ព័ត៌មានផ្សេងៗ

វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19

វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19

ការរាតត្បាតជាសកលនៃជំងឺ COVID-19 បាននឹងកំពុងតែធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកមានភាពភ័យខ្លាច និង មានការព្រួយបារម្ភយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមនុស្សមួយចំនួនត្រូវស្នាក់ នៅក្នុងផ្ទះ និង មិនហ៊ានដើរចេញទៅខាងក្រៅដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាល នៅក្នុង ប្រទេសនីមួយៗ។ ដើម្បីជួយឲ្យលោកអ្នកមានភាពរឹងមាំទាំងរាង្គកាយនិងស្មារតី ទស្សនាវដ្ដីម៉ូដសូមចូលរួមចែក រំលែកចំណេះដឹងមួយចំនួនអំឡុងពេលដែលលោកអ្នកអាចនឹងមានជំងឺស្រ្តេស ឬ ភាពតានតឹង និង បញ្ហាថប់បារម្ភជាដើម៖ ១.ស្វែងយល់ពីហានិភ័យផ្ទាល់ខ្លួនរបស់អ្នក វានឹងកាន់តែមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងបញ្ហាថប់អារម្មណ៍របស់លោកអ្នក ប្រសិនបើលោកអ្នកអាចដឹងអំពីបញ្ហារបស់ខ្លួនឯង។ មានព័ត៌មានជាច្រើននិយាយអំពីវីរុសរាតត្បាត COVID-19 ដែលអាចធ្វើឲ្យអ្នកពិបាកថ្លឹងថ្លែងថាព័ត៌មានណាដែលអាចជឿទុកចិត្តបាន។ ដូច្នេះដើម្បីប្រយុទ្ធ ប្រឆាំងនឹងបញ្ហាទាំំងអស់នេះ អ្នកត្រូវប្រមូលព័ត៌មានដែលមានប្រភពច្បាស់លាស់ និង ត្រឹមត្រូវ សម្រាប់សុខភាពផ្លូវកាយ...

Read more

ហេតុផលទាំង៧យ៉ាងដែលលោកអ្នកគួរពាក់នាឡិកាដៃ ​

ហេតុផលទាំង៧យ៉ាងដែលលោកអ្នកគួរពាក់នាឡិកាដៃ ​

លោកអ្នកច្បាស់ជាបានជ្រាបហើយថា នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់បម្រើដល់ភាពងាយស្រួលក្នុងការប្រាប់ពីថេរវេលាដល់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភេទគ្រឿងអលង្ការដ៏ពេញនិយមសម្រាប់បុរសនារី ដែលអាចជួយបង្ហាញពីឧត្តមភាព និងកំណត់នូវអត្តសញ្ញាណរបស់យើងផងដែរ។ ទស្សនាវដ្ដីម៉ូដសូមបង្ហាញនូវហេតុផលមួយចំនួនដែលលោកអ្នកនាងគួរពាក់នាឡិកា៖ ១. នាឡិកាដៃបង្កើនភាពងាយស្រួល នាឡិកាដៃអាចជួយលោកអ្នកក្នុងការផ្ទៀងផ្ទាត់ពេលវេលាបានយ៉ាងស្រួលជាងទូរស័ព្ទដៃ ពីព្រោះវាគឺជាឧបករណ៍ជួយប្រាប់ពីពេលវេលាដែលលោកអ្នកពាក់នឹងកដៃ។ អ្នកខ្លះក៏បាននិយាយថា “ខ្ញុំមិនត្រូវការនាឡិកាដៃទេព្រោះខ្ញុំមានទូរស័ព្ទដៃហើយ” ដែលនេះគឺជាចំលើយទូទៅរបស់ក្រុមយុវវ័យនៅពេលដែលពួកគេព្យាយាមចង់បានទូរស័ព្ទ។ បើគ្រាន់តែចង់បានទូរស័ព្ទដៃមើលម៉ោង​ឬផ្ទៀងផ្ទាត់ពេលវេលា វាពិតជារឿងមួយគួរឲ្យសោកស្តាយណាស់។ ២. នាឡិកាដៃមានមុខងារច្រើន វត្ថុអ្វីដែលជម្រុញគំនិតឲ្យក្រុមយោធាឲ្យចង់ប្រើប្រាស់ក្នុងឧបករណ៍តែមួយដែលមានមុខងារច្រើនគឺជានាឡិកាដៃ។ នាឡិកាដៃត្រូវបានគេច្នៃយកមកប្រើប្រាស់ជាលើកដំបូងនៅសតវត្សរ៍ទី ១៩ ដោយក្រុមយោធាដើម្បីធ្វើការហាត់សមតាមកាលវេលាជាក់ស្តែង កំឡុងពេលសង្គ្រាម។ ចាប់តាំងពីពេលនោះមកអ្នកឯកទេស ផលិតនាឡិកា បានប្រើប្រាស់វាវាស់ជម្រៅទឹកសមុទ្រដោយក្រុមអ្នកជ្រមុជទឹកនិងវាស់ស្ទង់ទីកន្លែងដែលនៅខ្ពស់បំផុត ដូចជាភ្នំជាដើម ។ ៣. នាឡិកាដែលផ្តល់នូវសាមញ្ញភាព នាឡិកាដៃល្អបំផុតមិនចាំបាច់ប្រើបច្ចេកវិទ្យាចុងក្រោយនោះទេ ប៉ុន្តែវាត្រូវបំពាក់ដោយប្រព័ន្ធមេកានិចដែលមានភាពឆ្លាតវៃដោយស្វ័យប្រវត្តិ។...

Read more

អ្វីទៅជាគុណតម្លៃរបស់នាឡិកាដ៏ល្បីរបស់ពិភណលោកម៉ាក Hublot?​

Hublot Aerofusion Chronograph Orlinski Titanium Pavé

ក្នុងចំណោមនាឡិកាម៉ាកល្បីៗរបស់ពិភពលោក Hublot គឺជាម៉ាកនាឡិកាដ៏ល្បីល្បាញលំដាប់ខ្ពស់ជួរមុខមួយដែររបស់ពិភពលោក ដែលមានទីស្នាក់ការនៅក្នុងប្រទេសស្វីស​ ហើយម៉ាកនេះបានផលិតនាឡិកាជាច្រើនម៉ូដែលដើម្បីបំពេញទៅតាមតម្រូវការរបស់អតិជនខ្លួន ដែលជាក្រុមអភិជន អ្នកជំនួញ និងបុគ្គលល្បីៗរបស់ពិភពលោកជាដើម។ នាឡិកា​ក្លាសិកដំណើរការដោយស្វ័យប្រវត្តិ ម៉ូដែល Aerofusion Chronograph Orlinski Titanium Pavé ជាប្រភេទនាឡិកាដ៏កម្ររបស់ Hublot ដ្បិតវាត្រូវបានរចនាឡើងតាមបែបហត្ថកោសល្យកម្ម(ផលិតឡើងដោយដៃ) យ៉ាងផ្ចិតផ្ចង់និងយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។​ ម៉ូដែលនេះរចនាឡើងតាម “Art of Fusion” ការួមបញ្ចូលគ្នានូវសិល្បៈគំនិតដែលជាចំនុចកណ្តាលនៃនាឡិកាដៃនេះ ដែលមើលទៅប្លែកទាក់ភ្នែកខុសពីនាឡិកាម៉ាកដទៃទៀត។​ ការរចនាផ្នែកខាងក្នុង  សិល្បៈនៃការលាយបញ្ចូលគ្នាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់តាមរយៈចលានាផ្នែកខាងក្នុងនាឡិកា។ វាជាប្រភេទនាឡិកាដែលសាមញ្ញមួយ ប៉ុន្តែរចនាឡើងដោយគំនិតច្នៃប្រឌិតខ្ពស់ ថ្មី...

Read more

មូលហេតុ៦យ៉ាងដែលអ្នកគួរប្រើទឹកធូន័រដើម្បីជូតសម្អាតផ្ទៃមុខ

មូលហេតុ៦យ៉ាងដែលអ្នកគួរប្រើទឹកធូន័រដើម្បីជូតសម្អាតផ្ទៃមុខ

ការថែរក្សាសុខភាពស្បែក ជាពិសេសស្បែកផ្ទៃមុខឱ្យបានល្អគឺជារឿងសំខាន់ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់​ មិនថាបុរសឬស្រ្តីនោះទេ។ លោកអ្នកប្រហែលជាធ្លាប់ដឹង ធ្លាប់ឮ ឬក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនក៏ថាបានដែរថា គ្រាន់តែលាងមុខនឹងទឹកស្អាតគឺវាគ្រប់គ្រាន់ហើយ។ ប៉ុន្តែបើនិយាយពីក្បួននៃការថែរក្សាស្បែកមុខវិញគឺ ការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ដ្បិតការលាងមុខជាមួយទឹកតែមួយមុខមិនអាចជម្រះភាពកខ្វក់តូចៗដែលនៅកប់យ៉ាងជ្រៅក្នុងស្បែកមុខ ដូចជាធូលី គ្រឿងម៉ាកាយ៉េ (Make-up) បានជ្រះស្អាតល្អនោះទេ។ ប្រការនេះយើងគួរប្រើផលិតផលជំនួយដើម្បីលាងសម្អាតដូចជាទឹកធូន័រដើម្បីជម្រះភាពកខ្វក់ចេញពីផ្ទៃមុខរបស់យើងជាពិសេសនៅពេលយប់មុនពេលចូលគេង។ ទស្សនាវដ្ដីម៉ូដ សូមណែនាំពីហេតុផលចម្បងៗ ៦យ៉ាង ក្នុងការប្រើប្រាស់ទឹកធូន័រសម្រាប់ជូតសម្អាតផ្ទៃមុខ ដែលលោកអ្នកគួរតែយល់ដឹង៖   ១.​ ជួយបង្រួមរន្ឋញើស នៅពេលដែលយើងលាងសម្អាតផ្ទៃមុខជាមួយទឹកធូន័រដោយបន្តក់វានៅលើសំឡីកប្បាស  ឬក៏ក្រណាត់ជូតដែលទន់ស្អាត ហើយយកមកជូតសម្អាតលើផ្ទៃមុខ វានឹងជួយសម្អាតជាតិខ្លាញ់ ធ្វើឲ្យរន្ធញើសលើផ្ទៃមុខមើលទៅរួមតូច។ ២. ជួយស្តារឡើវវិញនូវតុល្យភាពនៃកម្រិត...

Read more

៧គន្លឹះក្នុងការកំណត់សម្គាល់ទឹកអប់អូរីជីណល

៧គន្លឹះក្នុងការកំណត់សម្គាល់ទឹកអប់អូរីជីណល

ការតុបតែងខ្លួនឱ្យស្រស់ស្អាតនិងមានក្លិនក្រអូបស្រស់ស្រាយជាប្រការដែលត្រូវយកចិត្តដាក់​ ហើយទឹកអប់ជាគ្រឿងក្រអូបដែលយើងតែងប្រើដើម្បីបម្រើដល់ឃានវិញ្ញាណរបស់យើងនិងអ្នកនៅជុំវិញខ្លួន។ មានទឹកអប់ជាច្រើនម៉ាក ច្រើនក្លិនដែលត្រូវបានលក់នៅលើទីផ្សារ ហើយក្នុងនោះក៏មានទឹកអប់សុទ្ធនិងទឹកអប់ក្លែងក្លាយដែលធ្វើឱ្យយើងហាក់មានការពិបាកក្នុងការកំណត់សម្គាល់ថាប្រភេទមួយណាជាទឹកអប់សុទ្ធ ហើយមួយណាជាទឹកអប់មិនសុទ្ធ ឬក្លែងក្លាយនោះ។  ពេលខ្លះយើងអាចនឹងឃើញមានទឹកអប់ក្លែងក្លាយជាច្រើនបានចរាចរណ៍លក់នៅតាមហាងលក់ផលិតផលតូចៗ​ ប៉ុន្តែអតិថិជនជាច្រើនគឺមិនបានដឹង ឬមិនបានចាប់អារម្មណ៍ថាវាជាផលិតផលក្លែងក្លាយឬជាទឹកអប់ចម្លងនោះទេ  ដោយសារផលិតផលទាំងនោះបានរចនាឡើងទាំងរូបរាងស្រស់ស្អាត និង មានក្លិនស្រដៀងគ្នាជាមួយនឹងទឹកអប់សុទ្ធដែរ។ ការទិញប៉ះចំទឹកអប់ក្លែងក្លាយនឹងមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ថាចាញ់បោកគេ និងអន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែអាក្រក់ទៅទៀតនោះគឺ វាអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មានវិធីសាស្ត្រមួយចំនួនដែលអាចជួយបង្រៀនយើងឱ្យស្វែងយល់បន្ថែមបាន បើទោះបី វាជារបស់ក្លែងក្លាយនិងបានរចនាក្នុងសភាពស្រស់ស្អាតកម្រិតណាក៏ដោយចុះ។​ ដោយមានការឧបត្តម្ភពីហាងម៉ូដស្ទ័រដែលជាហាងមួយមានការទទួលច្រើនពីសំណាក់មហាជន ថាជាហាងដែលលក់ផលិផលសុទ្ធ១០០%​ ទស្សនាវដ្ដីម៉ូដ បានធ្វើការសិក្សាស្រាវជ្រាវនូវគន្លឹះពិសេសខ្លះៗដែលអាចជួយឱ្យលោកអ្នកដឹងពីរបៀបក្នុងការជ្រើសទឹកអប់សុទ្ធ ១០០% ដូចខាងក្រោម៖​ ១. ពិនិត្យមើលការវិញខ្ចប់ ទឹកអប់សុទ្ធជាទូទៅតែងតែមានការស្រោបទៅដោយប្រភេទថង់ផ្លាស្ទីកកែវ...

Read more

អ្វីទៅជាអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អនិងអាយុវែង?

an old man drink a glass of aojiru

ជារឿងដែលមិនអាចបដិសេធបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងនាពេលបច្ចុប្បន្នគឺ យើងហាក់មិនសូវចូលចិត្តញ៉ាំបន្លែឱ្យបានច្រើននោះទេក្នុងរបបអាហារប្រចាំថ្ងៃ។ ផ្ទុយទៅវិញ យើងចូលចិត្តញ៉ាំអាហារដែលចម្អិនទុកស្រាប់ (Fast food)​ ឬអាហារបែបងាយៗដូចជា Burger, Dougnat, Pizza, និង​ស្លាបមាន់បំពង ដ្បិតអាហារទាំងនោះមានរសជាតិឆ្ងាញ់ ហើយមិនត្រូវចំណាយពេលច្រើន។ អាហារទាំងនោះក៏ជាកត្តារួមផ្សំដែលបង្កឱ្យសុខភាពមិនល្អនាពេលក្រោយ ដ្បិតពពួកអាហារទាំងនោះមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយសម្បូរខ្លាញ់ និងជាតិកាបូអីដ្រាតច្រើនជ្រុល ដែលខុសពី​ បន្លែ ផ្លែឈើ និងជាតិហ្វាយបឺរ (Fiber)។  បច្ចេកវិទ្យាកាន់តែជឿនលឿន សង្គមកាន់តែរីកចម្រើន មនុស្សម្នាកាន់តែមានពេលវេលាហាក់តិចតួចទៅៗក្នុងចម្អិនម្ហូបអាហារ​ដែលសម្បូរទៅសារធាតុចិញ្ចឹមហើយមានបន្លែចម្រុះគ្នាច្រើនមុខ​​ណាស់។ យ៉ាងណាម៉ិញ បច្ចេកវិទ្យាជឿនលឿនក៏អនុញ្ញាតឱ្យមនុស្សយកបន្លែទៅកែច្នៃជាអាហារជំនួយសុខភាពដើម្បីបំពេញភាពខ្វះខាតដល់រាងកាយដែលត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែផ្សេងគ្នាៗ។ តួយ៉ាង អ្នកវិទ្យាសាស្ត្រជប៉ុនបានផលិតអាហារបំប៉នដែលឈ្មោះ អ័រជីរ៉ូ Aojiru...

Read more

នាឡិកាដំបូងគេបង្អស់ដែលពាក់ឡើងឋានព្រះចន្ទ

នាឡិកាដំបូងគេបង្អស់ដែលពាក់ឡើងឋានព្រះចន្ទ

បេសកកម្មអាប៉ូឡូទី១១ទៅឋានព្រះចន្ទរបស់អវកាសយានិកបីនាក់របស់សហរដ្ឋអាមេរិកកាលពីជាងពាក់កណ្តាលសតវត្សរ៍មុនពោលគឺនៅឆ្នាំ១៩៦៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមនុស្សជាតិចងចាំហើយស្ងើចសរសើរ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងបេសកកម្មទៅឋានព្រះចន្ទរបស់អវកាសយានិកទាំងបីនាក់នោះគឺ លោក Buzz Aldrin បានពាក់នាឡិកាអូមេហ្គា Speedmaster ខណៈពេលលោកស្ថិតក្នុងបេសកកម្ម​អាប៉ូឡូទី១១ ឡើងទៅឋានព្រះចន្ទ។  នៅក្នុងសៀវភៅដែលមានចំណងជើងថា​ “Return To Earth” ឬប្រែជាភាសាខ្មែរថា​ «ត្រឡប់មកកាន់ភពផែនដីវិញ» អវកាស​យានិកលោក Buzz Aldrin​​​ បានសរសេរពីការសម្រេចចិត្តរបស់លោកក្នុងការពាក់នាឡិកា Omega Speedmaster យ៉ាងដូច្នេះថា៖ «ការពាក់នាឡិកាឡើងឋានព្រះចន្ទជាជម្រើសមិនសូវចាំបាច់ ប៉ុន្តែនៅពេលដែលយើងកំពុងតែដើរលើឋានព្រះចន្ទហើយបានដឹងពីម៉ោងពេលនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ នោះអ្វីៗមួយចំនួនលែងសំខាន់ជាងនេះទៀតហើយ។ ​យ៉ាងណាមិញ ខ្ញុំជាមនុស្សដែលចូលចិត្តនិងស្រលាញ់នាឡិកា ដូច្នេះខ្ញុំបានសម្រេចចិត្តពាក់នាឡិកា...

Read more

មកដឹងពីមូលហេតុដែលទឹកអប់ Chanel N°19 មានភាពពេញនិយម…….

មកដឹងពីមូលហេតុដែលទឹកអប់ Chanel N°19  មានភាពពេញនិយម…….

ទឹកអប់មិនត្រឹមតែជាគ្រឿងសម្អាងមួយប្រភេទដែលជួយលួងលោមផ្គាប់ផ្គុនដល់ឃានវិញ្ញាណរបស់យើងឱ្យទទួលបាននូវក្លិនក្រអូបពោរពេញទៅដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ  វាដើរតួនាទីយ៉ាងសំខាន់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃមិនថាបុរសឬស្រ្តីនោះឡើយ ដ្បិតវាបង្ហាញពីភាពទាក់ទាញ ភាពសុីវិល័យ ព្រមទាំងផ្តល់នូវការជឿជាក់និងទំនុកចិត្តលើខ្លួនឯង។ នឹកឃើញដល់គ្រឿងក្រអូប modeasia សូមណែនាំគ្រឿងក្រអូបមួយប្រភេទមានឈ្មោះល្បីល្បាញដែលមនុស្សភាគច្រើនតែងតែចង់ប្រើវានោះគឺ ទឹកអប់ម៉ាក Chanel N°19។ ទឹកអប់ប្រភេទនេះមានក្លិនក្រអូបស្រាលស្រទន់បែបទាក់ទាញ ហើយមានការគាំទ្រពីសំណាក់តារាល្បីៗ និងបុគ្គលជោគជ័យជាច្រើនផងដែរ។​ លេខ N°19​ ដែលនៅលើដបទឹកអប់តំណាងឱ្យថ្ងៃកំណើតរបស់លោកស្រី Gabrielle Bonheur Chanel ដែលជាអ្នករចនាម៉ូដជនជាតិបារាំងនិងជាស្ថាបនិករបស់ក្រុមហ៊ុន Chanel។  លោកស្រី Gabrielle Chanel កើតនៅថ្ងៃទី​​ ១៩ សីហា ១៨៨៣...

Read more

អាថ៌កំបាំងថែរក្សាសម្រស់ឱ្យស្រស់ស្អាតនារដូវក្តៅ!

អាថ៌កំបាំងថែរក្សាសម្រស់ឱ្យស្រស់ស្អាតនារដូវក្តៅ!

ការឡើងកម្តៅពិភពលោកគឺជាបញ្ហាសកល ប៉ុន្តែប្រទេសកម្ពុជាយើងមានបែបផែនផ្សេងពីប្រទេសដទៃទៀត ពីព្រោះយើងមានតែពីរដូវនោះទេ ពោលគឺរដូវប្រាំងនិងរដូវវស្សា។ បើនិយាយពីស្ថានភាពទូទៅនៅក្នុងប្រទេសយើងវិញមិនថារដូវប្រាំងឬរដូវវស្សានោះទេ ធាតុអាកាសពិតជាក្តៅ ជាពិសេសនៅពេលថ្ងៃ។ តើយើងអាចហាមព្រះអាទិត្យមិនឲ្យរះបានទេ? ចុះយើងអាចបញ្ជាឱ្យព្រះភិរុណបង្អុរភ្លៀងគ្រប់ពេលបានទេ? ចម្លើយគឺពិតជាមិនអាចទេ​។  ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺយើងអាចរិះរកវិធីការពារដែលជាដំណោះស្រាយដែលសមស្របក្នុងការរស់នៅដែលពោពេញទៅដោយភាពសុីវិល័យ។ បើទោះបីជា មនុស្សយើងមានចំណង់ចំនូលចិត្តមិនដូចគ្នា ប៉ុន្តែយើងជឿជាក់ថាសេចក្តីប្រាថ្នារបស់ស្រ្តីគ្រប់រូបគឺមានភាពស្រដៀងគ្នាគឺ ស្រ្តីចង់បានស្បែកស្អាត ចង់ស្លៀកសំលៀកបំពាក់ដែលមានភាពទាក់ទាញ ពេលខ្លះត្រូវការស្លៀកពាក់បែបលាក់កំបាំង ហើយពេលខ្លះទៀតត្រូវការស្លៀកពាក់ខើចខ្លីដែលវាជាកង្វល់រហូតដល់ធ្វើឲ្យពួកនាងខ្លាចរអាមិនហានចេញក្រៅពីព្រោះតែពន្លឺព្រះអាទិត្យក្តៅខ្លាំង។ នឹកគិតដល់ចំនុចទាំងអស់ខាងលើ​ ម៉ូដអាស៊ីសូមណែនាំផលិលថែរក្សាសុខភាពនិងសប្រស់ម៉ាកម៉ូសប្យូដេលជាផលិតផលផលជប៉ុសុទ្ធ ១០០% ដ្បិតផលិតផលម៉ាសយីហោនេះពិតជាយល់ដឹងច្បាស់អំពីបញ្ហានិងតម្រូវការទាំងនោះ។  ដូច្នេះ ម៉ូដអាស៊ីសូមណែនាំផលិតផលបីប្រភេទជូនដល់បងៗប្អូនៗស្ត្រីដើម្បីឲ្យមានទំនុកចិត្តនឹងភាពជឿជាក់ឡើងវិញ នោះគឺ Mosbeau All In One Premium...

Read more

អ្វីទៅជាទម្លាប់របស់ជនជាតិជប៉ុនដែលសុខភាពល្អនិងសម្រស់ស្រស់ស្អាត?

Happy and small Japanese family

ជប៉ុនមិនត្រឹមតែល្បីល្បាញតែខាងបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលមាន ប្រជាជនពេញដោយគុណធម៌និងវិន័យមួយនេះ ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាពីរឿងថែរក្សា សុខភាពនិងសម្រស់ផងដែរ។ មានវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពជាច្រើនដែលពួកគេបានអនុវត្តដើម្បីទទួលបានសុខភាពល្អ និង សម្រស់កាន់តែក្មេងជាវ័យ។​  ទស្សនាវដ្ដីម៉ូដ សូមលើកយកចំនុចសំខាន់ៗមួយចំនួនដែលជា វិធីសាស្រ្តនិងរូបមន្តរបស់ជនជាតិជប៉ុនជូនដល់មិត្តអ្នកអានទាំងអស់គ្នា៖  ១. របប​អាហារ ៖ ជប៉ុន​ជាជនជាតិដែលមិននិយម​ញ៉ាំ​អាហារ​​កែច្នៃ​​ដែលចេញពីរោងចក្រនោះឡើយ ព្រោះតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា​ ​អាហារទាំងនោះ​អាច​បង្ក​ទៅ​ជាជំងឺ​ផ្សេងៗដូចជា​មហារីកជាដើម។ មូលហេតុនេះហើយ ទើបជនជាតិជប៉ុន​និយម​ញ៉ាំតែបន្លែត្រីសាច់ ផ្លែឈើ បែបធម្មជាតិ ព្រោះ​វា​សម្បូរវីតាមីន ​ជាតិ​រ៉ែ និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់។​ របប​អាហារ​របស់​ជនជាតិ​ជប៉ុន មាន​តុល្យភាព ជួយឱ្យសុខភាព​ល្អ រួម​មាន​គ្រឿង​សមុទ្រ ជា​ពិសេស​ត្រី​ស្រស់ៗ​ សារាយ​សមុទ្រ គ្រាប់​ធញ្ញជាតិ...

Read more
Page 1 of 3 1 2 3

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.