អំពីយើង

ម៉ូដ-mode ត្រូវបានផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ដោយ ក្រសួងព័ត៌មាន តាមរយៈប្រកាសលេខ ២៥៨ បម.ប្រក ចុះថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៦ ដោយ​ក្រសួងបានអនុញ្ញាតឲ្យទស្សនាវដ្ដី ម៉ូដ-mode បោះពុម្ពចែកផ្សាយជាភាសាខ្មែរនិងបរទេស។

ម៉ូដ-mode កំណត់សម្គាល់ឃើញថា ខណៈពិភពលោកយើងបានដើរមកដល់យុគសម័យឌីជីថល ហើយមនុស្សភាគច្រើនបានផ្លាស់ទម្លាប់របស់ខ្លួនក្នុងទទួលព័ត៌មាន ឬក្រេបជញ្ជក់ចំណេះដឹងតាមរយៈការអានកាសែត ទស្សនាវដ្តី​ ​ស្តាប់វិទ្យុ ឬមើលទូរទស្សន៍ មកទទួលយកព័ត៌មានតាមរយៈប្រព័ន្ធឌីជីថលវិញ ពោលគឺ ស្មាតហ្វូន ថាបផ្លេត កុំព្យូទ័រ  ជាដើម។​ ទន្ទឹមនឹងនេះ លំហូរព័ត៌មានជាច្រើនលើសលប់បានទើរនឹងភ្នែកយើងដោយគ្មានការច្រោះ ដោយក្នុងនោះរួមមាន៖ ព័ត៌មានក្លែងបន្លំ ព័ត៌មានមិនពិត ព័ត៌មានបែបទាក់ទាញចំណាប់អារម្មណ៍ ព័ត៌មានបែបបន្លំភ្នែក (clickbait) ជាដើម។

ដោយសារមានការផ្លាស់ប្តូរពីទំនោរក្នុងការទទួលយកព័ត៌មាន និងចំណេះដឹងនាយុគសម័យឌីជីថល ម៉ូដ-mode បានសម្រេចចិត្តពង្រីកខ្លួនទៅជាវេទិកាអនឡាញ៍ដែលមានឈ្មោះថា MODEASIA ដែលជាវេទិកាផ្តល់ជូននូវព័ត៌មានបែបអប់រំ និងកម្សាន្តដ៏សម្បូរបែបអំពី ម៉ូដពេញនិយម សុខភាព អាហារ បច្ចេកវិទ្យា និងព័ត៌មានផ្សេងៗ ដោយក្រុមការងាររបស់យើងបានចងក្រងមាតិកាព័ត៌មានដោយស្រង់ចេញពីប្រភពដ៏គួរឲ្យទុកចិត្ត​បំផុត ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

មួយផ្នែកនៃ MODEASIA ក៏ជាហាងលក់ទំនិញអនឡាញ៍ផងដែរ ដែលលោកអ្នកអាចរកទិញទំនិញសុទ្ធ ១០០%។​ ក្រៅពីនេះ MODEASIA  នឹងវិវឌ្ឍន៍ខ្លួនទៅជាស្ថាប័នដែលអាចផ្តល់ការបញ្ជាក់ពីភាពសុទ្ធនៃផលិតផលផងដែរ។ 

ទស្សនវិស័យ

ទស្សនវិស័យរបស់យើង គឺធ្វើឲ្យ MODEASIA ជាប្រភពសារព័ត៌មានឈានមុខគេ និងក្លាយជាមជ្ឈមណ្ឌលនៃចំណេះដឹងថ្មីៗ អំពី ម៉ូដពេញនិយម សុខភាព អាហារ បច្ចេកវិទ្យា ព័ត៌មានផ្សេងៗ និងជាហាងលក់ទំនិញដែលអាចទុកចិត្តបានបំផុតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់នាពេលអនាគតដ៏ខ្លី ដោយយើងនឹងផ្តល់ការបញ្ជាក់ជូននូវស្តង់ដាគុណភាពនៃផលិតផលសុទ្ធ ១០០%។​

បេសកម្ម

បេសកម្មរបស់ MODEASIA គឺ ផ្តល់ជូនចំណេះដឹងថ្មីៗ និងព័ត៌មានដែលបម្រើផលប្រយោជន៍សង្គម និងសាធារណៈជនទូទៅ។ ជាវេទិកាដែលអាចជឿទុកចិត្តបាន​ហើយនឹងក្លាយទៅជាមជ្ឍមណ្ឌលដែលអាចផ្តល់ការបញ្ជាក់ពីស្តង់ដាគុណភាពនៃទំនិញសុទ្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់។

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.