មើល​​តួ​ហូលី​​វូត​​សុភាពៗ​​ទាំង​​នេះ ពេល​​តែង​​ខ្លួន​​បែប​​នេះ​​វិញ​​យ៉ាង​​ម៉េច​​ដែរ?

នៅ​ក្នុង​ខ្សែ​ភាព​យន្ត អ្នក​ដឹក​នាំ​រឿង​តែង​តម្រូវ​ឲ្យ​តួអង្គ​តុប​តែង​ខ្លួន​ឲ្យ​សក្តិសម​ឥត​ខ្ចោះ ទៅ​នឹង​ចរិត​លក្ខណៈ​របស់​តួអង្គ និង​សាច់​រឿង​នីមួយៗ។ ប៉ុន្តែ សម្រស់​ពួក​គេ​នឹង ខុស​ប្លែក​យ៉ាង​ណា បើ​សិន​ជា​តែង​ខ្លួន​បែប​ទាន់​សម័យវិញនោះ?

 

  1. Melissa Rauch

តារាស្រីជនជាតិអាមេរិករូបនេះ ត្រូវសម្តែងជាតួកំប្លែងដែលមានឈ្មោះថា Bernadette Rostenkowski ក្នុងកម្មវិធី “The Big Bang Theory” ដែលតម្រូវឲ្យនាងពាក់វែនតា ដែលមើលទៅចំណាស់ជាងសម្រស់ពិតរបស់នាង។

  1. Emily Bett Rickards

តារាជនជាតិកាណាដាត្រូវសម្តែងជាតួ Felicity Smoak នៅក្នុងកម្មវិធី “Arrow” ដែលជាកម្មវិធីបែបបច្ចេកវិទ្យា។ ការពិតនាងមានសម្រស់ស្រស់ស្អាតស៊ិចស៊ី នៅពេលតែងខ្លួនបែបទាន់សម័យ។

 

  1. Amanda Seyfried

តារាវ័យ៣២ឆ្នាំរូបនេះ ត្រូវសម្តែងជាតួសិស្សសាលាដែលឈ្មោះថា Anita Lesnicki នៅក្នុងរឿង “Jennifer’s Body” បែបអប្បិយជំនឿដ៏គួរឲ្យភ័យខ្លាច តែការពិតសម្រស់របស់នាងគួរឲ្យទាក់ទាញណាស់។  

 

  1. Emma Watson

នរណាមិនស្គាល់តួស្រីនៅក្នុងរឿង Harry Potter តាំងពីឆ្នាំ2004 ដល់ 2011 តែនៅពេលតុបតែងខ្លួនបែបទាន់សម័យវិញ នាងពិតជាស្រស់ស្អាតមិនធម្មតាឡើយ។

  1. Alyson Hannigan

អ្នកប្រហែលជាចាំបាននូវ តួ Willow ក្នុងរឿង “Buffy” និង តួ Michelle នៅក្នុងរឿង American Pie ដ៏ល្បីល្បាញ។ ទោះជាមានវ័យជាង43ឆ្នាំហើយ ក៏ដោយ តែនៅពេលគាត់តែងខ្លួន សម្រស់របស់គាត់ពិតជាគួរឲ្យស្ញើចសរសើរណាស់។

 

ប្រភព៖ Brainberries

You may also like

Popular News