ម៉ូតពេញនិយម

កាបូបម៉ាកអ្វីខ្លះ ដែលតារា Hollywood អេនជីលីណា ជូលី ប្រើ?

កាបូបម៉ាកអ្វីខ្លះ ដែលតារា Hollywood អេនជីលីណា ជូលី ប្រើ?

អ្នកដឹកនាំរឿងបែបប្រវត្តិសាស្រ្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» អេនជីលីណា ជូលី មិនត្រឹមតែ ជាតារាសម្ដែងនិងជាអ្នកដឹកនាំរឿងឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ត្រូវបានប្រជាជនកម្ពុជាក៏បានផ្ដល់ងារឱ្យ ថា ជាមាតាសប្បុរសធម៌ផងដែរ ដោយសារតែនាងបានបង្ហាញបេះដូងដ៏ល្អបរិសុទ្ធគិតគូរដល់សុខទុក្ខ ប្រជាជនកម្ពុជាស្ទើរគ្រប់វិស័យរហូតដល់ ព្រះមហាក្សត្រប្រោសព្រះរាជទានឡាយព្រះហស្តលេខា ផ្ដល់សញ្ជាតិកម្ពុជាដល់រូបនាងទៀតផង។  ក្រៅតែពីជាតារាដ៏មានឥទ្ធិលពលតាមរយៈបេះដូងដ៏ល្អបរិសុទ្ធ នាងក៏ជាតារាដែលមានភាពលេចធ្លោក្នុង ការស្លៀកពាក់បែបហ្វេសសិន ហើយតែងតែមានភាពស្រស់បំព្រងលេចធ្លោនូវគ្រប់កម្មវិធីគ្រប់រដូវកាល ទាំងអស់។ មិនថាសម្លៀកបំពាក់ គ្រឿងអលង្ការ កាបូប ស្បែកជើង គឺសុទ្ធស៊ឹងបង្ហាញភាពលេចធ្លោដល់ រូបនាងរហូតជាប់ឈ្មោះ ជាតារាដែលពូកែរៀបចំខ្លួនបានឥតខ្ចោះសមឥតទាស់ជាមួយរាងកាយខ្ពស់ ស្រឡូនរបស់នាង ជាពិសេសគឺការជ្រើសរើសម៉ូដនិងពណ៌កាបូបសម្របតាមរដូវកាលនិង ពណ៌សម្លៀកបំពាក់របស់នាងតែម្ដង។  បើនិយាយដល់កាបូបវិញ យើងមិនដឹងថាពណ៌នាយ៉ាងណាអស់ឡើយនូវម៉ូដម៉ាក...

Read more

៤ ចំនុចរបស់នាឡិកាដែលមិនគួរមើលរំលង

a beautiful lady wears versace watch

មនុស្សកាន់តែមានផ្នត់គំនិតច្នៃប្រឌិតថ្មីប្លែក បច្ចេកវិទ្យាកាន់តែរីកចម្រើន ម៉ូដម៉ាកនាឡិកាល្បីៗក៏កាន់តែរីក ដុះដាលដូចផ្សិតហើយមានតម្លៃខ្ពស់កប់ពពក ក្នុងនោះមានដូចជាម៉ាក Concord, Movado, Swiss, Montblanc, Versace,  ជាដើម។ នៅក្នុងន័យនេះ យើងសូមទាញចំណាប់អារម្មណ៍បង្ហាញឱ្យឃើញថា បើទោះបីជា គ្រប់សម្ភារៈដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្ទើរតែទាំងអស់ សុទ្ធតែបំពាក់នាឡិកាកំណត់ពេលវេលាអាចជំនួសឱ្យមុខងារនាឡិកាដៃបានយ៉ាងណាក្ដី ក៏យើងមើលឃើញថា បណ្ដាម៉ាកសញ្ញានាឡិកាដៃល្បីៗទាំងនេះ នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាបោះគ្រឹះយ៉ាងរឹងមាំក្នុងផ្នត់គំនិតបណ្ដាអ្នកគាំទ្រទូទាំងពិភពលោកស្ទើរ មិននឹកស្លានដល់។    មានកត្តាវិជ្ជមានជាច្រើនយ៉ាង ដែលញ៉ាំំងឱ្យនាឡិកាដៃនៅតែដើរតួនាទី សំខាន់ក្នុងសម័យបច្ចេកវិទ្យា ដ៏ទំនើបនេះ ដែលខណៈនេះ modeasia សូមលើកយកតែចំនុចខ្លឹមសំខាន់ៗចំនួន ៤ ចំនុចតែប៉ុណ្ណោះមកបង្ហាញជូន៖  ១/ បង្ហាញពីសិល្បៈក្នុងការរៀបចំខ្លួន៖...

Read more

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

modeasia

កាបូប Chanel's Classic Flap Bag  គឺជាម៉ូដមួយក្នុងចំណោមម៉ូដដ៏ល្បីបំផុតក្នុងពិភពហ្វេស្សិន។ ម៉ូដនេះត្រូវបានបង្ហាញខ្លួនភ្លាមៗ បន្ទាប់ពីអ្នករចនាម៉ូដដ៏ល្បីជនជាតិអាឡឺម៉ង់ លោក Karl Lagerfeld បានចូលបម្រើការងារជាមួយប្រេន Chanel នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០។ ម៉ូដនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពស៊ីវិល័យដល់នារីសម័យថ្មី។​ ម៉ូដ Classic Flap នេះ បានភ្ជាប់នូវសញ្ញាសម្គាល់ «CC»។​ កាបូប Chanel ម៉ូដនេះ​ទទួលបានប្រជាប្រិយភាពភ្លាមៗ​ក្រោយពីបានដាក់តាំងបង្ហាញ ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញរបស់ម៉ូដនេះ​ វាក៏បានក្លាយជាការព្រួយបារម្ភពីការក្លែងបន្លំទៅលើម៉ូដនេះផងដែរ។​ ដើម្បីកាត់បន្ថយការក្លែងបន្លំ​ ដំបូងក្រុមហ៊ុន Chanel​...

Read more

វិធីសាស្ត្រ​ក្នុង​ការ​មើល​ផលិតផល​សុទ្ធ​របស់​ប្រេន LOUIS VUITTON

modeasia

តើអ្នកធ្លាប់ដឹងទេថាអ្នកអាចស្វែងយល់អំពីប្រវត្តិកាបូបម៉ាក Louis Vuitton ដោយការមើលកូដនៃកាលបរិច្ឆេទរបស់វា? វាគឺជាកត្តាសំខាន់ដើម្បីអាចឲ្យយើងដឹងថា តើផលិតផលនោះត្រូវបានផលិតនៅពេលណានិងឯណា។ លេខកូដនៃកាលបរិច្ឆេទក៏ជាផ្នែកមួយដែលយើងត្រូវពិនិត្យមើលនៅពេលធ្វើការការផ្ទៀងផ្ទាត់​។​  វិធីដែលអាចឲ្យអ្នកស្វែងយល់ថា តើកាបូបដែលមានម៉ាក Louis Vuitton សុទ្ធឬអត់នោះ គឺការផ្ទៀងផ្ទាត់លេខកូដនៃកាលបរិច្ឆេទ ពីព្រោះខុសពីម៉ាកផ្សេងៗទៀត កាបូបម៉ាក LV មិនមានភ្ជាប់មកជាមួយកាតបញ្ជាក់ពីភាពសុទ្ធនោះទេ។ ក្រុមហ៊ុន Louis Vuitton បានដាក់បញ្ចូលលេខកូដនៃកាលបរិច្ឆេទស្ទើរតែគ្រប់កាបូប កាបូបលុយ ស្បែកជើងនិងផលិតផលធ្វើពីស្បែកផ្សេងៗទៀតតាំងពីដើមទសវត្សឆ្នាំ ១៩៨០ ។ មុនទសវត្សឆ្នាំ ១៩៨០ ក្រុមហ៊ុន Louis Vuitton...

Read more

គួរស្វែងយល់! ធ្លាប់តែឮពី ប្រេន VERSACE? អានដើម្បីដឹងពីវាវិញម្តង

modeasia

ប្រិយមិត្តអ្នកអានដែលចូលចិត្តរបស់ប្រេនៗខ្លះប្រហែលជាធ្លាប់បានដឹងនិងឮពីប្រេន Versace ខ្លះរួចមកហើយ។ ប៉ុន្តែ ថ្ងៃនេះ ម៉ូដអាស៊ី​ សូមសរសេរពិព័ណ៍ពីប្រេនដ៏ពេញនិយមលំដាប់អន្តរជាតិមួយនេះជូនអ្នកអានទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែម។ គេ​អាច​និយាយ​បាន​ថា​ Versace​ ជានិមិត្តរូបសកលមួយនៃប្រេន​ដែលត្រូវបានគេទទួលស្គាល់ថាល្អឯក និងស៊ីវីល័យក្នុងស្រទាប់អ្នកដែលចូលចិត្តរបស់ប្រេនៗ ឬរបស់ពេញនិយម​។ ប្រេនមួយនេះអាចល្បីដល់សព្វថ្ងៃ ដ្បិតស្ថានិករបស់ប្រេននេះ គឺលោក Gianni Versace ជាបុគ្គលដែលមានភាពវៃឆ្លាតនិងមានការច្នៃប្រឌិតខ្ពស់ក្នុងការរចនាម៉ូដ ហើយលោកក៏ត្រូវបានគេចាត់ទុកថា ជា fashion rock star ផងដែរ។ លោក Versace ក៏ត្រូវបានគេសរសើរថា ជាមនុស្សដំបូងគេដែលបានយល់ពីគុណតម្លៃរបស់តារាល្បីជួរមុខ និងតម្លៃរបស់តារាបង្ហាញម៉ូដ...

Read more

DIOR បង្ហាញ​ខូឡិចហ្សិន​សម្រាប់​ស្ត្រី​នៅ​សួន​ច្បារ​ក្នុង​ព្រឹត្តិការណ៍ SPRING ២០២០

modeasia

ប្រេន Dior ​ដ៏ល្បីមួយរបស់បារាំងបានជ្រើសរើសសួនច្បារសម្រាប់ការបង្ហាញម៉ូតខូឡិចហ្សិនថ្មីសម្រាប់ស្រ្តីក្នុងព្រឹត្តិការណ៍ Spring ២០២០ របស់ខ្លួនកាលពីចុងខែ កញ្ញ កន្លងទៅក្នុងទីក្រុងប៉ារីស​ប្រទេសបារាំង។ ការជ្រើសរើសសួនច្បារធ្វើជាទីតាំងបង្ហញម៉ូតនេះ ដោយសារតែស្ថាបនិកប្រេន Dior គឺលោក  Christian Dior មានចំណង់ចំណូលចិត្តផ្កាខ្លាំងកាលលោកនៅមានជីវិត។ អ្នករចនាម៉ូតសម្លៀកបំពាក់របស់ប្រេន Dior គឺលោកស្រី Maria Grazia Chiuri បានបន្តគំនិតបែបស្រឡាញ់និងចូលចិត្តផ្ការបស់ស្ថាបនិក ប្រេន​ Dior រហូតមកទល់សព្វថ្ងៃ ដ្បិតអ្នករចនាម៉ូតរូបនេះយល់ថា វាជាការគោរពដល់ជីវិតនិងភាវៈរស់ក៏ដូចជាការបង្ហាញពីការការពារនិងស្រឡាញ់ធម្មជាតិផងដែរ។ នេះបើយោងតាមការចុះផ្សារបស់សារព័ត៌មាន Financial Times។...

Read more

ក្តៅៗ…) សម្រាប់អ្នកស្រឡាញ់របស់ប្រេនៗ៖ LV រចនាម៉ូតថ្មីបែបយុគសម័យមាស

modeasia

ប្រេន Louis Vuitton ដែលមនុស្សភាគច្រើនបានស្គាល់ និងហៅកាត់ថា LV បានបង្ហាញការរចនាម៉ូតបែប​ ​Classic នាអំឡុងចុងសតវត្សទី ១៩ ឬជាភាសាបារាំង Belle Époque សម្រាប់រដូវកាលនិទាឃរដូវ។ ម៉ូតនេះត្រូវបានបង្ហាញដោយតារាបង្ហាញម៉ូតល្បីៗ ដើរបង្ហាញ រយៈពេលពេញមួយ​ខែ​នៅក្នុងទីក្រុងផ្សេងៗគ្នាជាច្រើននៅប្រទេសបារាំង។ អ្នករចនាម៉ូតដ៏ល្បីមួយរូបនៅសតវត្សទី ២១ នេះ គឺលោក នីកូឡាស ហ្គីសគីរី (Nicolas Ghesquière) បានពន្យល់ពីមូលហេតុដែលម៉ូតនេះត្រូវបានរចនាឡើងថា «វាជាផ្នែកមួយនៃប្រវត្តិសាស្រ្តបារាំងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងសិល្បៈក៏ដូចជាវប្បធម៌»។ ម៉ូតបែបសម័យកាល Belle Époque...

Read more

ចំនុច​ពិសេស​ដែល​ស្មាន​មិន​ដល់​នៃ​នាឡិកា​ដៃ​លំដាប់​ខ្ពស់

modeasia

នាឡិកាដៃ គឺជាសម្ភារៈដែលជួយបង្កើនភាពសុីវិល័យ បង្កើនសម្រស់ ភាពស្រស់សង្ហាបានមួយកម្រិត និងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។ វាមិនមែនជាគ្រឿងលម្អខ្លួនសាមញ្ញៗដែលអ្នកគិតថា ចេះតែទិញឲ្យតែបានៗនោះឡើយ។ ថ្ងៃនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពីនាឡិកាដៃដ៏ប្រណិតដែលមានគុណភាពខ្ពស់ និងការរចនាម៉ូដដ៏ល្អពិសេសដែលអ្នកមិននឹកស្មានដល់។ នាឡិកាដៃម៉ាក Concord C1 មានតម្លៃប្រមាណ €15,200 ($17,320) ។ អ្នកអាចគិតថាវាមានតម្លៃថ្លៃ ប៉ុន្តែបើអ្នកបានជ្រាបពីចំនុចពិសេសរបស់ម៉ាកនាឡិកាដៃនេះវិញនោះ លោកអ្នកនឹងមិនខ្វល់ពីតម្លៃរបស់វាទៀតឡើយ។ ការរចនាយ៉ាងហ្មត់ចត់ ល្អឥតខ្ចោះ គ្រប់ចំនុចគ្រប់ផ្នែកនៃតួនាឡិកា។ ក្បាលនាឡិកាត្រូវបានផលិតឡើងពីលោហៈស្រោបមាសហើយកញ្ចក់​វិញ ជាប្រភេទកញ្ចក់ Sapphire Crystal (កញ្ចក់មិនឆ្កូត) កម្រាស់២មីល្លីម៉ែត្រ​ ដែលអាចទប់ស្កាត់ចំណាំងផ្លាតបានល្អ។ ចំណែកក្បាលរុយនាឡិកាវិញផលិតពី...

Read more

PHILIPP PLEIN ម៉ាកល្បី​ដែល​តារា​ល្បីៗ​ជុំវិញ​ពិភព​លោក​និយម​ចូលចិត្ត លេច​មុខ​នៅ​ភ្នំពេញ​ហើយ!

modeasia

ម៉ាកល្បីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីតារាល្បីៗជុំវិញពិភលោក ដូចជា Rihana, Jennifer lopez, Paris Hilton, Taylor swift, Cristiano Ronaldo, Nicki Minaj ឥឡូវនេះបានលេចមុខនៅភ្នំពេញហើយកាលពីពេលថ្មីៗនេះ ដោយម៉ាកនោះមានការធានាគុណភាព ១០០% ពីបរទេសថែមទៀតផង។ ប្រិយមិត្តប្រហែលធ្លាប់ឃើញតារាចម្រៀង និងតារាអន្តរជាតិមួយចំនួន បានចំណាយលុយរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការស្លៀកពាក់ មិនថាចូលរួមពិធីជប់លៀង ឬក៏ថតវីដេអូចម្រៀងនោះទេ និយាយរួមសម្លៀកបំពាក់របស់ពួកគេ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ដោយមើលឃើញពីភាពរីកចម្រើនក្នុងវិស័យលេងម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗលំដាប់ពិភពលោក ម៉ូដស្ទ័រ ក៏បាននាំចូលផលិតផល Philipp Plein...

Read more

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.