ថ្ងៃ​ចុង​សប្តាហ៍ អផ្សុក អត់​បាន​ទៅ​ណា? កម្ម​វិធី​ទស្សនា​ភាពយន្តតាម​អនឡាញ​ទាំង​៤​នេះ អាច​ជួយ​បាន

បច្ចុប្បន្ន កម្មវិធីទស្សនាខ្សែភាពយន្តតាមអនឡាញ ទទួលបានក្លាយជាការពេញនិយមយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសមួយចំនួន។ ចំណែកឯនៅប្រទេសកម្ពុជាវិញ បច្ចុប្បន្នក៏មានកម្មវិធីមួយចំនួន ដែលអ្នកអាចទាញយក ដើម្បីទស្សនាខ្សែភាពយន្តជាច្រើនបានយ៉ាងងាយស្រួល ជួយសន្សំសំចៃពេលវេលា និងថវិការបស់អ្នក បើប្រៀបធៀបទៅនឹងការទស្សនាខ្សែភាពនៅតាមរោងកុន។ 1: Netflix ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលមានវ័យចំណាស់ជាងគេក្នុងចំណោមក្រុមហ៊ុនភាពយន្តតាមអនឡានទាំងអស់។ រឿងហូលីវូតទាំងចាស់ទាំងថ្មីភាគច្រើន គឺមាននៅក្នុងកម្មវិធីនេះទាំងអស់ លក្ខណៈពិសេសរបស់កម្មវិធីនេះ គឺការចុះឈ្មោះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែដំបូង។ សម្រាប់តម្លៃធម្មតាគឺ $7.99 សម្រាប់គម្រោងមធ្យមគឺ $9.99 ​សម្រាប់គម្រោងធំជាងគេ គឺ​ $11.99។ 2: Iflix អ្នកនឹងទទួលបានការចូលទស្សនាខ្សែភាពយន្តទាំងអស់ដោយឥតគិតថ្លៃក្នុង​រយៈពេលបីខែពេញ បើសិនជាអ្នកជាអតិថិជនរបស់ក្រុមហ៊ុនស្មាត។ ហើយសម្រាប់តម្លៃវិញគឺមានចាប់ពី$3ឡើងទៅ ទៅតាមការជ្រើសរើស និងតម្រូវការរបស់អ្នកទស្សនាផ្ទាល់។ 3: ចៃកុន (Jaikon) មិនមែនមានតែ Netflix និង​ Iflix ​ទេ ដែលមិនគិតថ្លៃ សម្រាប់អតិថិជនដែលចុះឈ្មោះជាលើកដំបូងនោះ ចៃកុន ក៏មិនគិតថ្លៃដូចគ្នា។ កម្មវិធីនេះសម្បូរទៅដោយភាពយន្តចិន និងហូលីវូតដែលបកប្រែខ្មែរជាភាសាខ្មែរជាច្រើនទៀតផងដែរ ហើយការចុះឈ្មោះជាមួយចៃកុន គឺស្រួលបំផុតដោយគ្រាន់តែដាក់លេខទូរស័ព្ទ ឬអ៊ីម៉ែលរបស់អ្នកតែប៉ុណ្ណោះ។ 4: Soyo Soyo គឺជាកម្មវិធីទស្សនាខ្សែភាពយន្តតាមអនឡាញមួយដែលទើបមានអាយុកាលទើបតែប៉ុន្មានខែប៉ុណ្ណោះ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sabay។

តើ​អ្នក​ដឹង​ទេ​ថា​OPPO Find X មាន​អ្វី​ប្លែក?

អ្វីដែលធ្វើឲ្យប្រជាជននៅទីក្រុងប៉ារីសក៏ដូចនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលចំពោះផលិតផលនៃក្រុមហ៊ុនOPPO នោះ គឺ OPPO Find X ដែលបានធ្វើការសម្ភោធនាថ្ងៃទី១៩មិថុនានេះ។ ម៉ូដែលថ្មីរបស់OPPOមួយនេះ វាប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈGradient​ Design (ប្រដេញពណ៌)​ ហើយវាបានបំពាក់នូវបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យអេក្រង់របស់វានៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូល សឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់វាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្គាប់នៅក្នុងទូរស័ព្ទតែម្តង។     កាមេរ៉ាសម្រាប់ថតស៊ែលហ្វីដែលមានឈ្មោះថា”Stealth 3D” នឹងលៀនចេញមកក្រៅនៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយវានឹងលឹបបាត់ទៅវិញពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ២៥មេហ្គាភិចស៊ែល។ ចំណែកឯកាមេរ៉ាខាងក្រោយមានចំនួន២គ្រាប់ មាទំហំ២០មេហ្គាភិចស៊ែលនិង១៦ មេហ្គាភិចសែល។​ អេក្រង់របស់វាក៏មិន​ចាញ់ស្មាតហ្វូនផ្សេងៗដែលកំពុងលក់លើទីផ្សារផងដែរ ម៉ូដែលនេះមានអេក្រង់កោងគែមទាំងសងខាងតែម្តង ដូច្នេះអ្នកអាចមើលរូបភាពបានធំជាងមុនជាមួយនឹងអេក្រងទំហំ៦,៤ អ៊ីញ។​ អេក្រង់នេះគឺគ្រប់ដណ្តប់រហូតដល់ទៅ៩៣,៨%​ នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ។​ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុនក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោទូរស័ព្ទ បាន​យ៉ាង​រហ័ស​បំផុត ដោយ​មិនប្រកាន់​ថាពន្លឺតិចឬខ្លាំងទេ។​ កម្មវិធីនេះធ្លាប់ត្រូវបានគេនិយាយថាអាចរក្សាសុវត្ថិភាពបានយ៉ាងល្អជាមួយហ្នឹង OPPO​ R15Pro ដែលបានចេញលក់នាពេលថ្មីៗនេះ។​ បើនិយាយពីផ្នែកខាងក្នុងវិញ OPPO Find X ត្រូវបំពាក់ដោយរ៉េមដែលមានទំហំ ៨ GB អង្គផ្ទុកទិន្ន័យជាប់នឹងម៉ាស៊ីនរហូតដល់ទៅ​២៥៦ GB ហើយក៏មានបំពាក់នូវ​ Qualcomm Snapdragon 845 processor

OPPO និង Vivo បើក​ឆាក​ប្រយុទ្ធ​គ្នា ផ្អើល​មហា​ជន​ឈប់​មើល​ព្រោង​ព្រាត

Oppo គឺជាម៉ាកទូរស័ព្ទដែលចាប់កំណើតក្នុងឆ្នាំ២០០៤នៅក្រុងតុងគួន (Dongguan) ប្រទេសចិនដែលកំពុងមានប្រជាប្រិយភាពនិងលក់ដាច់នៅក្នុងតំបន់អាស៊ានយើងនេះ។  ទន្ទឹមនឹងនេះដែរ ក៏មានស្មាតហ្វូនមួយ ដែលបានចាប់កំណើតនៅក្នុងឆ្នាំ២០០៩ នៅក្នុងទីក្រុងតែមួយនៃប្រទេសចិនដូចគ្នា ក៏បានចេញមកប្រកួតប្រជែងការលក់ជាមួយ Oppo ផងដែរ។ ស្មាតហ្វូនទាំងពីរម៉ាកនេះប្រកួតប្រជែងគ្នាស្ទើរតែគ្រប់រូបភាពតែម្ដង មិនថាការផ្សាយពាណិជ្ចកម្មតាមទូទស្សន៍ អ៊ីនធឺណេត និង ផ្ទាំងប៉ាណូ (Billboard) ធំៗនៅតាមដងផ្លូវឡើយ ហើយស្មាតហ្វូនដែលបានចេញមកប្រកួតប្រជែងជាមួយ Oppo ដូចដែលបានរៀបរាប់ខាងលើនេះគឺ Vivo ។​ ប៉ុន្តែទោះជាមានការប្រកួតប្រជែងតាមគ្រប់រូបភាពយ៉ាងណាក្ដីក៏យើងសង្កេតឃើញថាសន្ទុះនៃការលក់របស់ Oppo មានការស្ទុះលឿនជាង Vivo ឆ្ងាយណាស់តួយ៉ាងដូចជាប្រទេសកម្ពុជាយើងជាដើម។ ប៉ុន្តែលើកនេះដូចជាប្លែកជាងរាល់ដងបន្តិចហើយ ដោយសារតែមានវីដេអូឃ្លីបមួយ រយៈពេលជិតមួយនាទីបានបង្ហាញពីការដាក់ឲ្យតុក្កតាខ្យល់វាយគ្នាដោយតុក្កតាមួយ មានឯកសណ្ឋាន និងឡូហ្គូ (Logo) ជារបស់ Oppo ផងដែរ ហើយម្ខាងទៀតមានឯកសណ្ឋាន និងឡូហ្គូ (Logo) ជារបស់ Vivo ។ យ៉ាងណាមិញ សកម្មភាពវាយគ្នារបស់តុក្កតាខ្យល់នេះអាចជាស្ទីលថ្មីដើម្បីផ្សព្វផ្យាយនូវម៉ាកផលិតផលរបស់ Oppo និង Vivo ប៉ុន្តែបងប្អូនអ្នកដំណើរតាមដងផ្លូវពេលបានឃើញសកម្មភាពនេះហើយបែរជានាំគ្នាសើចសប្បាយដោយគិតថា វាជារឿងដែលប្លែក និងគួរអោយអស់សំណើចទៅវិញ។ បើចង់ ច្បាស់ថាប្លែកយ៉ាងណា សូមទស្សនាវីដេអូខ្លីបខាងក្រោមនេះទាំងអស់គ្នា​៖ OPPO

រ៉ូបូតតូចប៉ុនសត្វល្អិត រំពឹងនឹងអាចធ្វើការជំនួស Drone ដែលមានតម្លៃថ្លៃនាពេលអនាគត

ក្រុមវិស្វករមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន បានបង្កើតរ៉ូបូតតូចប៉ុនសត្វល្អិត ដែលជាបច្ចេកវិទ្យាថ្មី និងរំពឹងថា អាចធ្វើការជំនួសរ៉ូបូត ឬយន្តហោះធម្មតាដែលមានតម្លៃថ្លៃ។ រ៉ូបូតតូចប៉ុនសត្វល្អិតនេះ ត្រូវបានរចនាឡើង ដោយមានទម្ងន់ស្រាល (ធ្ងន់ជាងឈើចាក់ធ្មេញបន្តិច) និងមានស្លាបថ្លា អាចដំណើរការដោយកាំរស្មីឡាស៊ែរ។ ក្រុមអ្នកបង្កើតរ៉ូបូតតូចនេះ បានធ្វើបទបង្ហាញមួយអំពីការស្រាវជ្រាវរបស់ខ្លួន កាលពីថ្ងៃទី ២៣ ឧសភា ថ្មីៗនេះ នៅប្រទេសអូស្ត្រាលី។ សមត្ថភាពរបស់វាអាចហែល អាចលោត អាចរត់ដូចជាសត្វល្អិតមួយចំនួន និងអាចទំនៅពាក់ពេលយប់ដើម្បីសន្សំថាមពលរបស់វា។ រ៉ូបូតតូចនេះអាចហើរបានដោយសេរី ដោយសារវាតួខ្លួនរបស់វាមានបំពាក់មកជាមួយនូវឧបករណ៌ស្រូបថាមពលដោយស្វ័យប្រវត្តិ។ វាបង្កើតថាមពលអគ្គិសនី 7 វ៉ុល ដែលអាចបត់បែនបានតាមខ្សែសឺវ័រដែលអាចបត់បែនបាន 240 វ៉ុលដែលត្រូវការសម្រាប់ការហោះហើរ។ តួខ្លួនរបស់រ៉ូបូតតូចមិនរក្សាទុកថាមពលបានច្រើនឡើយ ដូច្នះ ការហោះហើរវានឹងត្រូវចប់នៅពេលដែលវាហោះហើរហួសពីកម្លាំងកាំរស្មីឡាស៊ែរ។ តែទោះបីយ៉ាងណា រ៉ូបូតតូចៗទាំងនេះអាចបត់បែនបានល្អ និងចូលគ្រប់កន្លៀតកន្លោះ ដែល drone ធំៗមិនអាចចូលទៅបាន។ Sawyer Fuller ជាសាស្ត្រាចារ្យរងនៅនាយកដ្ឋានវិស្វកម្មមេកានិចនៃសាកលវិទ្យាល័យវ៉ាស៊ីនតោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភារកិច្ចមួយដែលអាចធ្វើទៅបានសម្រាប់អនាគតឆាប់ៗនេះ ព្រោះរ៉ូបូតតូចនេះ គឺជាការបំផុសគំនិតពីសត្វរុយ ដែលមានភាពប៉ិនប្រសប់ក្នុងការតាមដាននូវក្លិន។   គាត់បានបន្ថែមថា «ខ្ញុំពិតជាចង់ធ្វើឱ្យមានការរកឃើញមួយក្នុងពេលឆាប់ៗនេះដែលថា អ្នកអាចទិញរ៉ូបូតមួយវ៉ាលី ដែលអាចហោះហើរជុំវិញអាគាររបស់អ្នក ដើម្បីតាមដានរកមើលការហៀរចេញនូវឧស្ម័ននានា។ ប្រសិនបើវាអាចធ្វើបានមែន យើងនឹងអាចកាត់បន្ថយការបំភាយឧស្ម័នពុលផ្សេងៗតាមរយៈការប្រើប្រាស់រ៉ូបូត

គ្រាន់​តែ​វិធី​សាមញ្ញ​បែប​នេះ ក៏​អាច​ថត​រូប​បាន​ស្អាត​យ៉ាង​ហ្នឹង!?

ថ្មីៗនេះ អ្នកថតរូបម្នាក់បានចែករំលែកគន្លឹះថតរូបដ៏សាមញ្ញមួយ ប៉ុន្តែអាចទទួលបានរូបភាពឆ្លុះស្រស់ស្អាតដោយមិនបាច់កែច្នៃ ឬកាត់តរូបភាពឡើយ។ វិធីដ៏សាមញ្ញក្នុងការថតរូបនេះ ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណែត ខណៈដែលអ្នកខ្លះបានសាកល្បងតាម ហើយក៏ទទួលបានរូបភាពល្អប្លែកបែបនេះមែន ដោយគ្រាន់តែដាក់អេក្រង់ទូរស័ព្ទផ្តេកកៀកនឹងលែនកាម៉េរ៉ានៅពេលថត នឹងធ្វើឲ្យរូបថតដែលថតបានមកឆ្លុះគ្នា ប្រៀបបាននឹងថតនៅលើផ្ទៃទឹក។ ចង់ដឹងគន្លឹះថតរូបនោះយ៉ាងណា សូមទស្សនារូបដូចខាងក្រោម៖ រូបថតដោយ៖  Mathias Fast ដាក់អេក្រង់ទូរស័ព្ទផ្តេក នៅកៀកនឹងលែនកាមេរ៉ា អ្នកនឹងឃើញរូបភាពឆ្លុះនៅលើ view finder រូបថតដោយ៖ Mathias Fast សារ៉េអេក្រង់ទូរស័ព្ទ និងកាមេរ៉ាចុះឡើងៗ ឲ្យចេញរូបភាពឆ្លុះ ដែលអ្នកចង់បានរួចទើបចុចថត រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast

ឧបករណ៍សាមញ្ញ ១០មុខ ដែលមេផ្ទះភាគច្រើនតែងមើលរំលង

សម័យបច្ចុប្បន្ន មិនថាតែឧបករណ៍អេឡិចត្រូនិចទេ សូម្បីតែឧបករណ៍ផ្ទះបាយ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានអភិវឌ្ឍជារៀងរាល់ថ្ងៃដែរ។ ថ្ងៃនេះ Mode Asia សូមណែនាំឧបករណ៍ផ្ទះបាយ 10 មុខ ដែលមានតម្លៃក្រោម$20 ប្រកបដោយគំនិតច្នៃប្រឌិត និងមានលក់នៅលើវេបសាយអាម៉ាហ្សូនថែមទៀតផង។ ចង់ដឹងឧបករណ៍ទាំងនេះគួរឲ្យចាប់អារម្មណ៍យ៉ាងណាសូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖ 1.    ឆ្នាំងចំហុយស៊ុត (Maxi-Matic Egg Poacher & Egg Cooker)៖ ឆ្នាំងចំហុយស៊ុតនេះមានភ្ជាប់មកជាមួយនូវចានសម្រាប់ដាក់ពងទាប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួល។ 2.    ដបក្រឡុកម្សៅ ឬប័រ (Whiskware Batter Mixer)៖ អ្នកប្រើប្រាស់មួយចំនួន ប្រហែលជាមិនដឹងពីការប្រើប្រាស់ដុំរឺស័រតូច (Blender Ball) នោះឡើយ។ ការពិត ដុំរឺស័រនោះអាចប្រើប្រាស់សម្រាប់ក្រឡុកម្សៅ ឬប័រ​បានយ៉ាងងាយស្រួល ហើយដបក្រឡុកប័រ​នោះ ក៏ងាយស្រួលក្នុងការលាយ និងច្របាញ់ចេញមកទៀតផង។ 3.    កាំបិតហាន់ជី (Zylizz fast cut herb tool)៖   កាំបិតតូចនេះ ងាយកាន់ និងប្រើប្រាស់សម្រាប់ហាន់ជីគ្រប់ប្រភេទបានងាយស្រួល និងឆាប់រហ័ស ព្រមទាំងមានគម្របសម្រាប់បិទមុខកាំបិត

Wow! ពេជ្រ សោភាទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីក្រុមហ៊ុនOPPO

នាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុនOPPOបានបញ្ជូនអ្នកតំណាងក្នុងការចូលរួមនិងជូនកាដូដល់អ្នកនាងដែលជាតារាតំណាងរបស់ខ្លួន។ តាមរយៈវីដេអូLiveនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងបានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំង នៅខណៈដែលអ្នកនាងធ្វើការផ្សងនិងផ្លុំពន្លត់ទៀននៅលើនំខេករបស់OPPO អ្នកនាងមានចំនាប់អារម្មណ៍ថា៖ “នំនេះគឺមានន័យជាងគេនៅក្នុងចំនោមការងាររបស់ខ្ញុំ OPPOផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយOPPOពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹងបានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់OPPO……..”។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺជាកាដូដែលអ្នកនាងទទួលបានពីOPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់OPPO គឺR15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី៣របស់OPPOគឺកម្រងសៀវភៅអនុស្សាវរីយដែលចងក្រងនូវរូបភាពរបស់អ្នកនាងពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការណ៍ជាមួយOPPOរហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ជូនពរដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់OPPO។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនOPPOពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភាទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទOPPO R15 Pro ផងដែរ។ ចំពោះទូរស័ព្ទម៉ូដែល R15 Proនេះ វាមានលក្ខណៈពិសេសនិងគុណសម្បត្តិដូចជា៖ ការរចនារូបរាងបែបថ្មី(Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red។ ចំណែកឯការរចនាតួខ្លួនគឺបែបកញ្ចក់ 3D កាន់តែងាយស្រួលក្នុងការចាប់កាន់។ បើនិយាយពីអេក្រង់វិញ

រថយន្តបើកបរដោយប្រើបច្ចេកវិទ្យា Autopilot របស់ Tesla បានជួបគ្រោះថ្នាក់ចរាចរណ៍

ប៉ូលីសនៅឆ្នេរ Laguna ក្នុងរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថារថយន្ត Tesla Model S បានបើកបុករថយន្តប៉ូលីសដែលកំពុងចតនៅស្ងៀម ហើយបើតាមការបញ្ចាក់របស់អ្នកបើករថយន្តផ្ទាល់បានប្រាប់មន្រ្តីប៉ូលីសផ្នែកស៊ើបអង្កេតថាគាត់បានបើកមុខងារ Autopilot នៅពេលកំពុងបើកបរទើបបណ្ដាលឲ្យមានគ្រោះថ្នាកចរាចរណ៍បែបនេះ។ បណ្តាញព័ត៌មានក្នុងតំបន់ ABC7 បានរាយការណ៍ថាហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី 29 ខែឧសភានៅលើដងផ្លូវ Laguna Canyon ។ មន្ត្រីប៉ូលិសទីមួយដែលបានមកដល់កន្លែងកើតហេតុបានឲ្យដឹងថាកម្លាំងនៃប៉ះទង្គិតរបស់រថយន្ត Tesla Model S ទៅលើរថយន្ត Ford Explorer មានសភាពធ្ងន់ធ្ងរខាំងណាស់រហូតដល់ខ្ទាតឡើងមកលើខឿនចិញ្ចើមផ្លូវ។ រថយន្ដទាំងពីរនេះបានទទួលរងការខូចខាតស្ទើទាំងស្រុង តែសំណាងល្អមិនបានបណ្តាអោយមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ យើងនៅមិនទាន់ដឹងច្បាស់អំពីអ្វីដែលបានកើតឡើងយ៉ាងម៉េចឲ្យពិតប្រាកដនៅឡើយទេ ឬ មួយអាចបណ្ដាលមកពីការបើកបរដោយប្រើមុខងារ Autopilot របស់ក្រុមហ៊ុន Tesla ក្នុងល្បឿលឿនពេកឬយ៉ាងណា តែការស៊ើបអង្កេតនឹងបង្ហាញឆាប់ៗខាងមុខនេះថាតើមុខងារ Autopilot មានបញ្ហាឬមួយបណ្តាលមកពីអ្នកបើករថយន្ត Tesla ផ្ទាល់តែម្ដង។ មន្រ្តីប៉ូលីសលោក Jim Cota បានកត់សម្គាល់ឃើញថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងកន្លែងដូចគ្នាដែលរថយន្តដែលបំពាក់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ Tesla បានជួបគ្រោះថ្នាក់កាលពីពាក់កណ្តាលឆ្នាំមុន។ គួបញ្ចាក់ផងដែរថាកាលពីប៉ុន្មានសប្តាហ៍មុននៅក្នុងរដ្ធអារីហ្សូណាក៏មានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីរថយន្ត Volvo ដែលបានបំពាក់នូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិវបស់ក្រុមហ៊ុន Uber ផងដែររឹតតែធ្ងន់ធ្ងរទៅទៀតគឺបានផ្ដាច់យកជីវិតស្រីដែលមានវ័យជាង៤០ឆ្នាំម្នាក់ដែលកំពុងដែរបណ្ដើរកង់ឆ្លងផ្លូវទៀតផង។

វ៉ាវ! OPPOរៀបចំកម្មវិធីជូនពរខួបកំណើតដល់កំពូលតារាចម្រៀង ពេជ្រ សោភា

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភាហើយ។ ជាតារាចំរៀងដែលជាទីពេញនិយមមួយរូប យើងសង្កេតឃើញមានការចូលរួមអបអរនិងជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានក្រុមដែលជាដៃគូសហការណ៍របស់អ្នកនាងផងដែងនោះគឺក្រុមហ៊ុនទូរស័ព្ទដៃOPPO។ គួររំលឹកផងដែរថា បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភាបានសហការណ៍ជាមួយនឹងក្រុមហ៊ុនOPPOក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល២ឆ្នាំហើយ។ ហើយយើងអាចសង្កេតឃើញថាក្រុមហ៊ុនទូរស័ព្ទដៃមួយនេះគឺទទួលបាននូវការស្គាល់និងពេញនិយមជាខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ តាមរយៈរូបភាពជូនពរមួយនោះ ក្រុមហ៊ុនOPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទOPPOក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភាទាំងឡាយឲ្យចូលរួមសរសេរពាក្យពេជន៍ជូនពរដែលខ្លួនចង់និយាយទៅកាន់អ្នកនាង។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរនៅលើផេកហ្វេសប៊ុករបស់OPPOនោះនឹង​អាចមានឱកាសឈ្នះនូវទូរស័ព្ទដៃស៊េរីថ្មីគឺOPPO R15 Pro។ នេះពិតជាឱកាសពិសេសមែនទែនដែលOPPOរៀបចំកម្មវិធីនេះឡើងដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្តដោយរង្វាន់ OPPO R15 Proនេះតែម្តង។ OPPO R15 Proគឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់OPPOដែលលក់ដាច់ខ្លាំងនៅប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្នមិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការPost រូបភាពក្នុងផេករបស់OPPOកម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លក្ខណៈពិសេសៗរបស់OPPO R15 Proមានដូចជា៖ ជាប្រភេទទូរស័ព្ទFull Screen ដែលមានអេក្រង់ទំហំ6.28អ៊ិញ កាមេរ៉ាមុខទំហំ20MP កាមេរ៉ាក្រោយភ្លោះមានទំហំ20MP+16MP មានRAM ទំហំ6GB និងអង្គផ្ទុកទិន្នន័យទំហំ128GB។ វាប្រើប្រាស់នូវChipset: Qualcomm SDM660 Snapdragon 660 និងCPU: Octa-core (4×2.2 GHz Kryo

ឥឡូវនេះអាចកម្ម៉ង់ទិញផ្ទះតាមវេបសាយបានទៀត

ចាប់តាំងពីឆ្នាំ១៩៧៣មកដល់ឆ្នាំ២០១៣ ទំហំលំនៅដ្ឋានជាមធ្យមនៅសហរដ្ធអាមេរិចបានកើនឡើងពី១៤០ម៉ែត្រការេមក២៤០ម៉ែត្រការេនេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលអាមេរិច។ ខណៈដែល ទំហំលំនៅដ្ឋានជាមធ្យមមានការកើនឡើងស្ទើរតែ មួយទ្វេជាពីរទៅហើយ បានជាធ្វើអោយមនុស្សដែលរស់នៅសហរដ្ឋអាមេរិច ទទួលបានកន្លែងរស់នៅដែលមានទំហំធំ និងមានផាសុកភាពថែមទៀតផង។ តែសម្រាប់អ្នកដែលមិនទាន់មានដី ឬទីកន្លែងច្បាស់លាស់សម្រាប់សង់ផ្ទះ ឥឡូវនេះ អ្នកអាចរកទិញផ្ទះប្រភេទ Tiny Home ដែលអាចផ្លាស់ទីទៅគ្រប់ទីកន្លែងបានថែមទៀតផង កាលពីមុនយើងបានឃើញផ្ទះប្រភេទនេះ តែនៅក្នុងទូរទស្សន៍តែប៉ុណ្ណោះ ហើយសម្រាប់អ្នកដែលចង់ទិញផ្ទះបែបនេះ ពិតជាពិបាកខ្លាំងណាស់ ព្រោះថាមិនដឹងត្រូវទៅរកទិញនៅឯណា ប៉ុន្តែឥឡូវនេះលែងជាបញ្ហាទៀតទេ ថ្ងៃនេះ Mode Asia សូមណែនាំផ្ទះតូចៗស្អាតៗដែលអាចផ្លាស់ទីបាន ដែលអ្នកអាចរកទិញនៅក្នុងវេបសាយលក់ទំនិញខ្នាតយក្សអាម៉ាហ្សូនទៅតាមតម្រូវការរបស់អ្នកបាន៖ LILLEVILLA ESCAPE CABIN KIT តម្លៃ $4,490 ផ្ទះតូចដែលអាចផ្លាស់ទីបានមួយនេះមើលទៅពិតជាស្អាតនឹងគួរឲ្យទាក់ទាញខ្លាំងណាស់។ ប៉ុន្តែសូមប្រយ័ត្នផង ព្រោះថាផ្ទះប្រភេទនេះគ្មានបន្ទប់ទឹកទេ ដូច្នេះហើយវាមិនសក្តិសមសម្រាប់ការទិញយកទៅធ្វើជាផ្ទះសម្រាប់រស់នៅនោះឡើយ ដោយសារផ្ទះនេះមានទំហំ១០.៥ម៉ែត្រការេ ដែលសក្តិសមសម្រាប់ធ្វើជាការិយាល័យ  ផ្ទះសំណាក់ ឬផ្ទះលំហែជាដើម ។ PIONEER CABIN KIT តម្លៃ $7,495 ផ្ទះទំហំ១៥.៨ម៉ែត្រការេនេះ បានភ្ជាប់មកជាមួយនូវទ្វារ បង្អួច និងកង់ចំនួនពីរ ងាយស្រួលនៅក្នុងការផ្លាស់ទីពីមួយកន្លែងមួយទៅកន្លែងមួយ តែវាមិនមានភ្ជាប់មកជាមួយគ្រឿងសង្ហារឹមនោះទេ ហើយក៏គ្មានគ្រឿងផ្គត់ផ្គង់ដែលអ្នកត្រូវការដូចជាខ្សែភ្លើង ទឹក​ ឬ