original video from : https://www.youtube.com/watch?v=YM3zwyaae8g

បាន​បង្ហោះ​ដោយ អ្នកប៉ោយប៉ែត – Poipet City នៅ ថ្ងៃពុធ 20 មិថុនា 2018

 

 

You may also like

Popular News