សម្រាប់​ឆ្នាំ​ថ្មី ពេជ្រ សោភា និង ក្រុមហ៊ុន​OPPO ជូន​កាដូ​វីឌីអូថ្មី ឡូយកប់

តារាកំពុងទទួលបានប្រជាប្រិយភាពនិងជាតារាតំណាងក្រុមហ៊ុនOPPO អ្នកនាង ពេជ្រ សោភា ធ្វើការLive Videoថាខ្លួននឹងចេញវីឌីអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ដែលជាវីឌីអូស្នេហារវាងអ្នកនាងជាអ្នកបំរើការងារនៅហាងកាហ្វេមួយកន្លែងនិងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយគឺនៅយប់ថ្ងៃទី31 មុនពេលឆ្លងឆ្នាំតែម្តង។ ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីឌីអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូលCommentលើវីឌីអូរ និងដូចជាអរគុណដល់ក្រុមហ៊ុនOPPOដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ។ បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថាៈ Lock សោរបេះដូង ដែលជាវីឌីអូថ្មីនោះវិញគឺបង្ហាញអំពីនារីម្នាក់ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេនិងលួចថតគេប៉ុណ្ណោះ អារម្មណ៏នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។​ ទោះជាយ៉ាងណាក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ​ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺOPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុនOPPOដែលទើបមានលក់លើទីផ្សារផងដែរ។ បើតាមរយៈវីឌីអូនេះក្រុមហ៊ុនOPPOគឺបានធ្វើវីឌីអូនេះដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មីF9 Jade Green របស់ខ្លូន។ គួររំលឹកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។ ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨​​ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបាន

កម្មវិធី U.S. Foods Week – ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នៅ​កម្ពុជា

[ភ្នំពេញ, កម្ពុជា, ថ្ងៃទី 12 ខែធ្នូឆ្នាំ 2018] ចាប់តាំងពីថ្ងៃទី 30 ខែវិច្ឆិកា មក កម្មវិធីបង្ហាញម្ហូបអាហារប្រចាំឆ្នាំដែលមានឈ្មោះថា “U.S. Foods Week “ត្រូវបាន បន្តធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ។ សកម្មភាពលើកកម្ពស់ម្ហូបអាហាររបស់សហរដ្ឋអាមេរិកក៏បានឈានទៅដល់ទីបញ្ចប់នៃកម្មវិធី ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន អង្គភាពជាប់ពាក់ព័ន្ធ ក៏មានដូចជា ម្ចាស់នាំចូលគ្រឿងទេសម្ហូបអាហារ ម្ចាស់ភោជនីយដ្ឋាន និងមេចុងភៅវ័យក្មេងដែលបានចូលរួមក្នុងការប្រកួតប្រជែង ដែលបានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយគ្រឿងផ្សំធ្វើម្ហូបអាហារដែលមានគុណភាពខ្ពស់មកពីសហរដ្ឋអាមេរិក។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីថ្លែងអរគុណដល់ស្ថាប័នដែលជាប់ពាក់ព័ន្ធ ដែលបានធ្វើការ​ផ្សព្វផ្សាយកម្មវិធី ​​ U.S. Foods Week ក៏ដូចជាប្រកាសភោជនីយដ្ឋានដែលបានឈ្នះនូវការផ្សព្វផ្សាយមុខម្ហូបរបស់សហរដ្ឋអាមេរិកក្នុងកម្មវិធី U.S. Foods Week និងការប្រកាសលទ្ធផលសម្រាប់ការប្រកួតប្រជែងផ្នែកមេចុងភៅវ័យក្មេងផងដែរ។ កម្មវិធីនេះបានចាប់ផ្តើមតាំងពីថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2018 នៅវិទ្យាស្ថានម្ហួបអាហារកម្ពុជា (ACAC) ជាមួយនឹងសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសចំនួនពីរដង សម្រាប់មេចុងភៅដែលមានបំណងចង់បង្កើនជំនាញរបស់ខ្លួនបន្ថែមទៀត ។ កាលពីកម្មវិធីនេះចាប់ផ្តើមបើក គឺរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងភ្ញៀវកិតិ្តយសដទៃទៀតបានភ្លក់នូវមុខម្ហូបផ្សេងៗដែលធ្វើឡើងពីផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។ ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 9 ខែធ្នូ ភោជនីយដ្ឋានឈានមុខចំនួន 16

កម្ម​វិធី U.S. Foods Week នៅ​ក្នុង​កម្ពុជា ផ្តល់​នូវ​ភាព​រំជើប​រំជួល​ដល់​អ្នក​ដែល​ចូល​ចិត្តម្ហូប​អាហារ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​អាមេរិក

[រាជធានីភ្នំពេញ, 30th November 2018] ដូច​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ បើ​យើង​និយាយ​ពី​សហរដ្ឋអាមេរិក គឺ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​គេ​តែង​តែ​និយាយ​ដូចជា ខ្សែ​ភាពយន្តហូលីវូដ ការ​ងារ​វិស្វកម្ម​ធំៗ អគារ​ខ្ពស់ៗ ​និង​ជា​ទី​កន្លែង សម្រាប់​ដំណើរ​កម្សាន្តទេសចរណ៍។ តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកគឺមានអ្វីលើសនេះជាច្រើនសន្ធឹកសន្ធាប់ទៀត។ សព្វថ្ងៃនេះអាហារ​ជាច្រើនធ្វើឡើងពីគ្រឿងទេស ដែលនាំចូលពីអាមេរិក បានកំពុងបង្កើតភាពភ្ញាក់ទាញទៅក្នុងប្រទេសកម្ពុជា។ ដូច្នោះហើយបានជា កម្មវិធីដែលមានឈ្មោះថា U.S. Food Week ត្រូវបានចាប់ផ្តើមសម្ភោធជារូបរាងឡើងនៅទីក្រុងភ្នំពេញ ។ អស់រយៈពេលជាង ៥ឆ្នាំកន្លងមកហើយ ដែលគ្រប់សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងដើម្បីនាំយកមកនូវ គ្រឿងផ្សំដើមពិតប្រាកដពី អាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បី ទាក់ទាញចំណាប់អារម្មណ៍របស់អ្នករស់នៅទីក្រុង និងម្ចាស់ភោជនីយដ្ឋាន នានា។ ពិភពលោកបានសរសើរមិន​ដាច់ពីមាត់ថា សាច់គោ និង ដំឡូងបារាំងអាមេរិកគឺមានរសជាតិឆ្ងាញ់ ។ បន្លែនៅរដ្ឋកាលីហ្វ័រញ៉ា សណ្តែកខៀវស្ងួត សណ្តែក និងសណ្តែកស្ងួត ដែលមានប្រភពពីអាមេរិក ក៏មានស្រាផងដែរនោះ គឺត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំ ដើម្បីធ្វើមានចំណង់ក្នុងការបរិភោគអាហារកាន់តែកើនឡើង​ ពីអ្នករស់នៅទីក្រុង និង​ប្រជាជននៅក្នុងប្រទេសកម្ពុជា។ ការនាំចូលចំណីអាហារពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាត្រូវបានកើនឡើងទ្វេដង គឺចាប់ពី១០.៣លានដុល្លា ក្នុងឆ្នាំ ២០១៣ ដល់​១៩.៦លានដុល្លា ក្នុងឆ្នាំ២០១៧។

ហ៊ីតតូ និងមាស សុខសោភា រៃ​អង្គាស​ថរិកា​ជួយ​កុមារ​នៅ​ពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ​ខេត្ត​សៀមរាប

ខេត្តសៀមរាប៖ មនុស្សយ៉ាងតិច 5000 នាក់ ចូលរួមការប្រគុំតន្រ្តីសប្បុរសធម៌ដ៏ធំមួយ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថិ៍អេយសៀ ក្នុងខេត្តសៀមរាប ដែលចូលរួមដោយពីតារាកម្ពុជាល្បីៗជាច្រើនរូប កាលពីអាទិត្យកន្លងទៅនេះ។ តន្រ្តីសប្បុរសធម៍នេះ បានទទួលការគាំទ្រយ៉ាងគំហុក ពីនិស្សិត និងអ្នករស់នៅខេត្តសៀមរាប ហើយក៏មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីឈ្មោះ មាសសុខសោភា តារាចម្រៀងពី ផលិតកម្មរស្មីហង្សមាស ក្រុម Small World Small Band និងសិល្បករល្បីៗជាច្រើនទៀត។ ការប្រគុំតន្រ្តីនេះធ្វើឡើងក្នុងគោលបំណង «ការចែករំលែកក្តីស្រឡាញ់ ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក» ឲ្យកាន់តែច្រើនឡើង នៅក្នុងសង្គមកម្ពុជា។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ ទឹកពិសាជាតិរ៉ែម៉ាកថ្មី «ហ៊ីតតូ» សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍បានរៀបចំ ការប្រគំតន្រ្តីសប្បុរសធម៌លើកទី 1 នេះឡើង ដើម្បីប្រមូលថរិកា រួមចំណែកឧបត្ថម្ភដល់មន្ទីរពេទ្យពីរនៅសៀមរាប គឺមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារ ដែលកំពុងជួយដល់កុមារកម្ពុជារាប់ពាន់នាក់ ជា​រៀងរាល់ថ្ងៃ។ លោក ជា វិបុល អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនេះបានមានប្រសាសន៍ថា «យើងចាប់អារម្មណ៍ក្នុងការសហការជាមួយក្រុមហ៊ុន ក៏ដូចជាអ្នកដែលមាន គោលបំណងប្រហាក់ប្រហែលគ្នាដើម្បីជួយដល់សង្គមរបស់យើងហើយ ទឹកពិសាជាតិរ៉ែ ហ៊ីតតូ គឺជាម្ចាស់ឧបត្ថម្ភធំមួយសម្រាប់ព្រឹត្តិការណ៍នេះ»។ លោក Alex Shih

បែក​ធ្លាយ​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ​របស់ OPPO F9 នៅ​ប្រទេស​កម្ពុជា

នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា ក្រុមហ៊ុនOPPOបានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាពតាមបណ្តារហាងទាំងនៅភ្នំពេញនិងនៅតាមខេត្តនានា។ OPPOបានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាដំណាងរបស់ខ្លួនទាំង៣កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម៥នាទី និយាយទូរសព្ទបាន២ម៉ោង។ នេះអ្នក​អាច​នឹង​សន្និដ្ឋាន​បាន​ថាម៉ូដែលថ្មី​នេះ​ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find Xផងដែរ ដែលអាចសាកថ្មទូរសព្ទឲ្យពេញដោយប្រើរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរសព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ២ឬ៣ម៉ោងទើបអាចសាកថ្មបានពេញ។ OPPO F9នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ​ ហើយវានឹង​បង្កើត​ភាព​ភ្ជាក់​ផ្អើល​ដ៏​ធំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ ​ គ្រួសារ​ទូរសព្ទ​ឆ្លាត​វៃ​ត្រកូល F របស់​ OPPO បាន​វិវត្តន៍​សមាជិក​ដល់​ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី២៤ខែសីហានេះហើយ។ សមាជិក​ថ្មី​មួយ​នេះ មិន​ត្រឹម​តែ​ជា​អ្នក​ជំនាញ​ខាង​ថត​សែលហ្វី​នោះ​ទេ OPPO F9ជា​ទូរសព្ទ​ឆ្លាតវៃ​ដែល​បំពាក់​ទៅ​ដោយ​បចេ្ចកវិទ្យា​ថ្មីៗ​នឹក​ស្មាន​មិន​ដល់។ តាមរយៈ gsmarenaដែលជាគេហទំព័រ​និយាយ​ពី​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​ជុំវិញ​ពិភព​លោក បាន​បង្ហើប​ពី​សមត្ថភាព​ពិសេសៗ​របស់​ OPPO F9 ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន។ បន្ថែម​ពី​ការ​រចនា​អេក្រង់​ឆក​តូច​ជាង​មុនដែលOPPOហៅថាWater drop Screen (អេក្រង់រាងតំណក់ទឹក) F9  នឹង​បំពាក់​អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display ១៦ លានពណ៌ កម្រិត 

ដល់​ស្រុក​ខ្មែរ​ភ្លាម OPPO Find X ប៉ាវ​បាន​ទី​ផ្សារ​យ៉ាង​ក្រាស់​ក្រែល

កំពូល​ទូរសព្ទ​ឆ្លាត​វៃ​ OPPO Find X របស់​ OPPO បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ទើប​តែលេច​មុខ​ជា​ផ្លូវ​ការ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅថ្ងៃទី៥ ​ខែសីហានេះ តែOPPO Find X  បាន​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​​ និង​ភាព​ទាក់​ទាញ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សង្កេត​ឃើញ​ថា ចំនួន​លក់​ចេញ​មាន​ការ​កើន​ជា​លំដាប់​ លើស​ពី​កា​រំពឹង​ទុក​របស់​ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។ ​ដូច​ពាក្យ​ដែល​គេ​ធ្លាប់​បាន​និយាយ​អីចឹង! របស់​ដែល​មើល​ឃើញ​លើ​អ៊ីនធឺណិត​ជា​ច្រើន​រយ​ដង មិន​ស្មើ​នឹង​បាន​កាន់​ក្នុង​ដៃ​ដោយ​ផ្ទាល់​ម្ដង​ឡើយ។ ពេល​ដែល​អ្នក​កាន់​ OPPO Find X ក្នុង​ដៃ អ្នក​​នឹង​មាន​អារម្មណ៍​ហាក់​បី​ដូច​ជា​កាន់​គ្រាប់​ពេជ្រ​ខៀវ​ដ៏ធំ​មួយ​នៅ​ក្នុងដៃ​អីចឹង ព្រោះ​ថា​រូបរាង​របស់​ទូរសព្ទ​កំពូល​មួយ​នេះ រចនា​​ឡើង​យ៉ាង​ប្រណិត ពន្លឺ​ចែង​ចាំង​ស្ទើរ​គ្រប់​ជ្រុង​នៃ​ទូរសព្ទ។ នេះ​ជា​ចំណុច​ទាក់​ភ្នែក​មួយ​ដែល​ទូរសព្ទ​ដទៃ​ទៀត មិន​ទាន់​មាន​ដូច​នៅ​ឡើយ​ទេ គិត​ត្រឹម​ផ្នែក​រចនា​នៃ​រូបរាង។ ចំណុច​ពិសេស​របស់​កំពូល​ស្មាតហ្វូន​ចុង​នេះ​មាន​ត្រង់​ផ្ទៃ​អេក្រង់​ពេញ រួម​ជា​មួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន។ Find X ក៏​នឹង​ប្រែក្លាយ​ជា​ស្មាតហ្វូន​រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 20MP+16MP។ Find X មាន​ថាមពល​ថ្ម ៣៧៣០ mAh។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤

OPPO F9 ទូរ​សព្ទត្រកូល F ជើង​ខ្លាំង​ថ្មី​មួយ​ទៀត​ត្រៀមកក្រើក​ទីផ្សារ​អាស៊ី

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​​លើ​ទី​ផ្សារ​អាស៊ី តាមរយៈ​ទូរសព្ទ​ត្រកូល​ F មាន​ដូច​ជា F5 និង F7 ក្រុមហ៊ុន OPPO បាន​ចេញ​ត្រកូល​ F មួយ​ថ្មី​ទៀត ​ផ្ដល់​មុខ​ងារ និង​បចេ្ចកវិទ្យា​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ត្រកូល F ពី​មុន​ឡើយ។ ​ម៉ូដែល​ថ្មី​នេះ​មាន​ឈ្មោះ​ថា OPPO F9។ ថ្មីៗ​នេះ OPPO F9 ទើប​តែ​ប្រកាស​លក់​ជា​ផ្លូវ​ការ​នៅ​ឥណ្ឌា។ ​ជំហ៊ាន​បន្ទាប់​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី ១៥ ខែ​សីហា​ បន្ទាប់​មក​ឥណ្ដូនេស៊ី និង​ម៉ាឡេស៊ី ក្នុង​ខែ​ដដែល​នេះ។ ការ​លេច​មុខ​​ជា​ផ្លូវ​ការ​ OPPO F9នៅ​ប្រទេស​ឥណ្ឌា OPPO ​បាន​ប្រើ​ប្រយោគ​ដ៏​ខ្លី​មួយ​ថា « សាក​ថ្ម ៥ នាទី និយាយ​បាន ២ ម៉ោង » ​នេះ​ជា​ចំណុច​ពិសេស​​មួយ​ ដែល​​ទូរសព្ទឆ្លាតវៃ​ដទៃ​ទៀត មិន​ដែល​មាន​មុខ​ងារ​បែប​នេះ​ឡើយ។ ​គ្រាន់​តែ​មុខ​ងារ​សាក​ថ្ម​បាន​លឿន​នេះ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ  ក្រៅ​ពី​ទំហំ​ផ្ទុក​ទិន្នន័យ​បាន​ដល់ 128 GB OPPO F9 បាន​បំពាក់បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខ្នង​ក្រោយ​អម​គ្រាប់ LED Flash នៅ​ចំហៀង

OPPO Find X កាន់​តែ​ធ្វើ​ឲ្យ​អតិថិ​ជន​ជឿ​ជាក់​លើ​ខ្លួន

OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការអស់រយៈពេលជាងមួយខែកន្លងមកនេះ បានទទួលការយកចិត្តទុកដាក់ខ្លាំងជាងទូរស័ព្ទចល័តមុនៗ ហើយទម្រង់អេក្រង់ថ្មីដ៏ទូលាយពេញគែមដែលមានមូលដ្ឋានលើរចនាបទកាមេរ៉ាបង្កប់ ដែលមានលក្ខណៈងើបឡើងនិងលឹបចុះបាន ធ្វើឱ្យវាក្លាយជាប្រធានបទដ៏ក្តៅបំផុតសម្រាប់អ្នកដែលចូលចិត្តប្រើទូរស័ព្ទស្មាតហ្វូនទាំងឡាយ។ ទោះបីជាយើងមានការយល់ដឹងជាទូទៅអំពីស្មាតហ្វូននេះរួចហើយក៏ដោយ ក៏នៅតែមានពត៌មានលំអិតជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចខ្វល់ខ្វាយ តើទូរស័ព្ទនេះមានគុណសម្បត្តិអ្វីខ្លះ? តើវាបានបំពេញលក្ខខណ្ឌស្ដង់ដារនៃការផលិតដែរឬទេ? តើអាយុកាលនៃការងើបឡើងនិងលឹបចុះរបស់កាមេរ៉ាត្រូវបានធានាដែរឬទេ? គុណសម្បត្តិរបស់OPPO Find X ស្មាតហ្វូនកំពូលរបស់OPPOមួយនេះមានចំនុចពិសេសៗច្រើនដែលអ្នកប្រើប្រាស់ទាំងអស់គួរតែបានដឹង រួមមានដូចជា៖ អេក្រង់លាតពេញបែបPanoramic ដែលវាធ្វើឲ្យOPPO Find xមួយនេះមានភាពឡូយជាងទូរស័ព្ទផ្សេងទៀត ព្រោះមើលទៅវាស្ទើរតែគ្មានសល់គែមទេ ហើយវិមាត្រនៃផ្ទៃអេក្រង់ទាំងមូលមានទំហំរហូតដល់៩៣.៨%ដែលវាធំជាងគេនាពេលបច្ចុប្បន្ន។ មួយវិញទៀត កាមេរ៉ា3Dបង្កប់ខ្លួនក៏ជាភាពទាក់ទាញមួយរបស់ OPPO Find x ដែរ វាមានលក្ខណៈទំនើបដែរទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយត្រូវបានលាក់បង្កប់ក្នុងតួនៃទូរស័ព្ទ វាងើបឡើងនៅពេលដែលយើងប្រើប្រាស់នូវមុខងារកាមេរ៉ានិងស្កេនមុខប៉ុណ្ណោះ។ លើសពីនេះទៀត វាមានកំលាំងម៉ាស៊ីនខ្លាំងកប់ ដែលប្រើប្រាស់នូវឈីបSnapdragon 845ជំនាន់ចុងក្រោយ ហើយបំពាក់មកនូវRAMទំហំ 6GB និងROMទំហំ256GB ហើយវាក៏បានបំពាក់មកនូវមុខងារថ្មីៗជាច្រើនផងដែរ។ ការធ្វើតេស្តពិសោធន៍អំពីគុណភាព OPPO Find Xត្រួវតែឆ្លងកាត់បន្ទប់ពិសោធន៍QE ក្នុងការធ្វើតេស្តយ៉ាងហ្មត់ចត់ដូចជា ការធ្វើតេស្តទៅលើការធ្លាក់ ការបើកកាមេរ៉ាឡើងចុះ ការតេស្តលើប៊ូតុងចុច និងការការពារទឹកនិងធូលីជាដើម-ល- ដែលជាការពិសោធន៍ទូទៅលើគុណភាពផលិតផល ហើយទោះក្នុងដំណាក់កាលនៃការផលិតចំនួនច្រើន ក៏នៅតែមានការដកនូវគំរូសម្រាប់ធ្វើការពិសោធន៍ផងដែរ ដើម្បីឲ្យកាន់តែធានាបាននូវគុណភាព។  ចំពោះការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍យ៉ាងណានោះ សូមទស្សនាការបង្ហាញដូចខាងក្រោម៖

ប្រណិត​ភាព​អ្នក​ជំនួញ​វ័យ​ក្មេង​មាន​អ្វីខ្លះ?

មនុស្ស​ម្នាក់ៗ​មាន​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ក្នុង​ការ​លេង​សម្ភារៈ​ ការ​ស្លៀក​ពាក់​ និង​សកម្មភាព​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។   ពេល​ខ្លះ​ចំណង់ចំណូល​ចិត្ត​នៃ Lifestyle របស់​យើង​ម្នាក់ៗ អាច​ប្រែប្រួលតាម​បរិយាកាស​សង្គម ឬ​ក៏​អាច​រក្សារ​ទ្រង់ទ្រាយ​ដើម​ដដែល បើ​សិន​ជា​បរិយាកាស​​ និង​បរិបទ​សង្គម​អាច​ទាក់​ចិត្ត​យើង​បាន។   អីចឹង! ថ្ងៃ​នេះ យើង​និយាយ​ពី​ការ​លេង​ខ្លួន និង​ការ​សម្ភារៈ​មួយ​ចំនួន ដែល​​កំពុង​តែ​ពេញ​និយម​ក្នុង​សង្គម​បរិយាកាស​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។   ការ​ស្លៀក​ពាក់ ខុស​ពី​ការ​រៀប​ចំ​ខ្លួន​កាល​ពី​នៅ​ជា​សិស្ស​មហាវិទ្យាល័យ ធ្វើ​ជា​អ្នក​ជំនួញ​តែងតែ​រៀប​ចំ​ខ្លួន​មាន​សណ្ដាប់​ធ្នាប់​ជានិច្ច។ ដូច្នេះ​ម៉ាក​សំលៀកបំពាក់​ដែលអ្នក​ជំនួញ​វ័យ​ក្មេង​និយមប្រើ​មាន​ដូច​ជា Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម។ ដោយ​ម៉ាក​ទាំង​នេះ សម្បូរ​ទៅ​ដោយ​អាវ​សាច់​លាត ដែល​អាច​ពាក់​ទៅ​សម​នឹង​អាវធំ​សម្រាប់​កិច្ចប្រជុំ ឬមិន​ប្រើ​អាវ​ធំ​ក៏​នៅ​តែ​សង្ហា​ ហើយ​សមសួន។     ចំណែក​ឯ​សុភាព​នារី​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​វ័យវិញ គឺ​មិន​ចោល​ម៉ាក​ល្បី Channel , Gucci និង PRADA ឡើយ ដោយម៉ាកទាំង ៣ នេះ រចនាឡើងយ៉ាងពិសេស​សម្រាប់​ភាព​លេច​ធ្លោ​នារី​សម័យ​ថ្មី។   ​គ្រឿងអលង្ការ

OPPO R15 Pro ម៉ូដែល​ថ្មី​សាមញ្ញ​តែ​ឥត​ខ្ចោះ

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា រាល់​ម៉ូដែល​របស់ OPPO ​ដែល​បាន​ចេញ​លក់​លើ​ទី​ផ្សារ តែង​តែ​មាន​ភាព​លេច​ធ្លោ និង​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា។ សម្រាប់​ម៉ូដែល OPPO R15 នេះ​វិញ ក៏​មាន​លក្ខណៈ​ពិសេស និង​រូប​រាង​ មិន​ចាញ់​ម៉ូដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​ដែរ ទំនើប​ទាំង​បច្ចេកវិទ្យា និង​ការ​រចនា​រូប​រាង​បែប​សាមញ្ញ តែ​បង្កប់​ភាព​ឥតខ្ចោះ អាច​និយាយ​បាន​ថា​នេះ​ជា​ម៉ូដែល​ទី​មួយ​ដែល​ OPPO ផ្ដោត​ទៅ​លើ​ចំណុច Clean Design។ R15 Nebula Special Edition រចនា​លាយឡំ​ពណ៌​បី​ក្នុង​សំបក​តែ​មួយ​មាន​ពណ៌​ស៊ីជម្ពូ, ស្វាយ និង​ខៀវ គែម​ព័ទ្ធ​ជុំវិញ​ដោយ​អាលុយមីញ៉ូម ចំណែក​ឯ​ផ្នែក​ខាង​មុខ​វិញ​ពោរពេញ​ដោយ​កញ្ចក់។ ការ​រចនា​រូបរាង​​សាមញ្ញ​ប្រកប​ដោយ​ភាព​ឥតខ្ចោះ​លើ​ម៉ូដែល​មួយ​នេះ ជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន OPPO និងលោក Karim Rashid អ្នក​ឌីហ្សាញ​ដ៏​ល្បី​បំផុត​មួយ​រូប​ក្នុង​ប្រទេស​អាមេរិក ដែល​អតិថិជន​នឹង​បាន​ឃើញ​រូប​សញ្ញា​ហត្ថលេខា​នៅ​ផ្នែក​ខ្នង​ក្រោយ​ម៉ាស៊ីន តែម៉ូដែលមួយនេះ មិនមានលក់នៅក្នុងប្រទេសកម្ពុជានោះទេ។ ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ចូល​ចិត្ត​មើល​វីដេអូ និង​លេង​ហ្គេម​ច្រើន គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ​ OPPO R15 Pro ​នេះ​មាន​អេក្រង់: Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២ ២៨០