ទិញ​ទូរស័ព្ទ​សាម​សុង J Series ក្នុង​ឪកាស​ឆ្នាំ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​ថែម​ជូន​ពិ​សេស​ភ្លាមៗ

ដើម្បី​រីករាយ​ឆ្នាំថ្មី ឆ្នាំសកល 2018 ក្រុមហ៊ុន​សាម​សុង​បាន​រៀប​ចំ​កម្ម​វិធី​ផ្តល់​ជូន​ពិសេស​អស្ចារ្យ សម្រាប់​អតិថិជន​ទាំង​អស់​ដែល​តែង​តែ​គាំ​ទ្រ​នូវ​ផលិត​ផល​សាមសុង ដែល​ប្រកប​ដោយ​ភាព​ទាន់​សម័យ និង​គុណ​ភាព​ខ្ពស់។ រាល់​ការ​ទិញ​ស្មាតហ្វូន Galaxy J Series ចាប់ពីថ្ងៃទី 01 មករា រហូតដល់ថ្ងៃទី 31 មករា ២០១៨ លោកអ្នកនឹងទទួលបានការថែមជូនពិសេសដូចជា មេម៉ូរី 64GB ឧបករណ៍បំពងសម្លេង Hoco Speaker BS10 ក្រម៉ា និង ឧបករណ៍បំពងសម្លេង Hoco Speaker BS6 ដ៏ស្រស់ស្អាតពីក្រុមហ៊ុនសាមសុង។ រាល់ការថែមជូនទាំងអស់អាស្រ័យទៅលើម៉ូដែលទូរស័ព្ទដែលលោកអ្នកបានទិញ។ គួររំលឹកផងដែរថា ទូរស័ព្ទ Galaxy J7 Pro គឺជាស្មាតហ្វូនដំបូងបំផុតក្នុង Galaxy J Series ដែលបំពាក់នូវកាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 13 មេហ្គាភិចសែល ជាមួយលែន f1.7  ដែលអាចចាប់រូបបានយ៉ាងច្បាស់ និងភ្លឺស្រស់ស្អាត ទោះបីនៅក្នុងកន្លែងដែលមិនសូវមានពន្លឺក៏ដោយ។ មិនតែប៉ុណ្ណោះ Galaxy J7 Pro

បញ្ជា​ទិញ​ស្មាត​ហ្វូន Galaxy Note 8 ពណ៌​ខៀវ​ទឹក​ប៊ិច ឬ​ពណ៌​ប្រផះ​បែក​ស្វាយ ឥទ្បូវ​នេះ​នឹង​បាន​កាដូ​ពិសេស​ភ្លាមៗ

ដើម្បី​រីករាយ​ពិធីបុណ្យ​ណូអែល និង​បុណ្យ​ចូល​ឆ្​នាំសកល 2018 ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ ក្រុម​ហ៊ុន​សាម​សុង​បាន​រៀប​ចំ​កម្មវិធី​ផ្តល់​ជូន​ពិសេស​អស្ចារ្យ សម្រាប់​អតិថិ​ជន​ទាំង​អស់​ដែល​តែង​តែ​គាំ​ទ្រ​នូវផលិត​ផល​សាម​សុង ដែលប្រកបភាពទាន់សម័យ និងគុណភាពខ្ពស់។   រាល់ការបញ្ជាទិញស្មាតហ្វូន Galaxy Note 8 ពណ៌ខៀវ ឬពណ៌ប្រផះបែកស្វាយ ចាប់ពីថ្ងៃទី 15 ធ្នូ រហូតដល់ថ្ងៃទី 31 ធ្នូ លោកអ្នកនឹងទទួលបាន ឧបករណ៍បំពងសម្លេងឥតខ្សែម៉ាក AKG S30 ដ៏ស្រស់ស្អាតមួយពីក្រុមហ៊ុនសាមសុង។   “Miracle in your Hand” គឺជាពាក្យគន្លឹះ ដែលត្រូវបានជ្រើសរើសធ្វើជាសារពិសេសសម្រាប់ទូរស័ព្ទ Galaxy Note 8 ដើម្បីបង្ហាញពីអានុភាពនៃបច្ចេកវិទ្យាដ៏អស្ចារ្យគ្មានដែនកំណត់របស់ទូរស័ព្ទស៊េរីថ្មីនេះ។ ជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងកោងនៅគែមទាំងសងខាង Samsung Galaxy Note 8 ផ្តល់នូវភាពងាយស្រួលក្នុងការចាប់កាន់ មើលវីដេអូ ថតរូប និងលេងហ្គេមទូរស័ព្ទ ប្រៀបធៀបទៅនឹងស៊េរីទូរស័ព្ទមុនៗ ខណៈដែលពណ៌រូបភាពភ្លឺច្បាស់ល្អ ហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នក។   គួររំលឹកផងដែរថា ទូរស័ព្ទ Galaxy Note

Jennifer Lopez និង​គូស្នេហ៍​លេង​ស្តាយ៍​សម្លៀក​បំពាក់​កីឡា​ក្នុង​រដូវ​រងារ

ទំនាក់​ទំនង​របស់​តារា​ចម្រៀង​ល្បី Jennifer Lopez និង Alex Rodriguez is បាន ល្អូក​ល្អឺន​ខ្លាំង រហូត​ល្បីថា នឹង​អាច​ឈាន​ដល់​អាពាហ៌​ពិពាហ៌​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​យោង​តាម​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជាហូរហែ នាពេលកន្លងមក។ កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ Jennifer និងគូស្នេហ៍របស់នាង ធ្វើដំណើរតាមផ្លូវជាមួយគ្នា នៅក្នុងទីក្រុងញ៉ូវយ៉ក ក្នុងសម្លៀកបំពាក់កីឡា ដ៏ទាក់ទាញ និងក្លាយជាគូស្នេហ៍ដ៏ស័ក្តិសមបំផុត ក្នុងកែវភ្នែកទស្សនិកជន ។ Jeniffer ស្លៀកខោកីឡាពណ៌រាងប្រផេះ សមនឹងស្បែកជើងកវែង ម៉ាក Timberland ជាមួយនឹងអាវខើចពណ៌ស និងមានអាវក្រៅធំពណ៌ខ្មៅយ៉ាងកក់ក្តៅ  ចំណែក Alex ដែលជាគូស្នេហ៌របស់នាង ស្លៀកខោពណ៌ខៀវក្រមៅ ជាមួយអាវក្រៅ ពណ៌ស្រដៀងគ្នា ស័ក្តិសមជាមួយនឹងស្បែកជើង Sneakers ម៉ាក Nike និងវែនតាខ្មៅ យ៉ាងសង្ហា ជាមួយនឹងស្នាមញញឹមយ៉ាងរីករាយជាមួយគ្នា។ គេសង្កេតឃើញថា ទោះបីជាគូស្នេហ៌មួយគូនេះ សុទ្ធតែរវល់នឹងការងាររៀងៗខ្លួន តែពួកគេតែងតែបង្កើតពេលវេលាផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ ដែលធ្វើឲ្យ ទស្សនិកជនទប់ចិត្តមិនលាន់មាត់សរសើរមិនបាន។ តើអ្នកណាខ្លះចូលចិត្តសម្លៀកបំពាក់ និងស្បែកជើងកីឡា ដូចជា Jennifer Lopez និងគូស្នេហ៌?

តើ​បវរ​កញ្ញា Miss Supranational 2017 ជាប់​ដោយ​សារ​សម្ផស្ស​ពី​ធម្មជាតិ ឬ​កែ​ច្នៃ?

លទ្ធផលនៃការប្រកួត Miss Supranational 2017 វគ្គផ្តាច់ព្រ័ត្រកន្លងទៅបានឲ្យដឹងថា កញ្ញា Jenny Kim បេក្ខនារីបវរកញ្ញាមកពីប្រទេសកូរ៉េខាងត្បូង បានគ្រងម្កុដបវរកញ្ញា Miss Supranational 2017 ដែលបានធ្វើឡើងនៅប្រទេសប៉ូឡូញ កាលពីដើមខែធ្នូ កន្លងទៅ។ តាមរយៈលទ្ធផលនេះបានបង្ហាញថា  នេះជាលើកទីមួយហើយសម្រាប់ប្រទេសកូរ៉េ ដែលមានបវរកញ្ញាគ្រងម្កុដ ក្នុងកម្មវិធី Miss Supranational លំដាប់សាកលលោក និងធ្វើឲ្យកូរ៉េឡើងពីលំដាប់លេខរៀង53 មកនៅត្រឹមលេខរៀងទី 15 ក្នុងចំណោម ប្រទេសជាច្រើនដែលមានបវរកញ្ញាចូលរួមក្នុងកម្មវិធីនេះ។ បើនិយាយពីប្រទេសដែលមានបវរកញ្ញាទទួលបានជោគជ័យច្រើនជាងគេ ពីកម្មវិធី Miss Supranational ប្រទេសប៉ូឡូញស្ថិតក្នុងលំដាប់លេខរៀងលេខ1 ប្រទេសបេឡារឺស ស្ថិតក្នុងលំដាប់លេខ2 ប្រទេសឥណ្ឌាស្ថិតក្នុងលំដាប់លេខ3 ប្រទេសថៃស្ថិតក្នុងលំដាប់លេខ4 និងប្រទេសហ្វីលីពីនស្ថិតលំដាប់លេខ 5។ ចំណែកលទ្ធផលសម្រាប់ឆ្នាំ2017 នេះ បវរកញ្ញាដែលបានជាប់ចំណាត់ថ្នាក់ 5 រូប រួមមាន បវរកញ្ញាកូរ៉េខាងត្បូង ដែលបានគ្រងម្កុដ បវរកញ្ញាកូឡុំប៊ែរ ជាប់ចំណាត់ថ្នាក់ លេខ2 បវរកញ្ញារ៉ូម៉ានី ជាប់ចំណាត់ថ្នាក់លេខ3 បវរកញ្ញា អេត្យូពី ជាប់ចំណាត់ថ្នាក់

ការថែមជូនពិសេសសម្រាប់ការទិញទូរស័ព្ទសាមសុងGalaxy J ស៊េរី 2017

ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ រាល់ការជាវទូរស័ព្ទសាមសុង​Galaxy J ស៊េរី 2017 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី31​ ខែធ្នូ​ ឆ្នាំ2017 អតិថិជននឹងទទួលបាននូវការថែមជូនពិសេសដ៏សន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមក។​ អតិថិជន​ដែលទិញទូរស័ព្ទសាមសុង​Galaxy J7+ ស៊េរី 2017 នឹងទទួលបាននូវមេម៉ូរី ដែលមានទំហំ 64 GB មួយដោយឥតគិតថ្លៃ ។​ សម្រាប់ការទិញទូរស័ព្ទសាមសុង​Galaxy J Pro ស៊េរី 2017​ អតិថិជននឹងទទួលបាននូវឧបករណ៍បំពងសម្លេងឥតខ្សែម៉ាក BS6 ដ៏ទំនើបមួយគ្រឿង។​ លើសពីនេះផង​ដែរ​ សម្រាប់ការទិញទូរស័ព្ទសាមសុង​Galaxy អរ ស៊េរី 2017 អតិថិជននឹងទទួលបានក្រម៉ាខ្មែរដ៏ស្រស់ស្អាតមួយភ្លាមៗ។​   ការថែមជូននេះគឺមាននៅតាមហាងសាមសុងដែលបានកំណត់ទូទាំងប្រទេសកម្ពុជា។​