ជីវិត & សង្គម

ក្រុម​ហ៊ុន​អូ​អិ​ឈិ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​មាន​ការ​ផ្លាស់​ប្តូរ​ជា​ខ្លាំង​បន្ទាប់​ពី​ឈ្នះ​រង្វាន់​ដែល​មាន​តម្លៃ​១៧៨លាន​រៀល​

អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញ នៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង ១៧៨ លានរៀលពីក្រុមហ៊ុនតែបៃតងអូអិឈិ កាលពីខែឧសភា កន្លងទៅនេះ។ លោក  ស៊ិន គក់ ដែលឆ្នាំនេះមានអាយុ៥៥ឆ្នាំហើយនោះ រាល់ថ្ងៃនេះមានអាជីពជាអ្នករត់ម៉ូតូឌុបដែលគាត់អាចរកចំណូលបានត្រឹមតែ២០០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក៥នាក់ ខណៈពេលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ គាត់បានឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដប ត្រូវរង្វាន់។ សម្រាប់អ្នកក្រដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ។​ នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជិវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង។​ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះសម្រាប់ប្រជាជនខ្មែរយើង។​ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ។» រង្វាន់ដែលលោក ស៊ិន គក់...

Read more

គ្រាន់​តែ​វិធី​សាមញ្ញ​បែប​នេះ ក៏​អាច​ថត​រូប​បាន​ស្អាត​យ៉ាង​ហ្នឹង!?

ថ្មីៗនេះ អ្នកថតរូបម្នាក់បានចែករំលែកគន្លឹះថតរូបដ៏សាមញ្ញមួយ ប៉ុន្តែអាចទទួលបានរូបភាពឆ្លុះស្រស់ស្អាតដោយមិនបាច់កែច្នៃ ឬកាត់តរូបភាពឡើយ។ វិធីដ៏សាមញ្ញក្នុងការថតរូបនេះ ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណែត ខណៈដែលអ្នកខ្លះបានសាកល្បងតាម ហើយក៏ទទួលបានរូបភាពល្អប្លែកបែបនេះមែន ដោយគ្រាន់តែដាក់អេក្រង់ទូរស័ព្ទផ្តេកកៀកនឹងលែនកាម៉េរ៉ានៅពេលថត នឹងធ្វើឲ្យរូបថតដែលថតបានមកឆ្លុះគ្នា ប្រៀបបាននឹងថតនៅលើផ្ទៃទឹក។ ចង់ដឹងគន្លឹះថតរូបនោះយ៉ាងណា សូមទស្សនារូបដូចខាងក្រោម៖ រូបថតដោយ៖  Mathias Fast ដាក់អេក្រង់ទូរស័ព្ទផ្តេក នៅកៀកនឹងលែនកាមេរ៉ា អ្នកនឹងឃើញរូបភាពឆ្លុះនៅលើ view finder រូបថតដោយ៖ Mathias Fast សារ៉េអេក្រង់ទូរស័ព្ទ និងកាមេរ៉ាចុះឡើងៗ ឲ្យចេញរូបភាពឆ្លុះ ដែលអ្នកចង់បានរួចទើបចុចថត រូបថតដោយ៖ Mathias...

Read more

វិធី​សាស្ត្រ​ផ្តាច់​បារី​ដ៏មាន​ប្រសិទ្ធិ​ភាព​តាំង​ពី​ថ្ងៃ​ដំបូង

ដូចយើងទាំងអស់គ្នាបានដឹងហើយថាបារីជាសារធាតុញៀនស្របច្បាប់មួយប្រភេទ ដែលត្រូវបានចរាចរយ៉ាងសម្បើមជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក។ បើយោងតាមការចេញផ្សាយរបស់ CNN បានបង្ហាញថា មានមនុស្ស៥លានអ្នកស្លាប់ក្នុងមួយឆ្នាំៗ ដោយសារការជក់បារី។ ជាទូទៅ អ្នកជក់បារីតែងតែមានបញ្ហាសុខភាពជាច្រើនដូចជា មានក្លិនមាត់ និងក្លិនខ្លួនមិនល្អ មានធ្មេញលឿង ក្រចកដៃប្រែទៅជាខ្មៅ មានជំងឺសើស្បែក និងបង្កឲ្យមានជំងឺមហារីកសួត មហារីកបំពង់ក ដាច់សរសៃឈាមខួរក្បាល ព្រមទាំងជំងឺកាចសាហាវជាច្រើនមុខទៀត។ តើអ្នកកំពុងញៀនបារីហើយចង់ផ្ដាច់បារីមែនទេ? ថ្ងៃនេះ Mode Asia សូមលើកយកនូវ៦ចំណុចដូចខាងក្រោមដែលអ្នកអាចធ្វើការផ្ដាច់បារីបានដោយខ្លួនឯង។ ១. ផ្លាស់ប្តូររបៀបហូបចុក ការផឹកទឹកត្រជាក់តាមរយៈបំពង់ប៊ឺត អាចជួយជំនួសការជក់បារីបាន។ វាអាចបញ្ចេញសារធាតុdopamine ដែលជាសារធាតុជួយខួរក្បាលឲ្យបន្ធូរអារម្មណ៍មិនល្អបានផងដែរ។ ញ៉ាំអាហារតិចតួចនៅពេលអ្នកអ្នកមានអារម្មណ៍ថាជូរមាត់...

Read more

តោះ​ចូល​មើល​ហេតុ​ផល​ទាំង9 ចំនុច ដែល​ធ្វើ​ឲ្យ​អ្នក​ចេះ​តែ​គ្មាន​កម្លាំង​កំហែង

1. មិនចូលចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ ឬមិនដឹងថាខ្លួនឯងធ្វើអ្វីឲ្យពិតប្រាកដ។ ដំណោះស្រាយ៖ ពិចារណាឡើងវិញអំពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកចង់ធ្វើ ហើយចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត ដើម្បីជំនួយថាមពលផ្នែកផ្លូវចិត្ត និងស្មារតី។ 2. រាងកាយចុះខ្សោយ៖ ការមិនអើពើពីបញ្ហាសុខភាពរាងកាយបន្តិចបន្តួច អាចបង្កទៅជាបញ្ហាធំបាន។ ដំណោះស្រាយ៖ អ្នកគួរពិនិត្យលើបញ្ហាសុខភាពរាងកាយឲ្យបានត្រឹមត្រូវ នៅពេលមានបញ្ហាសុខភាពបន្តិចបន្តួចកើតឡើង ដូចជាឧស្សាហ៌វិលមុខ ថប់ដង្ហើម ឬចុកដៃចុកជើង ជាដើម។ ការបរិភោគមិនត្រឹមត្រូវ ឬ មិនគ្រប់គ្រាន់៖ អ្នកអាចនឹងបរិភោគតែអាហារណាដែលអ្នកចូលចិត្ត ឬផ្តល់ថាមពលដល់អ្នក ប៉ុន្តែ អ្នកមិនបានដឹងថា ក្នុងខ្លួនអ្នកខ្វះ ឬលើសវីតាមីន ឬសារធាតុចិញ្ចឹមណាខ្លះនោះទេ។...

Read more

Modestore ដាក់​លក់​ផលិត​ផល​មាន​ស្លាក​យី​ហោ​ល្បីៗ​រាប់​ពាន់​លើ​វេប​សាយ​របស់​ខ្លួន

ហាង Modestore បានរៀបចំពិធីជប់លៀង VIP Cocktail Party ពិសេសមួយដើម្បីអបអរការដាក់ដំណើរការសាកល្បងវេបសាយ www.modestore.asia ជាវេបសាយដែលមានលក់ផលិតផលប្រណីតៗហើយមានម៉ាកល្បីៗជាច្រើន ។ កម្មវិធីនេះបានធ្វើទ្បើងនៅថ្ងៃសៅរ៍ ទី 5 ខែ ឧសភា ឆ្នាំ 2018 នៅហាង Modestore ដែលមានទីតាំងលើផ្លូវលេខ 430 ជិតផ្សារទួលទំពូង។  ហាង Modestore ត្រូវបានបង្កើតទ្បើងជាផ្លូវការក្នុងចុងឆ្នាំ 2017 ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្លៀកបំពាក់ទាន់សម័យសម្រាប់បុរស នារី និងកុមារ ដែលកំពុងតែមានការកើនទ្បើងជាលំដាប់។...

Read more

មិន​​នឹក​​ស្មាន​​ថា ក្រែម​​លាប​មាត់​​ផ្តល់​អត្ថ​ប្រយោជន៍​​ច្រើន​​ដល់​​ម្លឹង!!

មិន​ចាំ​បាច់​តែ​មាន​គ្រឿង​សម្អាង​គ្រប់​ម៉ូដ គ្រប់​ម៉ាក ទើប​អាច​តុប​តែង​មុខ​បាន​ស្អាត​នោះ​ឡើយ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ក្រែម​លាប​មាត់​ដែល​មាន​គុណ​ភាពខ្ពស់ និងពណ៌ស័ក្តិសមទៅតាមតម្រូវការ វាពិតជាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់ការតុបតែងមុខ ដូចខាងក្រោមនេះ៖ ប្រើក្រែមលាបមាត់ លុបស្នាមខ្មៅក្រោមភ្នែក៖ ស្នាមខ្មៅក្រោមភ្នែកពិបាកក្នុងការតុបតែងមុខមែនទេ? សូមសាកល្បងដោយជ្រើសរើសក្រែមលាបមាត់ពណ៌ក្រហមព្រឿងៗមកផាត់ពីលើ បន្ទាប់មកប្រើម្សៅទ្រនាប់ ឬ concealer មកផាត់ពីលើមួយជាន់ទៀត។ ប្រើក្រែមលាបមាត់ គូសចិញ្ចើម៖ ប្រសិនបើអ្នកមានក្រែមលាបមាត់ពណ៌ក្រមៅស្រដៀងនឹងពណ៌សក់របស់អ្នក អ្នកអាចសាកល្បងបៀកវាមកគូសចិញ្ចើមតិចៗ អ្នកនឹងទទួលបានលទ្ធផលប្លែកគាប់ប្រសើរជាមិនខាន។ ប្រើក្រែមលាបមាត់ ប្តូរពណ៌ចិញ្ចើម៖ ក្រោយពីគូសចិញ្ចើមរួច អ្នកអាចប្រើក្រែមទឹកដែលមានពណ៌ក្រមៅស្រដៀងនឹងសក់របស់អ្នកមកលាបពីលើចិញ្ចើមក៏បានដែរ វាមិនត្រឹមតែផ្តល់ពណ៌ស្អាតប្លែកប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរោមចិញ្ចើមរបស់អ្នកស្អាតមិនរញ៉េរញ៉ៃថែមទៀត។ ប្រើក្រែមលាបមាត់ ដើម្បី contour៖ Contour...

Read more

៣​កំហុស ធ្វើ​​ឲ្យ​​ចិញ្ចើ​ម​បែក​​ស្លុយ

បែកស្លុយ គឺ​ជា​ពាក្យ​ដែល​ក្មេងៗ​សម័យ​បច្ចុប្បន្ន​និយម​ប្រើ មិន​សម្រាប់​តែ​លើច​រិត​លក្ខណៈ តែ​សូម្បី​តែ​ចិញ្ចើម ក៏​គេ​ចូល​ចិត្ត​និយាយ​ថា បែក​ស្លុយ​ដែរ។ តាមពិតពាក្យនេះក្នុងន័យថា ជ្រុល ឬលើសពីធម្មតា។ សម្រាប់នារីៗបច្ចុប្បន្ន តែងនិយមទៅណាមកណា ដោយគូសចិញ្ចើមក្រាស់ៗ ដែលជួនកាលមើលទៅស្រស់ស្អាត តែជួនកាលមើលទៅលើសពីធម្មជាតិខ្លាំងពេក។ ដូច្នេះ ដើម្បីគូសចិញ្ចើមរបស់អ្នកឲ្យស្រស់ស្អាតបែបធម្មជាតិ Mode Asia សូមណែនាំឲ្យជៀសវាងបីចំណុចដូចខាងក្រោម៖ ប្រើពណ៌ខុស ប្រសិនបើអ្នកចង់គូសចិញ្ចើមបែបធម្មជាតិ អ្នកគួរប្រើពណ៌ចិញ្ចើមដែលស្រដៀងទៅនឹងពណ៌សក់ ឬពណ៌រោមចិញ្ចើមធម្មជាតិរបស់អ្នក ឬអាចពណ៌ស្រាលជាងនេះមួយលេខ ទើបវាមិនធ្វើឲ្យមុខរបស់អ្នកមើលទៅកាច ឬចាស់ជាងធម្មតា។ គូរចិញ្ចើមដិតពេក នៅពេលខ្លះប្រញាប់ពេក អ្នកអាចនឹងគូសចិញ្ចើមឲ្យដិត ដើម្បីឲ្យឆាប់រួចរាល់...

Read more

តួឯ​ក​ស្រី​​ក្នុង​​រឿង Wonder Woman ឆ្លើយ​​តប​​ទៅ​​នឹង​​ប្រតិកម្ម​​រឿង​​ពាន​​រង្វាន់​​អូស្កា

តារា​​តំណាង​​ផលិតផល​​រេវឡន Gal Gadot ដែល​​ត្រូវ​បាន​ស្គាល់​​ជា​​តួឯក​​ស្រី​​ក្នុង​​រឿង Wonder Woman ដ៏​ល្បី​ល្បាញ បាន​​បង្ហាញ​​ខ្លួន​​ក្នុង​​កម្ម​វិធី​​របស់​​រេវឡន​​នៅ​ក្នុង​​ទី​ក្រុង​ញ៉ូវយក កាល​ពី​​ពេល​ថ្មីៗ​នេះ ជាមួយការ​តុបតែងខ្លួន​ក្នុង​ សម្លៀក​បំពាក់ពណ៌ខ្មៅ​យ៉ាង​ស្រស់ស្អាត​លេចធ្លោ។ Gadot តុបតែងខ្លួន​យ៉ាង​ស័ក្តិសម​ឥតខ្ចោះ​ជាមួយនឹង​ម៉ូដឈុត​ពណ៌ខ្មៅ​កជ្រៅ ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​កម្មវិធីបង្ហាញម៉ូដ Mugler’s spring/summer collection ប្រចាំឆ្នាំ 2018 ។ កអាវ​របស់​នាង​រំលេច​ដោយ​ម៉ូដ​ស្អាត​ប្លែក​គេ ស៊ី​ជាមួយ​ពណ៌​ក្រែម និង​ក្រចក​ដ៏​ស្រស់​ស្អាត គួរឲ្យ​ទាក់ទាញ ជាមួយ​រូបរាង​ដ៏​ស្រឡូន និង​សាច់​ស​ខ្ចី​របស់នាង។ តារា​វ័យ​៣២ឆ្នាំ​រូបនេះ បាន​ឆ្លើយ​តប​យ៉ាង​ឡូយ​ទៅនឹង​ប្រតិកម្ម​អំពី​រឿង Wonder Woman ដែល​មិនបាន​ជាប់​ពានរង្វាន់​អូស្កា​ថា...

Read more

6 ទិច​និក ដើម្បី​​ទឹក​​អប់​​មាន​​ក្លិន​​ក្រអូប​​ឈ្ងុយ​​ឈ្ងប់​​ជាប់​បាន​​យូរ

អ្នក​អាច​នឹង​មាន​ក្លិន​ទឹក​អប់​ណា​មួយ​ដែល​ជា​ចំណូល​ចិត្តរបស់អ្នក ប៉ុន្តែ​អ្នក​នឹង​ពិបាក​ក្នុង​ការរក្សា​ក្លិននោះ​ឲ្យ​ជាប់​នឹង​ខ្លួន​របស់​អ្នក​បាន​យូរ។ ក្រៅពីការជ្រើសរើសយកទឹកអប់ដែលមានគុណភាពល្អ ផលិតផលសុទ្ធ អ្នកគួរអនុវត្ត 6 ទិចនិកខាងក្រោម ក្នុងការរក្សាក្លិនទឹកអប់ឲ្យក្រអូបប្រហើរជាប់នឹងខ្លួនអ្នកបានពេញមួយថ្ងៃ ទោះបីមានកិច្ចការរវល់យ៉ាងណាក៏ដោយ។   ប្រើទឹកអប់មុនពេលស្លៀកសម្លៀកបំពាក់ ទឹកអប់អាចនឹងធ្វើឲ្យមានស្នាមជាប់លើសម្លៀកបំពាក់របស់អ្នក ដូច្នេះ ការបាញ់​ ឬលាបទឹកអប់មុនពេលស្លៀកសម្លៀកបំពាក់គឺជារឿងដែលអ្នកគួរធ្វើ ម្យ៉ាងនៅពេលដែលក្លិនទឹកអប់ប៉ះជាមួយចំហាយខ្លួនរបស់អ្នក វានឹងធ្វើឲ្យក្លិនទឹកអប់ជាប់បានយូរផងដែរ។   បាញ់ ឬលាប? ពេលខ្លះ ការលាបទឹកអប់ផ្ទាល់នៅលើស្បែករបស់អ្នក អាចធ្វើឲ្យក្លិនមានការទឹកអប់មានការប្រែប្រួល ដូច្នេះ អ្នកគួរបាញ់ទឹកអប់ក្នុងចម្ងាយពី 15 ទៅ 25 សង់ទីម៉ែត្រ ពីស្បែករបស់អ្នក...

Read more

តើតួ​ណា​ខ្លះ​ក្នុង​រឿង «The Crown» ដូច​បេះ​បិទ​ទៅ​នឹង​តួអង្គពិត?

ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា The Crown Season 2 បាន​ចាក់​បញ្ចាំង​នៅ​លើ Netflix កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ហើយ​បាន​ទទួល​ការ​គាំទ្រ និង​កោត​សរសើរ​យ៉ាង​ច្រើន ចំពោះ​ការ​ជ្រើស​រើស​តួ និង​តុប​តែង​ខ្លួន​ថា ពិត​ជា​ដូច​តួអង្គពិត​ខ្លាំង​ណាស់ តែ​ក៏​មាន មតិ​មួយ​ចំនួន​រិះ​គន់​ថា មិន​សូវ​ដូច​ទៅ​នឹង​តួអង្គពិតប៉ុន្មានទេ។ ដូច្នេះ តាមយោបល់របស់អ្នក ក្រោយពេលតុបតែងខ្លួនរួច តើតួណាខ្លះដែលស័ក្តិសម ឬដូចទៅនឹងតួអង្គពិត? 1. Claire Foy សម្តែងជាម្ចាស់ក្សត្រី Elizabeth 2. Matt Smith សម្តែងជាព្រះអង្គម្ចាស់...

Read more
Page 1 of 2 1 2
  • Trending
  • Comments
  • Latest

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.