អ្វីទៅជាក្តីបារម្មណ៍របស់អ្នកលេងហ្កេម PUBG និង FORTNITE ក្នុងសម័យទំនើបនេះ ?

បច្ចុប្បន្ននេះការលេងហ្គេមក្នុងទូរស័ព្ទដៃ តាមរយៈអនឡាញ កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅពេលដែលពួកគេទំនេរពីការងារ ឬ ពីការសិក្សា។ ជាក់ស្តែងហ្កេម PUBG និង FORTNITE គឺជាប្រភេទហ្គេមដែលអាចលេងបានគ្នាច្រើន អាចសន្ទនាគ្នាបាន អាចបង្កើតក្រុម អាចបង្កើតឈ្មោះក្រៅជាដើម។ នៅពេលដែលពួកគេលេងហ្គេមម្តងៗ ពួកគេតែងតែផ្តោតអារម្មណ៍ និង ជក់ចិត្តទៅលើ    ហ្គេមទាំងនោះ ព្រោះថាឈុតឆាក និង រូបភាពនៅក្នុងហ្គេមទាំងនោះ មានភាពទាក់ទាញបែប 3D មានការប្រយុទ្ធគ្នាដោយកំាភ្លើងសិប្បនិម្មិត ការរួបរួមសាមគ្គីគ្នា កំចាត់ខ្មាំងសត្រូវ ហើយពួកគេតែងតែហៅគ្នាទៅវិញ ទៅមកថា “Bro Bro” ឬ “Sis Sis “ ដែលជាភាសាមួយកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះពួកគេអាចបង្កើតមិត្តភាពជាមួយគ្នា តាមរយៈការលេងហ្គេមប្រភេទអនឡាញនេះថែមទៀតផង។ ជាទូទៅអ្នកលេងហ្គេមទាំងអស់ តែងតែមានអារម្មណ៍មួរម៉ៅ និង មិនសប្បាយចិត្តនៅពេលដែលកំពុងលេងហ្គេម ស្រាប់តែមានទូរស័ព្ទហៅចូល ឬ ទូរស័ព្ទអស់ថ្ម ជាដើម ដោយពេលខ្លះពួកគេអង្គុយលេងហ្គេមបណ្តើរ សាកថ្មទូរស័ព្ទជាប់ជញ្ជាំងមានហ្រ្វីភ្លើងបណ្តើរ និង ពេលខ្លះទៀតត្រូវមានដុំ Power Bank  ដាក់ជាប់ខ្លូនរហូត ដើម្បីបានលេងហ្គេមបន្តជាមួយក្រុមតូចៗរបស់ពួកគេ ។

មកដឹងពីចំណុចពិសេសរបស់ OPPO F9

ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក ៥ នាទី និយាយ ២ ម៉ោង។ គួរឲ្យរំលឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។ F9 មាន ៤ ពណ៌ សម្រាប់ ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុង វីឌីអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុនOPPOទៀតផង។ វីដេអូ « Lock សោរបេះដូង » មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9 ឲ្យមានការកើនឡើង ក្នុងនោះគឺ ការលក់ចេញពណ៌មានចំនួនកំណត់  បៃតងលាយស (Jade Green) ធ្វើអោយអស់ពីស្តុកតែម្តង។ ដែលកាន់តែពិសេសជាងនឹងទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ  OPPO F9 គិតចាប់ ពី ថ្ងៃ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៩នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែគិតចាប់ពី ថ្ងៃ ដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬ ខូចខាត អតិថិជន អាច ប្រើ ប័ណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មី បាន ចំនួនមួយដងដោយមិនគិត ថ្លៃ ពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ៕ មើលមុខងារ ស្របនឹងតម្លៃសមរម្យ ៣៣៩ ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា៖ អេក្រង់បែបដំណក់ទឹក(Water drop

OPPO បានត្រៀមទឹកប្រាក់ ប្រមាណ 1.43 ពាន់លាន ដុល្លាអាមេរិក សម្រាប់ចំណាយ ក្នុងគម្រោងសិក្សាស្រាវជ្រាវនិង អភិវឌ្ឍន៌ (R&D) ទៅលើផលិតផលរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៩

នៅក្នុងកម្មវិធី តាំងពិព័រណ៍បច្ចេកវិជ្ជា​របស់ក្រុមហ៊ុន OPPO នៅទីក្រុងសិនជិន កាលពីកន្លងទៅថ្មីៗនេះ លោក Tony Chen ​ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន OPPO​បានប្រកាសជាផ្លូវការ ថា​ ក្រុមហ៊ុនរបស់លោក បានត្រៀមរួចជាស្រេច ក្នុងការវិនិយោគ ទឹកប្រាក់ ប្រមាណ ១.៤៣ ពាន់លានដុល្លាអាមេរិក  ក្នុងគម្រោង សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើផលិតផលបច្ចេកវិជ្ជា សម្រាប់ក្នុងឆ្នាំ ២០១៩ នេះ ។ ចំនួនទឹកប្រាក់នេះគឺ ថាបាន កើនឡើង រហូតដល់ ១៥០ភាគរយ ជាបន្តបន្ទាប់បើធៀបនឹងឆ្នាំកន្លងៗមក ។ បញ្ចូលនូវផ្នែកផ្គត់ផ្គង់ ដោយបង្កើនឡើងនូវក្រុមជំនាញពិសេសៗក្នុងការធ្វើឲ្យប្រសើរឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខាងផ្នែកបច្ចេកវិជ្ជា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍បន្ថែមនូវបច្ចេកវិជ្ជា AI ទៅលើផលិតផល ស្មាតហ្វូនរបស់ខ្លួន ក៏ដូចជា នាឡិកា វៃឆ្លាត (Smart watch) និង គ្រឿងបច្ចេកវិជ្ជា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ដើម្បី

បែក​ធ្លាយ​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ​របស់ OPPO F9 នៅ​ប្រទេស​កម្ពុជា

នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា ក្រុមហ៊ុនOPPOបានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាពតាមបណ្តារហាងទាំងនៅភ្នំពេញនិងនៅតាមខេត្តនានា។ OPPOបានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាដំណាងរបស់ខ្លួនទាំង៣កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម៥នាទី និយាយទូរសព្ទបាន២ម៉ោង។ នេះអ្នក​អាច​នឹង​សន្និដ្ឋាន​បាន​ថាម៉ូដែលថ្មី​នេះ​ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find Xផងដែរ ដែលអាចសាកថ្មទូរសព្ទឲ្យពេញដោយប្រើរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរសព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ២ឬ៣ម៉ោងទើបអាចសាកថ្មបានពេញ។ OPPO F9នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ​ ហើយវានឹង​បង្កើត​ភាព​ភ្ជាក់​ផ្អើល​ដ៏​ធំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ ​ គ្រួសារ​ទូរសព្ទ​ឆ្លាត​វៃ​ត្រកូល F របស់​ OPPO បាន​វិវត្តន៍​សមាជិក​ដល់​ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី២៤ខែសីហានេះហើយ។ សមាជិក​ថ្មី​មួយ​នេះ មិន​ត្រឹម​តែ​ជា​អ្នក​ជំនាញ​ខាង​ថត​សែលហ្វី​នោះ​ទេ OPPO F9ជា​ទូរសព្ទ​ឆ្លាតវៃ​ដែល​បំពាក់​ទៅ​ដោយ​បចេ្ចកវិទ្យា​ថ្មីៗ​នឹក​ស្មាន​មិន​ដល់។ តាមរយៈ gsmarenaដែលជាគេហទំព័រ​និយាយ​ពី​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​ជុំវិញ​ពិភព​លោក បាន​បង្ហើប​ពី​សមត្ថភាព​ពិសេសៗ​របស់​ OPPO F9 ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន។ បន្ថែម​ពី​ការ​រចនា​អេក្រង់​ឆក​តូច​ជាង​មុនដែលOPPOហៅថាWater drop Screen (អេក្រង់រាងតំណក់ទឹក) F9  នឹង​បំពាក់​អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display ១៦ លានពណ៌ កម្រិត 

ដល់​ស្រុក​ខ្មែរ​ភ្លាម OPPO Find X ប៉ាវ​បាន​ទី​ផ្សារ​យ៉ាង​ក្រាស់​ក្រែល

កំពូល​ទូរសព្ទ​ឆ្លាត​វៃ​ OPPO Find X របស់​ OPPO បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ទើប​តែលេច​មុខ​ជា​ផ្លូវ​ការ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅថ្ងៃទី៥ ​ខែសីហានេះ តែOPPO Find X  បាន​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​​ និង​ភាព​ទាក់​ទាញ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សង្កេត​ឃើញ​ថា ចំនួន​លក់​ចេញ​មាន​ការ​កើន​ជា​លំដាប់​ លើស​ពី​កា​រំពឹង​ទុក​របស់​ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។ ​ដូច​ពាក្យ​ដែល​គេ​ធ្លាប់​បាន​និយាយ​អីចឹង! របស់​ដែល​មើល​ឃើញ​លើ​អ៊ីនធឺណិត​ជា​ច្រើន​រយ​ដង មិន​ស្មើ​នឹង​បាន​កាន់​ក្នុង​ដៃ​ដោយ​ផ្ទាល់​ម្ដង​ឡើយ។ ពេល​ដែល​អ្នក​កាន់​ OPPO Find X ក្នុង​ដៃ អ្នក​​នឹង​មាន​អារម្មណ៍​ហាក់​បី​ដូច​ជា​កាន់​គ្រាប់​ពេជ្រ​ខៀវ​ដ៏ធំ​មួយ​នៅ​ក្នុងដៃ​អីចឹង ព្រោះ​ថា​រូបរាង​របស់​ទូរសព្ទ​កំពូល​មួយ​នេះ រចនា​​ឡើង​យ៉ាង​ប្រណិត ពន្លឺ​ចែង​ចាំង​ស្ទើរ​គ្រប់​ជ្រុង​នៃ​ទូរសព្ទ។ នេះ​ជា​ចំណុច​ទាក់​ភ្នែក​មួយ​ដែល​ទូរសព្ទ​ដទៃ​ទៀត មិន​ទាន់​មាន​ដូច​នៅ​ឡើយ​ទេ គិត​ត្រឹម​ផ្នែក​រចនា​នៃ​រូបរាង។ ចំណុច​ពិសេស​របស់​កំពូល​ស្មាតហ្វូន​ចុង​នេះ​មាន​ត្រង់​ផ្ទៃ​អេក្រង់​ពេញ រួម​ជា​មួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន។ Find X ក៏​នឹង​ប្រែក្លាយ​ជា​ស្មាតហ្វូន​រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 20MP+16MP។ Find X មាន​ថាមពល​ថ្ម ៣៧៣០ mAh។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤

OPPO Find X កាន់​តែ​ធ្វើ​ឲ្យ​អតិថិ​ជន​ជឿ​ជាក់​លើ​ខ្លួន

OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការអស់រយៈពេលជាងមួយខែកន្លងមកនេះ បានទទួលការយកចិត្តទុកដាក់ខ្លាំងជាងទូរស័ព្ទចល័តមុនៗ ហើយទម្រង់អេក្រង់ថ្មីដ៏ទូលាយពេញគែមដែលមានមូលដ្ឋានលើរចនាបទកាមេរ៉ាបង្កប់ ដែលមានលក្ខណៈងើបឡើងនិងលឹបចុះបាន ធ្វើឱ្យវាក្លាយជាប្រធានបទដ៏ក្តៅបំផុតសម្រាប់អ្នកដែលចូលចិត្តប្រើទូរស័ព្ទស្មាតហ្វូនទាំងឡាយ។ ទោះបីជាយើងមានការយល់ដឹងជាទូទៅអំពីស្មាតហ្វូននេះរួចហើយក៏ដោយ ក៏នៅតែមានពត៌មានលំអិតជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចខ្វល់ខ្វាយ តើទូរស័ព្ទនេះមានគុណសម្បត្តិអ្វីខ្លះ? តើវាបានបំពេញលក្ខខណ្ឌស្ដង់ដារនៃការផលិតដែរឬទេ? តើអាយុកាលនៃការងើបឡើងនិងលឹបចុះរបស់កាមេរ៉ាត្រូវបានធានាដែរឬទេ? គុណសម្បត្តិរបស់OPPO Find X ស្មាតហ្វូនកំពូលរបស់OPPOមួយនេះមានចំនុចពិសេសៗច្រើនដែលអ្នកប្រើប្រាស់ទាំងអស់គួរតែបានដឹង រួមមានដូចជា៖ អេក្រង់លាតពេញបែបPanoramic ដែលវាធ្វើឲ្យOPPO Find xមួយនេះមានភាពឡូយជាងទូរស័ព្ទផ្សេងទៀត ព្រោះមើលទៅវាស្ទើរតែគ្មានសល់គែមទេ ហើយវិមាត្រនៃផ្ទៃអេក្រង់ទាំងមូលមានទំហំរហូតដល់៩៣.៨%ដែលវាធំជាងគេនាពេលបច្ចុប្បន្ន។ មួយវិញទៀត កាមេរ៉ា3Dបង្កប់ខ្លួនក៏ជាភាពទាក់ទាញមួយរបស់ OPPO Find x ដែរ វាមានលក្ខណៈទំនើបដែរទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយត្រូវបានលាក់បង្កប់ក្នុងតួនៃទូរស័ព្ទ វាងើបឡើងនៅពេលដែលយើងប្រើប្រាស់នូវមុខងារកាមេរ៉ានិងស្កេនមុខប៉ុណ្ណោះ។ លើសពីនេះទៀត វាមានកំលាំងម៉ាស៊ីនខ្លាំងកប់ ដែលប្រើប្រាស់នូវឈីបSnapdragon 845ជំនាន់ចុងក្រោយ ហើយបំពាក់មកនូវRAMទំហំ 6GB និងROMទំហំ256GB ហើយវាក៏បានបំពាក់មកនូវមុខងារថ្មីៗជាច្រើនផងដែរ។ ការធ្វើតេស្តពិសោធន៍អំពីគុណភាព OPPO Find Xត្រួវតែឆ្លងកាត់បន្ទប់ពិសោធន៍QE ក្នុងការធ្វើតេស្តយ៉ាងហ្មត់ចត់ដូចជា ការធ្វើតេស្តទៅលើការធ្លាក់ ការបើកកាមេរ៉ាឡើងចុះ ការតេស្តលើប៊ូតុងចុច និងការការពារទឹកនិងធូលីជាដើម-ល- ដែលជាការពិសោធន៍ទូទៅលើគុណភាពផលិតផល ហើយទោះក្នុងដំណាក់កាលនៃការផលិតចំនួនច្រើន ក៏នៅតែមានការដកនូវគំរូសម្រាប់ធ្វើការពិសោធន៍ផងដែរ ដើម្បីឲ្យកាន់តែធានាបាននូវគុណភាព។  ចំពោះការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍យ៉ាងណានោះ សូមទស្សនាការបង្ហាញដូចខាងក្រោម៖

ប្រណិត​ភាព​អ្នក​ជំនួញ​វ័យ​ក្មេង​មាន​អ្វីខ្លះ?

មនុស្ស​ម្នាក់ៗ​មាន​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ក្នុង​ការ​លេង​សម្ភារៈ​ ការ​ស្លៀក​ពាក់​ និង​សកម្មភាព​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។   ពេល​ខ្លះ​ចំណង់ចំណូល​ចិត្ត​នៃ Lifestyle របស់​យើង​ម្នាក់ៗ អាច​ប្រែប្រួលតាម​បរិយាកាស​សង្គម ឬ​ក៏​អាច​រក្សារ​ទ្រង់ទ្រាយ​ដើម​ដដែល បើ​សិន​ជា​បរិយាកាស​​ និង​បរិបទ​សង្គម​អាច​ទាក់​ចិត្ត​យើង​បាន។   អីចឹង! ថ្ងៃ​នេះ យើង​និយាយ​ពី​ការ​លេង​ខ្លួន និង​ការ​សម្ភារៈ​មួយ​ចំនួន ដែល​​កំពុង​តែ​ពេញ​និយម​ក្នុង​សង្គម​បរិយាកាស​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។   ការ​ស្លៀក​ពាក់ ខុស​ពី​ការ​រៀប​ចំ​ខ្លួន​កាល​ពី​នៅ​ជា​សិស្ស​មហាវិទ្យាល័យ ធ្វើ​ជា​អ្នក​ជំនួញ​តែងតែ​រៀប​ចំ​ខ្លួន​មាន​សណ្ដាប់​ធ្នាប់​ជានិច្ច។ ដូច្នេះ​ម៉ាក​សំលៀកបំពាក់​ដែលអ្នក​ជំនួញ​វ័យ​ក្មេង​និយមប្រើ​មាន​ដូច​ជា Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម។ ដោយ​ម៉ាក​ទាំង​នេះ សម្បូរ​ទៅ​ដោយ​អាវ​សាច់​លាត ដែល​អាច​ពាក់​ទៅ​សម​នឹង​អាវធំ​សម្រាប់​កិច្ចប្រជុំ ឬមិន​ប្រើ​អាវ​ធំ​ក៏​នៅ​តែ​សង្ហា​ ហើយ​សមសួន។     ចំណែក​ឯ​សុភាព​នារី​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​វ័យវិញ គឺ​មិន​ចោល​ម៉ាក​ល្បី Channel , Gucci និង PRADA ឡើយ ដោយម៉ាកទាំង ៣ នេះ រចនាឡើងយ៉ាងពិសេស​សម្រាប់​ភាព​លេច​ធ្លោ​នារី​សម័យ​ថ្មី។   ​គ្រឿងអលង្ការ

OPPO R15 Pro ម៉ូដែល​ថ្មី​សាមញ្ញ​តែ​ឥត​ខ្ចោះ

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា រាល់​ម៉ូដែល​របស់ OPPO ​ដែល​បាន​ចេញ​លក់​លើ​ទី​ផ្សារ តែង​តែ​មាន​ភាព​លេច​ធ្លោ និង​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា។ សម្រាប់​ម៉ូដែល OPPO R15 នេះ​វិញ ក៏​មាន​លក្ខណៈ​ពិសេស និង​រូប​រាង​ មិន​ចាញ់​ម៉ូដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​ដែរ ទំនើប​ទាំង​បច្ចេកវិទ្យា និង​ការ​រចនា​រូប​រាង​បែប​សាមញ្ញ តែ​បង្កប់​ភាព​ឥតខ្ចោះ អាច​និយាយ​បាន​ថា​នេះ​ជា​ម៉ូដែល​ទី​មួយ​ដែល​ OPPO ផ្ដោត​ទៅ​លើ​ចំណុច Clean Design។ R15 Nebula Special Edition រចនា​លាយឡំ​ពណ៌​បី​ក្នុង​សំបក​តែ​មួយ​មាន​ពណ៌​ស៊ីជម្ពូ, ស្វាយ និង​ខៀវ គែម​ព័ទ្ធ​ជុំវិញ​ដោយ​អាលុយមីញ៉ូម ចំណែក​ឯ​ផ្នែក​ខាង​មុខ​វិញ​ពោរពេញ​ដោយ​កញ្ចក់។ ការ​រចនា​រូបរាង​​សាមញ្ញ​ប្រកប​ដោយ​ភាព​ឥតខ្ចោះ​លើ​ម៉ូដែល​មួយ​នេះ ជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន OPPO និងលោក Karim Rashid អ្នក​ឌីហ្សាញ​ដ៏​ល្បី​បំផុត​មួយ​រូប​ក្នុង​ប្រទេស​អាមេរិក ដែល​អតិថិជន​នឹង​បាន​ឃើញ​រូប​សញ្ញា​ហត្ថលេខា​នៅ​ផ្នែក​ខ្នង​ក្រោយ​ម៉ាស៊ីន តែម៉ូដែលមួយនេះ មិនមានលក់នៅក្នុងប្រទេសកម្ពុជានោះទេ។ ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ចូល​ចិត្ត​មើល​វីដេអូ និង​លេង​ហ្គេម​ច្រើន គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ​ OPPO R15 Pro ​នេះ​មាន​អេក្រង់: Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២ ២៨០

តើ OPPO F7 មាន​អ្វី​ទាក់​ទាញ​ចិត្ត Neymar យ៉ាង​នេះ?

មិនត្រឹមជាប់ឈ្មោះជាកីឡាករឆ្នើមលំដាប់ពិភពលោកទេ Neymar ក៏ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករស៊ីវិល័យមួយរូប ដែលហ៊ានចំណាយទិញផ្ទះរាប់លានដុល្លារ យន្ដហោះផ្ទាល់ខ្លួន ហើយថែមទាំងចូលចិត្តចែករំលែកសកម្មភាពប្រចាំថ្ងៃដល់អ្នកគាំទ្រជុំវិញពិភពលោក ជារៀងរាល់ថ្ងៃតាមបណ្ដាញទំនាក់ទំនងសង្គមថែមទៀតផង។ សម្រាប់ភាពលេចធ្លោ ហើយទាន់សម័យបច្ចេកវិទ្យាលើទូរស័ព្ទឆ្លាតវៃ Neymar បានជ្រើសយកទូរស័ព្ទ OPPO F7 ធ្វើជាមិត្តដ៏ជិតស្និទ្ធមួយ ក្នុងការប្រើប្រាស់ និងចែករំលែកសកម្មភាពប្រចាំថ្ងៃរបស់លោក។ សម្រាប់រដូវកាល World Cup FIFA 2018 នេះ OPPO បានចាប់ដៃគូជាមួយ Neymar នាំយកម៉ូដែល OPPO F7 ដែលសមត្ថភាពអង់អាចមួយនេះ​ ផ្សព្វផ្សាយជុំវិញពិភពលោក ដោយលោក Neymar ផ្ទាល់ជាអគ្គរាជទូតរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ OPPO។  OPPO F7 មានអ្វីទាក់ទាញចិត្ត Neymar ? ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ទូរស័ព្ទឆ្លាតវៃ OPPO F7 ដែលមានសមត្ថភាពដ៏អស្ចារ្យខុសពីទូរស័ព្ទស៊េរីចុងក្រោយដទៃទៀត ដែលកំពុងលក់លើទីផ្សារជុំវិញពិភពលោក។​ OPPO F7 មាន ៣ ពណ៌៖ ក្រហម (Solar Red) ប្រាក់ (Moonlight

OPPO Find X អ្នក​ឈាន​មុខ​គេ​ទាំង​បច្ចេក​វិទ្យា​និង​ការ​រចនា

OPPO Find X ដែលបានធ្វើការសម្ភោធនាថ្ងៃទី១៩មិថុនា នៅទីក្រុងប៉ារីសគឺម៉ូដែលទូរស័ព្ទដែលប្រកបដោយបច្ចេកវិទ្យានិងការរចនាឈានមុខគេ។ បើនិយាយអំពីកំរិតលាតនៃអេក្រង់ យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបានធ្វើការសិក្សានិងស្វែងរកការឌីហ្សាញដើម្បីធ្វើឲ្យទូស័ព្ទរបស់ខ្លួនមានផ្ទៃអេក្រង់លាតធំជាងគេ។ ក្នុងនោះក្រុមហ៊ុនApple បានបញ្ចេញម៉ូដែលiPhone Xដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់ក្បាលឆកដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយមានការលើកឡើងជាច្រើនថា ការរចនាក្បាលឆកបែបនេះគឺមិនស្អាតនោះទេ។ ចំណែកឯក្រុមហ៊ុនSamsung ក៏បានបានធ្វើការប្រើប្រាស់រចនាបទអេក្រងកោងគែមសងខាងដើម្បីឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំ តែវានៅតែមិនអាចសម្រេចបានព្រោះនៅតែមានកន្លែងដាក់កាមេរ៉ានិងគែមខាងក្រោមធំ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនOPPO បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅលើម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួននោះគឺ OPPO Find X ។ OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃស្ទើតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9 និងកំរិតលាតនៃអេក្រង់ធំជាងគេរហូតដល់93.8% ដោយវាបានធ្វើឲ្យផ្ទៃគែមខាងក្រោមនៃទូរស័ព្ទនៅសល់តូចជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ3.4mmប៉ុណ្ណោះ ដែលនេះអាចជាដំណោះស្រាយទៅលើអេក្រង់លាត ហើយអាចនឹងមានក្រុមហ៊ុនផ្សេងទៀតយកលំនាំតាមនាពេលខាងមុន។ ចំពោះការឌីហ្សាញរបស់OPPO Find Xវិញត្រូវបានឲ្យដឹងថា វាបានរួមផ្សំនូវសិល្បៈនិងបច្ចេកវិទ្យាបញ្ចូលគ្នា ដែលរចនាឡើងពី3D glass ទាំងខាងមុខនិងខាងក្រោយដែលធ្វើឲ្យរូបរាងនៃទូរស័ព្ទទាំងមូលមានភាពប្រណិត ចំនុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុមOPPOអាចធ្វើការសម្ភោធម៉ូដែលFind Xនៅក្នុងសារមន្ទីរLouvre ដ៏ល្បីរបស់ប្រទេសបារាំងបាន ត្បិតអីវាមានលក្ខខណៈស្រដៀងទៅនឹងរចនាបទរបស់សារមន្ទីរមួយនេះ។ ហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុនOPPOបានសហការណ៍ជាមួយនឹងក្រុមហ៊ុនរថយន្តដ៏ប្រណិតLamborghini ក្នុងការបង្កើតនូវFind X Lamborghini Edition។ យើងដឹងហើយថា ក្រុមហ៊ុនLamborghiniគឺជាក្រុមហ៊ុនរថយន្តស៊េរីទំនើបដែលយកចិត្តទុកដាក់ទៅលើគុណភាព ល្បឿននិងបច្ចេកវិទ្យាជាចម្បង