មិន​​នឹក​​ស្មាន​​ថា ក្រែម​​លាប​មាត់​​ផ្តល់​អត្ថ​ប្រយោជន៍​​ច្រើន​​ដល់​​ម្លឹង!!

មិន​ចាំ​បាច់​តែ​មាន​គ្រឿង​សម្អាង​គ្រប់​ម៉ូដ គ្រប់​ម៉ាក ទើប​អាច​តុប​តែង​មុខ​បាន​ស្អាត​នោះ​ឡើយ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ក្រែម​លាប​មាត់​ដែល​មាន​គុណ​ភាពខ្ពស់ និងពណ៌ស័ក្តិសមទៅតាមតម្រូវការ វាពិតជាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់ការតុបតែងមុខ ដូចខាងក្រោមនេះ៖

  1. ប្រើក្រែមលាបមាត់ លុបស្នាមខ្មៅក្រោមភ្នែក៖ ស្នាមខ្មៅក្រោមភ្នែកពិបាកក្នុងការតុបតែងមុខមែនទេ? សូមសាកល្បងដោយជ្រើសរើសក្រែមលាបមាត់ពណ៌ក្រហមព្រឿងៗមកផាត់ពីលើ បន្ទាប់មកប្រើម្សៅទ្រនាប់ ឬ concealer មកផាត់ពីលើមួយជាន់ទៀត។
  2. ប្រើក្រែមលាបមាត់ គូសចិញ្ចើម៖ ប្រសិនបើអ្នកមានក្រែមលាបមាត់ពណ៌ក្រមៅស្រដៀងនឹងពណ៌សក់របស់អ្នក អ្នកអាចសាកល្បងបៀកវាមកគូសចិញ្ចើមតិចៗ អ្នកនឹងទទួលបានលទ្ធផលប្លែកគាប់ប្រសើរជាមិនខាន។
  3. ប្រើក្រែមលាបមាត់ ប្តូរពណ៌ចិញ្ចើម៖ ក្រោយពីគូសចិញ្ចើមរួច អ្នកអាចប្រើក្រែមទឹកដែលមានពណ៌ក្រមៅស្រដៀងនឹងសក់របស់អ្នកមកលាបពីលើចិញ្ចើមក៏បានដែរ វាមិនត្រឹមតែផ្តល់ពណ៌ស្អាតប្លែកប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរោមចិញ្ចើមរបស់អ្នកស្អាតមិនរញ៉េរញ៉ៃថែមទៀត។
  4. ប្រើក្រែមលាបមាត់ ដើម្បី contour Contour ពណ៌ដដែលៗ មិនឃើញមានអ្វីប្លែក? សាកល្បងជ្រើសរើសក្រែមលាបមាត់​ ពណ៌ក្រហម ឬផ្កាឈូកក្រមៅ មក contour ម្តងមើល៌ ធានាថាអ្នកនឹងទទួលបានទម្រង់មុខស្អាតក្មេងជាងវ័យជាមិនខាន។
  5. ប្រើក្រែមលាបមាត់ ដើម្បីផាត់ពណ៌ថ្ពាល់៖ ជាទូទៅ អ្នកប្រហែលជាបានដឹងរួចមកហើយនូវការប្រើប្រាស់ក្រែមលាបមាត់ដើម្បី ផាត់ថ្ពាល់ ដូច្នេះ អ្នកនឹងមិនចាំបាច់ចំណាយពេល និងចំណាយប្រាក់ទិញពណ៌ផាត់ថ្ពាល់ច្រើនទៀតឡើយ។
  6. ប្រើក្រែមលាបមាត់ ដើម្បីផាត់ពណ៌ភ្នែក៖ ស្រឡាញ់ពណ៌ក្រែមលាបមាត់ហ្នឹងហើយ ទុកធ្វើអីទៀត? យកក្រែមលាបមាត់មកផាត់ភ្នែកជាប់ល្អទៀតហ្នឹង! អ្នកអាចប្រើពណ៌រាងក្រមៅបន្តិចមកផាត់នៅកន្ទុយភ្នែក តែកុំភ្លេចប្រើប៉ុងផាត់ភ្នែកមក blend ពីលើផង ដើម្បីឲ្យវាមើលទៅប្រដេញពណ៌គ្នាបានល្អ។
  7. ប្រើក្រែមលាបមាត់ ដើម្បីគូរភ្នែក៖ គូសភ្នែកមិនចាំបាច់តែពណ៌ខ្មៅរហូតនោះឡើយ អ្នកអាចបៀកយកពណ៌ក្រែមលាបមាត់ដែលអ្នកស្រឡាញ់មកគូសភ្នែក ក៏ប្លែកម្យ៉ាងដែរ!
  8. ប្រើក្រែមលាបមាត់ ធ្វើជាម៉ាស្ការ៉ា៖ បើសិនជាអ្នកប្តូរពណ៌ខ្មៅដៃគូសភ្នែក អ្នកក៏គួរប្តូរពណ៌ម៉ាស្ការ៉ារបស់អ្នកដូចគ្នា! អ្នកអាចប្រើក្រែមលាបមាត់ប្រភេទទឹក មកប្រើជំនួសម៉ាស្ការ៉ាបាន។

ចង់ដឹងពីវិធីទាញយកអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រែមលាបមាត់ សូមទស្សនាវីដេអូនេះ

You may also like

Popular News