អធិរាជ​បាល់​ទាត់​ខ្លាំងៗ​ទាំង3 ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​បាក់​មុខ​មិន​ស្ទើរ នៅ​រដូវ​កាល​នេះ

រដូវកាល FIFA World Cup 2018 បានចាប់ផ្ដើមតាំងពីថ្ងៃទី14 ខែមិថុនា មកម៉្លេះ ប៉ុន្មានប្រកួតចុងក្រោយនេះយើងសង្កេតឃើញថា ប្រទេសដែលធ្លាប់លេងខ្លាំងៗកាលពី World Cup ឆ្នាំ 2014 ​បែរជាលេងរាងធ្លាក់ជើងទៅវិញ ក្នុងនោះមានប្រទេសចំនួនបីដែលធ្វើអោយអ្នកគាំទ្រស្រងាកចិត្តយ៉ាងខ្លាំងព្រោះថាការលេង និងការសម្រុកទទួលបានលទ្ធផលមិនល្អសោះ។ ប្រទេសទាំងបីនោះរួមមាន ប្រទេសអាហ្សង់ទីន ប្រទេសអាឡឺម៉ង និង ប្រទេសប្រេស៊ីល ក្នុងនោះអាហ្សង់ទីនលេងបានត្រឹមស្មើជាមួយនឹងអ៊ីស្លង់ប៉ុណ្ណោះ ក្នុងលទ្ធផលមួយទល់នឹងមួយ(1-1) ក្រោយពីមែស៊ី (Messi) ធ្វើអោយខកបាល់ពិន័យ (Penalty) ចំនួនមួយគ្រាប់។ ចំណែកឯម្ចាស់ពាន World Cup 2014 វិញ គឺអាឡឺម៉ង់រឹតតែធ្វើអោយអ្នកគាំទ្រខកចិត្តកាន់តែខ្លាំងដោយសារតែការប្រកួតលើកនេះ អាឡឺម៉ងចាញ់ម៉ិចស៊ីកូក្នុងលទ្ធផលសូន្យទល់នឹងមួយ(0-1) ​ចុងក្រោយនោះគឺប្រេស៊ីលលទ្ធផលបានត្រឹមមួយទល់នឹងមួយ(1-1) ស្មើជាមួយនឹងស្វីសតែប៉ុណ្ណោះ។ អ្នកគាំទ្រមួយចំនួននិយាយថា ប្រទេសទាំងនេះកំពុងតែលេងធ្លាក់ជើងយ៉ាងខ្លាំង តែមានអ្នកខ្លះទៀតបាននិយាយថា នេះមិនមែនមកពីប្រទេសកំពូលទាំងបីនេះលេងធ្លាក់ជើងនោះទេ តែវាមកពីប្រទេសដែលជាគូភាគីរបស់ប្រទេសទាំងបីទៅវិញទេ ដែលលេងរៀងឡើងជើង ហើយទម្រង់នៃការលេងគឺមិនសូវសំរុកនោះទេ គឺពួកគេលេងការពារច្រើន និងប្រយ័ត្នប្រយែងបំផុត នៅពេលដែលប្រទេសអាហ្សង់ទីន ប្រទេសអាឡឺម៉ង និង ប្រទេសប្រេស៊ីលបណ្តើរបាល់មកជិតដល់មុខហ្គោនរបស់ខ្លួន។ តែទោះជាមានអ្នកគាំទ្រខ្លះមិនពេញចិត្តនឹងលទ្ធផលនេះក៏ដោយក៏មានអ្នកគាំទ្រមួយចំនួនធំបាននិយាយលើកទឹកចិត្តកីឡាករតំណាងប្រទេសទាំងអស់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក យូធូប ក៏ដូចជាធ្វីតធឺផងដែរ ក្នុងចំណោមនោះ

ថា​ម៉េច? អស់​ត្រឹម​$30 ដើរ​លេង​3​ថ្ងៃ ហើយ​បាន​ច្រើន​ខេត្ត​ទៀត?

ពេលនឹកដល់ខេត្តសៀមរាប គេប្រាកដជាគិតដល់ម្លប់ដើមឈើធំៗត្រឈឹងត្រឈៃ នៅតាមផ្លូវទៅអង្គរ ប្រាសាទតូចធំដែលអាចនាំលោកអ្នកទៅកាន់សម័យកាលដ៏រុងរឿងនៃអាណាចក្រខ្មែរ ទឹកជ្រោះភ្នំគូលែនត្រជាក់ស្រេប ប្រៀបបាននឹងឱសថទិព្ធ។ បើខេត្តកំពង់ធំវិញ គេប្រាកដជានឹកដល់ប្រាសាទសម្បូរព្រៃគុក ដែលជាបេតិកភ័ណ្ឌពិភពលោកដ៏ស្រស់ត្រជាក់ជាក់ជាពុំខាន។ ប៉ុន្តែ ការដើរកម្សាន្តជាលក្ខណៈផ្ទាល់ខ្លួន ក្នុងខេត្តទាំងនេះ ក្នុងរយៈពេល 3ថ្ងៃ ត្រឹមតម្លៃ $30 ពិតជាមិនអាចទៅរួចឡើយ។ អ្វីដែលពិសេស កាលពីពេលថ្មីៗនេះសមាគម​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជាហៅកាត់(ITC)បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សមាគម​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជានឹងមានការរៀបចំដំណើរកំសាន្តក្នុងពេលវិស្សមកាល​មួយដែលមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី 8​ ខែ​កក្កដា​ ឆ្នាំ​2018ខាងមុខនេះ។ មិនតែប៉ុណ្ណោះពួកគេនឹងនាំយើងទៅកំសាន្តនៅខេត្តចំនួនពីរគឺ ខេត្តសៀមរាប និង​ ខេត្តកំពង់ធំ ព្រមទាំងប្រាសាទបុរាណចំនួន5ផ្សេងទៀតរួមមាន៖ ប្រាសាទ​សំបូរ​ព្រៃ​គុក​ ប្រាសាទ​អង្គរវត្ត​ ភ្នំ​គូលែន​ ក្រុម​ប្រាសាទ​វង់​តូច​ និង ប្រាសាទ​បន្ទាយ​ស្រី​។ ហើយបើនិយាយពីតម្លៃសំបុត្រក្នុងការចូលរួមវិញគឺមានតម្លៃត្រឹមតែ$3០ តែប៉ុណ្ណោះ (ហើយតម្លៃនេះបូករួមបញ្ចូលទាំងថ្លៃធ្វើដំណើរទាំងអស់រួមទាំងអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់សម្រាប់ថ្ងៃទីមួយផងដែរ)។ លើសពីនេះទៅទៀត ពួកគេក៍មានមគ្គុទ្ទេសក៏ចាំនាំផ្លូវយ៉ាងជំនាញថែមទៀតផង ក្រុមមគ្គុទ្ទេសក៏ទេសចទាំងនោះនឹងពន្យល់លោកអ្នកយ៉ាងក្បោះក្បាយអំពីប្រវត្តិប្រាសាទផងដែរ។ វាគឺជាដំណើកំសាន្តក្នុងពេលវិស្សមកាល ក្នុងតម្លៃយ៉ាងពិសេស ដើម្បីបន្ធូរភាពតានតឹង ក៏ដូចជាឆ្លៀតឱកាសសិក្សាឲ្យបានច្បាស់លាស់ពីប្រវត្តិប្រាសាទទាំងអស់នេះផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀត សម្រាប់សិស្សនិស្សិតដែលរៀននៅសាលាផ្សេងក៏អាចចូលរួមបានដែរដែលសំបុត្រមានលក់នៅសមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ 095 767 545/ 087 515 700/ 089

កញ្ចក់​ឃុំ​វិញ្ញាណ ល្អមើល​ហើយ​ធានា ហើប​ជើង​ពី​កៅ​អី​តែម្ដង!!

ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថារឿងភ័យរន្ធត់(រឿងខ្មោច) របស់ឥណ្ឌូនេស៊ីទទួលបានការគាំទ្រយ៉ាងគំហុកពីអ្នកទស្សនានៅក្នុងប្រទេសកម្ពុជា។  បន្ទាប់ពីរឿង «វិញ្ញាណម្តាយដើម» ដែលបានចាក់បញ្ចាំង កាលពីប៉ុន្មានខែមុននេះ ពេលនេះ រឿង«កញ្ចក់ឃុំវិញ្ញាណ» ក៏មិនចាញ់រឿងមុនប៉ុន្មានដែរ ជាមួយនឹងបច្ចេកទេសផលិតយ៉ាងល្អ និងគុណភាពនៃសាច់រឿងមានភាពរស់រវើកផងដែរ។ «កញ្ចក់ឃុំវិញ្ញាណ» រឿងរន្ធត់របស់ឥណ្ឌូនេស៊ីថ្មីនេះ គឺជាប្រភេទភាពយន្តរន្ធត់បែបកំប្លែងមួយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកុមារកំព្រាដ៏គួរឲ្យស្រឡាញ់ទាំង៥នាក់ ជាមួយនឹងសាច់រឿង ការសន្ទនាដ៏កំប្លុកកំប្លែង និងការលេងទឹកមុខដ៏គួរឲ្យស្រឡាញ់របស់ពួកគេ។ អ្វីដែលកាន់តែគួរឲ្យកោតសសើរទៅទៀតនោះ គឺការតុបតែងមុខខ្មោច ដែលសណ្ឋិតនៅក្នុងកញ្ចក់។ កុមារទាំង៥ គឺជាក្មេងកំព្រាដែលត្រូវបានស្ត្រីចិត្តបុណ្យម្នាក់យកមកចិញ្ចឹម ហើយចាត់ទុកពួកគេដូចជាកូនបង្កើត តែពេលអ្នកស្រីមិនបាននៅផ្ទះ គឺព្រឹត្តិការណ៍មួយបានកើតឡើងនៅផ្ទះអ្នកស្រី គឺខ្មោចស្រីដែលនៅក្នុងកញ្ចក់នោះចេញមកលងពួកគេមិនប្រណី។ ចង់ដឹងថា ល្អមើលយ៉ាងណា តោះមកមើល Trailer រឿង SABRINA ទាំងអស់គ្នា៖ ចង់ទស្សនារឿងពេញ សូមទៅទស្សនាដោយផ្ទាល់ ដែលកំពុងដាក់បញ្ចាំងនៅគ្រប់រោងកុននៅប្រទេសកម្ពុជា។

រុស្សី​ឈ្នះ​ទៀត​ហើយ!! លើក​នេះ​រុស្សី​បាន​បំបាក់​អេហ្ស៊ីប​វិញ​ម្ដង

រឿងដែលមិននឹកស្មានដល់ពីសំណាក់អ្នកគាំទ្របាលទាល់ទូទាំងពិភពលោកនោះគឺ FIFA world cup ក្នុងឆ្នាំនេះរុស្សីធ្វើបានខ្លាំងណាស់។ ក្រោយពីបានលត់អារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល 5 ទល់នឹង 0 រួចមកលើកនេះ ​រុស្ស៊ីក៏បានបំបាក់អេហ្ស៊ីបផងដែរដោយលទ្ធផល 3ទល់នឹង1។ ការ​ប្រកួតលើកទីពីររបស់​រុស្ស៊ីក្នុងរដូវកាល FIFA world cup 2018 នេះ  ក្រុមបាល់ទាត់តំណាងប្រទេសរុស្សីធ្វើ​បានយ៉ាង​ល្អ​ក្នុង​នាម​ម្ចាស់​ទឹក​ដី​ ​បញ្ចេញ​សាច់​ដុំ​ មិនចាញ់ការប្រកួតលើកទីមួយប៉ុន្មានទេ ។​ ក្រុម​រុស្ស៊ី មានអ្នកវិភាគបាល់ទាត់ខ្លះបានជឿជាក់ថា រុស្សីនឹងអាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការដណ្ដើមយកពាន FIFA world cup 2018 ទៀតផង ព្រោះបើមើលតាមការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះគឺរុស្សីលេងរាងឡើងជើងខ្លាំងមែនទែន សូម្បីតែប្រទេសអេហ្ស៊ីបដែលមានវត្តមានកំពូលកីឡាករ Mo Salah ដែលជា Super Star ​របស់ក្រុមហង្សក្រហម Liverpool ក៏ចាញ់រុស្សីដែរ ។ នេះជាវីដេអូហាយឡាយ (Highlight) ការប្រកួតរវាងរុស្សីនិងអេហ្ស៊ីបកាលពីយប់ម្សិលមិញ។ <iframe width=”1280″ height=”720″ src=”https://www.youtube.com/embed/i5VpUCAr4Y0″ frameborder=”0″ allow=”autoplay; encrypted-media” allowfullscreen></iframe>   ​ចុះប្រិយមិត្តទាំងអស់គ្នាវិញ? តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

ឱក សុគន្ធកញ្ញា មិន​ទាន់​ហ៊ាន​បង្ហើប​ពី​ថ្ងៃ​ចូល​រោង​ដល់​អ្នក​គាំ​ទ្រ

ឆ្នាំ២០១៨ គឺជាឆ្នាំជោគជ័យសម្រាប់តារាចម្រៀងចាស់វស្សានៃផលិតកម្មហង្សមាស និងជាកំពូលតារាចម្រៀងស្ថិតក្នុងបេះដូងយុវវ័យ ឱក សុគន្ធកញ្ញា ក្រៅពីកាក់កបខ្លាំងទៅលើការងារសិល្បៈ និងថតផ្សាយពាណិជ្ជកម្មផ្សេងៗ តារារូបនេះទើបនឹងបង្កើតប្រែនផ្ទាល់ខ្លួនជាផ្លូវការបានជោគជ័យ ហើយអ្វីដែលចាត់ទុកថាជាជោគជ័យ និងបង្កភាពភ្ញាក់ផ្អើមខ្លាំងបំផុត គឺពិធីឡើងផ្ទះ និងចូលស្តីដណ្តឹងឱក សុគន្ធកញ្ញា ត្រូវបានប្រារព្ធជាផ្លូវការយ៉ាងសាមញ្ញបំផុត កាលពីថ្ងៃចន្ទ ទី១៨ មិថុនាកន្លងទៅ ជាមួយការចូលរួមអបអរពីចាស់ទុំ និងតារារួមទ្រនំជាច្រើននាក់ទៀតផង។ បន្ទាប់ពីកម្មវិធីដ៏ភ្ញាក់ផ្អើលចំថ្ងៃតែមួយនៃពិធីភ្ជាប់ពាក្យលោក ញ៉ែម សុគន្ធ នេះបានចប់សព្វគ្រប់ តារាចម្រៀង សុគន្ធ នីសា អត់ទ្រាំនឹងការរំភើបចិត្តមិនបាន ក៏បានបង្ហោះសារអបអរសាទរដល់មិត្តសម្លាញ់របស់ខ្លួនថា «អបអរសាទរណាសម្លាញ់ ជូនពរអោយជួបតែសុខសុភមង្គល និងភាពជោគជ័យក្នុងជីវិតជារៀងរហូត រំភើបចិត្តជំនួស 😘❤️️😍👍💐🎊🎉 congratulations 👏👏👏👏😘 » ចំណែកអ្នកគាំទ្រវិញ ក៏បានសម្តែងការរំភើប និងសារជូនពរជាច្រើននៅក្នុង comment ទៀតផង។ ឆ្លើយតបទៅនឹងព័ត៌មាននេះ ប្អូនស្រីរបស់ឱក សុគន្ធកញ្ញា បានទទួលស្គាល់ថា ប្អូនរបស់ថៅកែហង្សមាស ពិតជាបានចូលស្តីដណ្តឹង បងស្រីនាង (ឱក សុគន្ធកញ្ញា) ស្របជាមួយនឹងកម្មវិធីឡើងផ្ទះពិតប្រាកដមែន។ ហើយសម្រាប់ថ្ងៃចូលរោងការវិញគឺនាងមិនទាន់អាចបង្ហើបបាននៅឡើយទេព្រោះចាស់ទុំកំពុងតែពិភាក្សាគ្នាដើម្បីរកថ្ងៃល្អ។ នាងបានបង្ហើបថា «តែជិតដល់ពេល គាត់នឹងប្រកាសឲ្យអ្នកគាំទ្រដឹងជាមិនខាន។»

មិន​នឹក​ស្មាន​ថា តារា​សម្តែងជើង​ចាស់ ទេព រិនដារ៉ូ ជា​បុរស​ល្អិត​ល្អន់​យ៉ាង​នេះ​សោះ!

ជាធម្មតា បុរសភាគច្រើនហាក់មិនសូវបានគិតគូរល្អិតល្អន់ពីរឿងតូចតាចក្នុងជីវភាពប្រចាំថ្ងៃនោះទេ ដោយឡែក តារាសម្តែងជើងចាស់ស្រស់សង្ហា ទេព រិនដារ៉ូ ខុសពីបុរសដទៃ ព្រោះ ក្រោយពេលទស្សនាវីដេអូមួយ គេអាចសន្និដ្ឋានបានថា លោកជាបុរសដែលមានភាពល្អិតល្អន់ និងយកចិត្តទុកដាក់ខ្លាំងទៅលើការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ គួររំលឹកផងដែរថា ទេព រិនដារ៉ូ ជាតារាសម្តែងជើងចាស់មួយរូបដែលមានឈ្មោះបោះសម្លេងជាង៣ទស្សវត្សមកហើយ។ ស្របជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ឥរិយាបថរួសរាយ សុភាពរាបសារ ព្រមទាំងសមត្ថភាព និងទេពកោសល្យសម្តែងខ្ពស់ គឺជាមូលហេតុដែលធ្វើឲ្យតារារូបនេះ ឈរជើងយ៉ាងរឹងមាំក្នុងរង្វង់សិល្បៈរហូតមកទល់ពេលបច្ចុប្បន្ននេះ។ បើមើលតាមវីដែអូខ្លីបខ្លីមួយនៅក្នុងបណ្ដាញសង្គមYouTube យើងសង្កេតឃើញថាលោកពិតជាមានភាពល្អិតល្អន់ខ្លាំងមែនទែន ដោយសារពេលដែលចេញថតម្ដងៗ គាត់រៀបចំគ្រប់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនទាំងអស់ដូចជា សម្លៀកបំពាក់ដែលអ៊ុតរួចយ៉ាងស្អាតរៀបរយព្យួរនឹងទ្វារឡាន អាហារសម្រន់ដូចជាមី នំកញ្ចប់ ទឹកសុទ្ធជាដើម មិនតែប៉ុណ្ណោះ គាត់ថែមទាំងដាក់ផ្លិតខ្មែរទៅតាមខ្លួនទៀតផង។ ចង់ដឹងថា លោកជាមនុស្សល្អិតល្អន់ គួរឲ្យស្ងើចសរសើរយ៉ាងណា ចូលទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ តើនៅក្នុងគ្រួសាររបស់អ្នក មានបុរសណាម្នាក់ដែលចេះរៀបរយបានយ៉ាងល្អដូចជារូបលោក ទេពរិនដារ៉ូទេ?

OPPO និង Vivo បើក​ឆាក​ប្រយុទ្ធ​គ្នា ផ្អើល​មហា​ជន​ឈប់​មើល​ព្រោង​ព្រាត

Oppo គឺជាម៉ាកទូរស័ព្ទដែលចាប់កំណើតក្នុងឆ្នាំ២០០៤នៅក្រុងតុងគួន (Dongguan) ប្រទេសចិនដែលកំពុងមានប្រជាប្រិយភាពនិងលក់ដាច់នៅក្នុងតំបន់អាស៊ានយើងនេះ។  ទន្ទឹមនឹងនេះដែរ ក៏មានស្មាតហ្វូនមួយ ដែលបានចាប់កំណើតនៅក្នុងឆ្នាំ២០០៩ នៅក្នុងទីក្រុងតែមួយនៃប្រទេសចិនដូចគ្នា ក៏បានចេញមកប្រកួតប្រជែងការលក់ជាមួយ Oppo ផងដែរ។ ស្មាតហ្វូនទាំងពីរម៉ាកនេះប្រកួតប្រជែងគ្នាស្ទើរតែគ្រប់រូបភាពតែម្ដង មិនថាការផ្សាយពាណិជ្ចកម្មតាមទូទស្សន៍ អ៊ីនធឺណេត និង ផ្ទាំងប៉ាណូ (Billboard) ធំៗនៅតាមដងផ្លូវឡើយ ហើយស្មាតហ្វូនដែលបានចេញមកប្រកួតប្រជែងជាមួយ Oppo ដូចដែលបានរៀបរាប់ខាងលើនេះគឺ Vivo ។​ ប៉ុន្តែទោះជាមានការប្រកួតប្រជែងតាមគ្រប់រូបភាពយ៉ាងណាក្ដីក៏យើងសង្កេតឃើញថាសន្ទុះនៃការលក់របស់ Oppo មានការស្ទុះលឿនជាង Vivo ឆ្ងាយណាស់តួយ៉ាងដូចជាប្រទេសកម្ពុជាយើងជាដើម។ ប៉ុន្តែលើកនេះដូចជាប្លែកជាងរាល់ដងបន្តិចហើយ ដោយសារតែមានវីដេអូឃ្លីបមួយ រយៈពេលជិតមួយនាទីបានបង្ហាញពីការដាក់ឲ្យតុក្កតាខ្យល់វាយគ្នាដោយតុក្កតាមួយ មានឯកសណ្ឋាន និងឡូហ្គូ (Logo) ជារបស់ Oppo ផងដែរ ហើយម្ខាងទៀតមានឯកសណ្ឋាន និងឡូហ្គូ (Logo) ជារបស់ Vivo ។ យ៉ាងណាមិញ សកម្មភាពវាយគ្នារបស់តុក្កតាខ្យល់នេះអាចជាស្ទីលថ្មីដើម្បីផ្សព្វផ្យាយនូវម៉ាកផលិតផលរបស់ Oppo និង Vivo ប៉ុន្តែបងប្អូនអ្នកដំណើរតាមដងផ្លូវពេលបានឃើញសកម្មភាពនេះហើយបែរជានាំគ្នាសើចសប្បាយដោយគិតថា វាជារឿងដែលប្លែក និងគួរអោយអស់សំណើចទៅវិញ។ បើចង់ ច្បាស់ថាប្លែកយ៉ាងណា សូមទស្សនាវីដេអូខ្លីបខាងក្រោមនេះទាំងអស់គ្នា​៖ OPPO

​រុស្ស៊ី​ផ្ដួលអារ៉ាប៊ីសាអូឌីត​ក្នុង​លទ្ធផល​៥​ទល់​នឹង​សូន្យ​ក្នុង​វគ្គ​ជំរុះ​ដំបូង FIFA World Cup 2018

FIFA world cup ឆ្នាំ ២០១៨នះគឺរុស្ស៊ីបានធ្វើជាម្ចាស់ផ្ទះហើយសម្រាប់ការចាប់ផ្ដើមដំបូងនៃដើមរដូវកាលវើលខាប់នេះគឺប្រទេសរុស្ស៊ីប៉ះជាមួយនិងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី១៤មិថុនាយប់ម្សិលមិញនេះ។ ការ​ប្រកួត​ ពូល​A Russia vs Saudi Arabia បញ្ចប់​លទ្ធផល​ RUS 5 : 0 KSA ការ​ប្រកួត​បើកឆាក​នេះ​រុស្ស៊ីធ្វើ​បានយ៉ាង​ល្អ​ក្នុង​នាម​ ម្ចាស់​ទឹក​ដី​ ​បញ្ចេញ​សាច់​ដុំ​ ម៉ាអេម​ម៉ង ប៉ុន្តែ​អារ៉ាប៊ីសាអូឌីតធ្វើ​មិនបានល្អ​សោះ​ ការ​គ្រប់គ្រង​បាល់​ ការ​បញ្ជូន​បាល់​ឲ្យ​គ្នា​មិនល្អ​ ហើយនិង​គ្មាន​បង្ក​បាល់​គ្រោះថ្នាក់​ដល់​រុស្ស៊ីឡើយ​. កីឡាករ​ រុស្ស៊ី​ម្នាក់​របួស​ កីឡាករ​ Alan Dzagoev របស់ក្រុម​ CSKA Moscow ។ ក្រុម​រុស្ស៊ី ក្រុម​អារ៉ាប៊ីសាអ៊ូឌីត បើចង់ជ្រាបឲ្យកាន់តែច្បាស់សូមអញ្ចើញទស្សនាវីដេអូខ្លីបហាយឡាយ (Highlights)ខាងក្រោមនេះ៖  

ស្ងាត់ៗ មាសសុខសោភា ហោះទៅដល់អូស្ត្រាលីដើម្បីយកថវិកាជួយកុមារកម្ពុជា

មាស សុខសោភា មិនត្រឹមតែជាតារាចម្រៀងល្បី ដែលមានសំនៀងផ្អែមពិរោះប៉ុណ្ណោះទេ នាងក៏ជាតារាម្នាក់ ដែលតែងតែសកម្មក្នុងការចូលរួមកសកម្មភាពសង្គម និងកិច្ចការមនុស្សធម៌ផងដែរ។ កាលពីពេលថ្មីៗនេះ មាស សុខសោភា បានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន អំពីការចូលរួមច្រៀងក្នុងការប្រគំតន្រ្តីសប្បុរសធម៌ ប្រចាំឆ្នាំ 2018 (2018 Charity Concert Tour) ដើម្បីយកថវិកាទៅជួយទំនុកបម្រុងការសិក្សាដល់កុមារជនបទនៅកម្ពុជា។ កម្មវិធីតន្ត្រីសប្បុរសធម៍នេះ ត្រូវបានរៀបរៀងឡើងដោយអង្គការ Save Cambodian Children Fund Australia ហៅកាត់ថា SCCFA បានរៀបចំឡើងនៅក្នុងទីក្រុងចំនួន៣គឺ Melbourne, Adelaide និង Sydney ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៣មិថុនា ជារៀងរាល់ថ្ងៃសៅរ៍ ជាមួយនឹងក្រុមតន្ត្រី The Stormz Band, កញ្ញា អ៊ុន ស្រីលីស, លោក សាល់ ចាន់ស៊ី និង លោក ជិន វឌ្ឍនា ដែលមានតម្លៃសំបុត្រ ចាប់ពី $70 ឡើងទៅ។ បន្ទាប់ពីបានទៅដល់ប្រទេសអូស្ត្រាលី មាស

ក្រុម​ហ៊ុន​អូ​អិ​ឈិ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​មាន​ការ​ផ្លាស់​ប្តូរ​ជា​ខ្លាំង​បន្ទាប់​ពី​ឈ្នះ​រង្វាន់​ដែល​មាន​តម្លៃ​១៧៨លាន​រៀល​

អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញ នៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង ១៧៨ លានរៀលពីក្រុមហ៊ុនតែបៃតងអូអិឈិ កាលពីខែឧសភា កន្លងទៅនេះ។ លោក  ស៊ិន គក់ ដែលឆ្នាំនេះមានអាយុ៥៥ឆ្នាំហើយនោះ រាល់ថ្ងៃនេះមានអាជីពជាអ្នករត់ម៉ូតូឌុបដែលគាត់អាចរកចំណូលបានត្រឹមតែ២០០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក៥នាក់ ខណៈពេលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ គាត់បានឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដប ត្រូវរង្វាន់។ សម្រាប់អ្នកក្រដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ។​ នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជិវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង។​ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះសម្រាប់ប្រជាជនខ្មែរយើង។​ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ។» រង្វាន់ដែលលោក ស៊ិន គក់ ទទួលបាននៅពេលនេះ គឺបានពីកម្មវិធី OISHI Instant Win របស់ក្រុមហ៊ុនតែបៃតងអូអិឈិ ដែលបង្កើតឡើងកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ហើយគាត់គឺជាអ្នកទី២ហើយដែលបានទទួលរង្វាន់នេះ។ លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអូអិឈិបានឲ្យដឹងថា៖ «ពួកយើងពិតជារីករាយដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើង វាមិនត្រឹមតែជាកម្មវិធីមួយដែលលើកទឹកចិត្តដល់អតិថិជនឲ្យទទួលទានទឹកតែដែលត្រូវបានផលិតចេញពីសន្លឹកតែល្អៗបីប្រភេទហើយមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីមួយដែលជំរុញប្រជាជនឲ្យខិតខំប្រឹងប្រែងធ្វើឲ្យជីវភាពកាន់តតែប្រសើរឡើង »។ គួររំលឹកផងដែរថា កម្មវិធីអូអិឈិ