៣​កំហុស ធ្វើ​​ឲ្យ​​ចិញ្ចើ​ម​បែក​​ស្លុយ

បែកស្លុយ គឺ​ជា​ពាក្យ​ដែល​ក្មេងៗ​សម័យ​បច្ចុប្បន្ន​និយម​ប្រើ មិន​សម្រាប់​តែ​លើច​រិត​លក្ខណៈ តែ​សូម្បី​តែ​ចិញ្ចើម ក៏​គេ​ចូល​ចិត្ត​និយាយ​ថា បែក​ស្លុយ​ដែរ។ តាមពិតពាក្យនេះក្នុងន័យថា ជ្រុល ឬលើសពីធម្មតា។ សម្រាប់នារីៗបច្ចុប្បន្ន តែងនិយមទៅណាមកណា ដោយគូសចិញ្ចើមក្រាស់ៗ ដែលជួនកាលមើលទៅស្រស់ស្អាត តែជួនកាលមើលទៅលើសពីធម្មជាតិខ្លាំងពេក។ ដូច្នេះ ដើម្បីគូសចិញ្ចើមរបស់អ្នកឲ្យស្រស់ស្អាតបែបធម្មជាតិ Mode Asia សូមណែនាំឲ្យជៀសវាងបីចំណុចដូចខាងក្រោម៖

  1. ប្រើពណ៌ខុស

ប្រសិនបើអ្នកចង់គូសចិញ្ចើមបែបធម្មជាតិ អ្នកគួរប្រើពណ៌ចិញ្ចើមដែលស្រដៀងទៅនឹងពណ៌សក់ ឬពណ៌រោមចិញ្ចើមធម្មជាតិរបស់អ្នក ឬអាចពណ៌ស្រាលជាងនេះមួយលេខ ទើបវាមិនធ្វើឲ្យមុខរបស់អ្នកមើលទៅកាច ឬចាស់ជាងធម្មតា។

  1. គូរចិញ្ចើមដិតពេក

នៅពេលខ្លះប្រញាប់ពេក អ្នកអាចនឹងគូសចិញ្ចើមឲ្យដិត ដើម្បីឲ្យឆាប់រួចរាល់ ប៉ុន្តែការធ្វើបែបនេះនឹងធ្វើឲ្យចិញ្ចើមរបស់អ្នកមើលទៅមិនធម្មជាតិទាល់តែសោះ ទោះជាអ្នកប្រឹងសិតវាឲ្យស្មើយ៉ាងណាក៏ដោយ។ វិធីសាស្ត្រដែលត្រឹមត្រូវ អ្នកគួរគូសចិញ្ចើមថើរៗ បំពេញតែលើចន្លោះដែលខ្វះខាតហើយសិតវាឲ្យស្មើគ្នាទៅបានហើយ។

  1. គូសនៅដើមចិញ្ចើមច្បាស់ពេក

ប្រសិនបើអ្នកចង់គូសចិញ្ចើមបែបធម្មជាតិ អ្នកមិនគួរចាប់គូសចេញពីដើមចិញ្ចើមឡើយ ដំបូងអ្នកគួរគូសជាទម្រង់រាងចិញ្ចើម នៅគែមខាងលើ និងខាងក្រោមដែលអ្នកចង់បាន រួចទើបគូរបំពេញចន្លោះដែលខ្វះខាតចាប់ពីពាក់កណ្តាលចិញ្ចើមទៅចុងចិញ្ចើម បន្ទាប់មកអ្នកអាចយកក្រាសតូចសម្រាប់សិតចិញ្ចើម ឬប៉ុងតូចសម្រាប់តប់ចិញ្ចើម មកតប់ឬសិតពីលើ នោះស្នាមខ្មៅដៃ ឬជែលគូសចិញ្ចើមរបស់អ្នកនឹងប្រលាក់ជាប់នៅលើក្រាស ឬប៉ុង បន្ទាប់មកអ្នកអាចយកវាមកសិត ឬតប់នៅដើមចិញ្ចើមតិចៗ ទើបធ្វើឲ្យចិញ្ចើមរបស់អ្នកស្អាតដូចធម្មជាតិ។

 

You may also like

Popular News