តើអ្វីទៅដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ?

ក្រោយពីមាន​ព័ត៌មានបែកធ្លាយស្តីអំពីវត្តមានរបស់ទូរស័ព្ទម៉ូឌែលជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធើណែត និង បណ្តាញផ្សព្វផ្សាយសង្គមទាំងនៅក្នុងស្រុក និង ក្រៅស្រុករួចមក  ថ្ងៃនេះយើងសង្កេតឃើញមានវត្តមាន អ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា លោក Step ជាតារាចំរៀងដ៏ល្បីនិងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង និងមានតារាសម្តែង  ពិធីករ ពិធីការិនី ដូចជា លោកឈឹមសក្កដា  កញ្ញាហ៊ិនច័ន្ទនីរត្ន័ លោកជាវណ្ណារឹទ្ធ អ្នកនាងសុខសុមាវត្តី លោកហៃប៉ាវហុង លោកហេងសុខវិសាល កញ្ញាសាឡាត់ស្រីឡាង កញ្ញាស៊ីនយូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះក៏មានការបង្ហោះកីឡាការបាល់ទាត់ជម្រើសជាតិកម្ពុជា លោកកែវសុខផេងផងដែរ។ នៅពេលនេះយើងខ្ញុំកំពុងសង្ស័យថាតើវាជាផលិតផលថ្មីរបស់ស្មាតហ្វូន OPPO ដែលគ្រប់គ្នាកំពុងចង់ដឹង ចង់ឃើញថាវាជាម៉ូឌែលថ្មី F11 ឬ F11 Pro នៅលើបណ្តាញសង្គមនោះ ។ យ៉ាងណាមិញ ព្រឹកមិញនេះយើងសង្កេតឃើញនៅលើ Timeline របស់ក្រុមតារាល្បីៗទាំងនោះបានបង្ហោះរូបភាពនៃជ្រុងនីមូយៗនៃស្មាតហ្វូនថ្មីម៉ូឌែលថ្មីនោះ បែបលាក់កំបាំង ហាក់មិនចង់ឲ្យឃើញរូបរាងទាំងមូលនៃទូរស័ព្ទប្រភេទថ្មីនេះអីញ្ចឹងដែរ ដោយពួកគេបានភ្ជាប់ជាមួយ Caption មូយឃ្លាដែលសរសេរថា “ សាកទាយមើល៍

អ្នកណាខ្លះដែលចង់ឃើញប្រព័ន្ធ 5G ក្នុងទូរស័ព្ទ OPPO?

កម្មវិធី Mobile World Congress ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Barcelona ប្រទេស     អេស្ប៉ាញបានបើកទំព័រថ្មីទៅកាន់ពិភពលោក ដោយការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មី 5G សឹងតែគ្រប់ទីតាំងថ្មីនិង ទំនើប ដែលធ្វើឲ្យមានកាចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ផលិតករទូរស័ព្ទ និង អ្នកបច្ចេកវិទ្យានិយម និង អ្នកជំនួញជាច្រើនមកពីជុំវិញពិភពលោក ដែលក្នុងនោះមានការបង្ហាញខ្លួននៃស្មាតហ្វូនល្បីៗជាច្រើន បានអនុវត្តន៍ការបំពាក់នូវប្រព័ន្ធ 5G ដែលក្នុងនោះក្រុមហ៊ុនស្មាតហ្វូន Oppo   ដែលជាស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនៅប្រទេសចិន ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចា   រ្យនោះដែរ ។ តើ 5G គឺជាអ្វីទៅ?  5G  គឺជាបច្ចេកវិទ្យានៃប្រព័ន្ធអ៊ីនធើណែតឥតខ្សែជំនាន់ទីប្រាំដែលពិភពលោកតែងតែស្រម៉ៃ និង ប្រាថ្នាចង់បានក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនលឿន ដែលមានទំហំធំៗ អាចទាញយកដោយគ្មានភាពរំខាន ឬ គាំងក្នុងករណីណាមួយឡើយ អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់អាចទស្សនារាល់កម្មវិធីនានា បានយ៉ាងងាយស្រួល ដោយភាពរីករាយ និងអាចទុកចិត្តបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ ក្រោយពីបានបង្ហាញបច្ចេកវិទ្យា 10X Optical Zoom ជាសាធារណៈរួចមក ក្នុងឱកាសនោះដែរ ក្រុមហ៊ុនស្មាតហ្វូន OPPO ក៏បានចូលរួមចំណែកក្នុងការបំពាក់ប្រព័ន្ធ 5G

គុណភាពកាម៉េរា 10X Lossless Zoomរបស់ OPPO ដាក់ឲ្យធ្វើតេស្តសាកល្បងនៅអេស្ប៉ាញ!

យោងតាមសារពត៌មានបរទេសជាច្រើនបានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូន ដ៏ពិសេសមួយគ្រឿងបង្អួតដល់ពិភពលោក។  អ្វីដែលជាចំណុចដែលធ្វើឲ្យ មនុស្យជាច្រើន​មានការ​ចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះវាមានសមត្ថភាព អាចធ្វើការ Zoom  ឬ ពង្រីកបានដល់ទៅកម្រិត 10 ដង ដោយ​មិន​មានការប៉ះពាល់ដល់គុណភាពរូបភាពដែលថតចេញមកឡើយ។ ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom ថ្មីមួយគ្រឿងនាពេលនេះ នឹង​ចាប់​ផ្ដើម​​ចូលខ្លួនក្នុងទីផ្សារនាពេលខាងមុខ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនគ្រាន់តែបានបង្ហាញការធ្វើតេស្ដ ទៅលើ​ម៉ូឌែល​ស្មាតហ្វូន​ជាគម្រូប៉ុណ្ណោះ ដូច្នេះស្មាតហ្វូនដែលដាក់ឲ្យសាកល្បងថតទាំងអស់នេះ គឺមិនទាន់ផលិតរួចរាល់ 100% ​នៅឡើយ​ទេ។ នៅក្នុងព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន Oppo ដាក់ឲ្យសាកល្បងនោះបានបំពាក់ Case ពីលើជុំវិញមួយតួខ្លួនទូរសព្ទតែម្តង

Page ផ្លូវការរបស់ OPPO បញ្ចេញវីដេអូផលិតផលថ្មីមែន?….

ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានបញ្ជេញនូវរូបភាពPoster និង រូបភាពវីដេអូជាច្រើនដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឲ្យមានការងឿងឆ្ងល់ និង ចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះថាជាការពិតឬយ៉ាងណា។ តាមរយៈរូបភាពនោះបានបង្ហាញថានឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច។ ចំណែកការរចនាកាមេរ៉ានៅខ្នង ខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួរឲ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវាមានទំហំ 48 MP និង​មានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យ​ថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះ ជាម៉ូឌែលស្មាតហ្វូនដែលមានសមត្ថភាពថតច្បាស់នៅកន្លែងដែលមានពន្លឺតិត ល្អឥតខ្ចោះតែម្តង និងមានពណ៌ខៀវបែកស្វាយដូចគ្នាទៀតជាដើម ។ តាមប្រភពព័ត៌មានបែកធ្លាយនោះ ម៉ូឌែលថ្មីរបស់ OPPO នេះអាចនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC

មាន F11 Pro ទៀត?

រយៈពេល ពីរ បី ថ្ងៃនេះ មានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយ តាមប្រព័ន្ធអ៊ីធើណែត ដោយក្នុង​រូបភាព​នោះ​ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អញ្ចឹងដែរ។ ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ ពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និង​មានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យ​ថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL

តោះទៅមើលកម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro ទាំងអស់គ្នា

“អ្នកជំនាញថតរូបពេលយប់” គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និង ការបង្ហាញមុខជាសាធារណៈនៅលើបណ្តាញ សង្គមនាពេលថ្មីៗនេះ តាមរយៈការ Post និង ការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចង់ដឹង និង ចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ។ ​ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មីដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និង សម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់។ យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និង ពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹកដោយមានបុរសម្នាក់កាន់   កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលនេះ ។ យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO

អ្នកជំនាញថតរូបពេលយប់ បង្ហាញខ្លួនហើយ

បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana  លោក ហៃប៉ាវហុង  កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា “ ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ?”  ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និង បង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និង ខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និង ស្រលាញ់រាប់អាន

ម៉ូឌែលទូរស័ព្ទស្មាតហ្វូនទាំង ៥ ដែលមានភាពលេចធ្លោ

សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និង តម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី១៥ឆ្នាំ ឡើងដល់៤៥ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន១គ្រឿង ហើយអ្នកខ្លះទៀតមាន២គ្រឿង ៣គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចំាបាច់របស់ពួកគេ ។ ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និង ទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ ។ មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬ បណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន Apple, Samsung,  OPPO, LG និង Sony ជាដើម។ Apple, Samsung ជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេដែលមានការគាំទ្រច្រើន។ ចំណែកម៉ូឌែល LG និង Sony វិញជាប្រភេទស្មាតហ្វូនដែលបានកសាងកេរ្ត៍ឈ្មោះយូរមកហើយដែរ ហើយមនុស្សជំនាន់ថ្មីមួយចំនួននៅតែប្រើប្រាស់ម៉ូឌែលទូរស័ព្ទទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើលស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗអីឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទោងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO

ឆ្នាំថ្មី ជូនកាដូរថ្មីសម្រាប់ខ្លួនឯង ដើម្បីជោគជ័យថ្មី

ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗ និង ទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗ តែងតែធ្វើការលើកទឹកចិត្តខ្លួនឯង នៅក្នុងឱកាសពិសេសនានា ដែលរួមមានពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។ ជាការកត់សំគាល់របស់យើងខ្ញុំ បានរកឃើញថាក្រៅពីសំលៀកបំពាក់ ស្បែកជើង កាបូបលុយ ម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និង ទាន់សម័យដល់ខ្លួនឯងផងដែរ ។ ហើយអំឡុងពេលដែលពួកគេជ្រើសរើស   កាដូទូរស័ព្ទដៃទំនើបសម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីពិសេសចំណុចមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះ ដូចជាទំហំ(Ram)នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និង មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីល្អៗ និង ទំនើបពីការទាញយកApp ទាំងឡាយ ។ ហើយសំណួរជាបន្ត ថាតើទូរស័ព្ទនោះមានទំហំកាមេរ៉ា និង បច្ចេកវិទ្យាថតរូបបានច្បាស់ និង ស្អាតដែរឬទេ ? និងថាតើទូរស័ព្ទនោះអាចកាន់ថ្មបានយូរកម្រិតណា? អាចសាកថ្មបានលឿនកម្រិតណា? ជាដើម។ នៅពេលនេះយើងខ្ញុំអាចបញ្ជាក់ជូនលោកអ្នកបានថា OPPO F9 គឺជាចំលើយដ៏សាកសមមួយសម្រាប់លោកអ្នកត្រៀមផ្តល់កាដូចំពោះខ្លួនឯង នៅក្នុងឱកាសពិសេសទាំងឡាយបានយ៉ាងអស្ចារ្យ ពីព្រោះដូចដែលលោកអ្នកបានដឹងស្រាប់ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គមនានា បានលើកឡើងអំពីគុណសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទ F9 ដែលអាចសាកថ្ម ត្រឹមតែ៥នាទីប៉ុណ្ណោះ តែអាចនិយាយគ្នាបានរយៈពេល២ម៉ោងដោយបច្ចេកវិទ្យា

តើនណាជាអ្នករួមដំណើរជាមួយលោកអ្នក នៅពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិន ?

ដំណើរកំសាន្តលក្ខណៈគ្រួសារ និង លក្ខណៈមិត្តភាពចាំបាច់ណាស់ ត្រូវតែមានការថតរូបភាពទុកជាអនុស្សាវរីយ៍ជាក់ជាមិនខាន គ្រប់ពេលដែលពូកគេមានការជួបជុំគ្នាយ៉ាងសប្បាយរីករាយ ប្រកបដោយស្នាមញញឹម។ អ្វីទៅដែលអាចបង្កើតសកម្មភាពទាំងនេះបាន? នោះគឺ ម៉ាស៊ីនថតរូបដែលអាចចាប់កាន់ផ្ទាល់ដៃទៅបានគ្រប់ទីកន្លែង គ្រប់ពេលវាលា ។ យើងខ្ញុំដឹងថាលោកអ្នកប្រហែលជាស្ថិតក្នុងការពិចារណា ថាតើជ្រើសរើសទូរស័ព្ទបែបណា ដើម្បីធ្វើឲ្យដំណើរកំសាន្តរបស់លោកអ្នក ប្រកបដោយភាពរីករាយ និង បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាបាន ។ ទូរស័ព្ទមានតម្លៃថ្លៃ មិនប្រាកដថាស្រួលប្រើនោះទេ ហើយទូរស័ព្ទដែលមានតម្លៃសមល្មម ក៏មិនប្រាកដថាមិនស្រួលប្រើនោះដែរ សំខាន់លោកអ្នកចេះជ្រើសរើសទូរស័ព្ទដែលងាយស្រួល និង មានមុខងារងាយៗ ពេលដំណើរការកម្មវិធី ប៉ុន្តែវាទាន់សម័យមិនចាំបាច់ប្រើពេលវេលាយូរ ។ និយាយដល់ចំណុចនេះយើងខ្ញុំ បាននឹកឃើញនូវម៉ូឌែលទូរស័ព្ទថ្មីមួយ នោះគឺ R17 Pro ដែលអាចក្លាយទៅជាជំនួយការដ៏ប៉ិនប្រសព្វសម្រាប់លោកអ្នកបានទាំងការផ្តិតយករូបភាពសន្លឹក និងរូបភាពវីដេអូ ព្រមទាំងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតផង។  R17 Pro គឺជាប្រភេទទូរស័ព្ទរបស់ OPPO ដែលអាចជួយលោកអ្នកឲ្យមានភាពស្រស់បំព្រង ជាពិសេសថតរូបភាពពេលរាត្រី បានយ៉ាងច្បាស់ល្អ មិនព្រិល មិនស្រអាប់ និង មានពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក ដែលមានពាក្យស្លោកថា (Seize The Night) មិនចាញ់កាមេរ៉ា Professional ប៉ុន្មានទេ ដោយវាមានបច្ចេកវិទ្យាទប់លំនឹងពេលថតរូបពេលរាត្រី និងRam